បើទោះបីជាភាពតានតឹងនៅមជ្ឈិមបូព៌ារវាងប្រទេសអ៊ីស្រាអែលនិងប្រទេសអ៊ីរ៉ង់កាន់តែឡើងកម្ដៅពិតមែនប៉ុន្ដែតម្លៃហាងឆេងមាសនៅលើទីផ្សារអន្តរជាតិនៅតែបន្តធ្លាក់ថ្លៃថែមទៀត។ ថ្ងៃពុធនេះហាងឆេងមានបានធ្លាក់ថ្លៃចំនួន១៦ដុល្លារមកត្រឹម៣៣៧២ដុល្លារក្នុងមួយអោនដែលស្មើនឹង៤០៦៣ដុល្លារក្នុងមួយតម្លឹង។ ចំណែងហាងឆេងមាសក្នុងស្រុកយើងបានចុះមក៤០៦ដុល្លារក្នុងមួយជី។
មាសបានបន្តធ្លាក់ចុះបន្ទាប់ប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិកចាប់ផ្ដើមងើបឡើងវិញ។ លើសពីនេះបច្ចុប្បន្នបញ្ហាសង្រ្គាមរវាងប្រទេសអ៊ីស្រាអែលនិងប្រទេសអ៊ឺរ៉ង់កំពុងតែឡើងកម្ដៅមិនមែនជាកត្តាធំដែលធ្វើឲ្យតម្លៃហាងឆេងមាសហក់ឡើងឡើយព្រោះសង្រ្គាមនេះមិនបានរីករាលដាលទៅប្រទេសផ្សេងៗឡើយ។
បើយោងតាមស្រាវជ្រាវ របស់ធនាគារ Citi Bank បានព្យាករថាតម្លៃហាងឆេងមាសអាចនឹងធ្លាក់ថ្លៃមកត្រឹមចន្លោះ២៥០០ទៅ២៧០០ដុល្លារក្នុងមួយអោននៅពាក់កណ្ដាលឆ្នាំ២០២៦។ ហើយមូលហេតុដែលមាសអាចនឹងធ្លាក់ថ្លៃគឺដោយសារតែតម្រូវការនៃការវិនិយោគលើមាសចាប់ផ្ដើមចុះខ្សោយនិងភាពល្អប្រសើរនៃកំណើនសេដ្ឋកិច្ចសកលផងដែរ។


