ធនាគារខ្មែរ ជួយប្រជាជនខ្មែរ! ធនាគារ វីង ជួយឲ្យមនុស្សគ្រប់គ្នាកាន់តែសល់លុយសម្រាប់អនាគត
Toeuy HongJUNE 24 202587 views

ស្របពេលដែលប្រជាជនខ្មែរយើងចាប់ផ្ដើមងាកមកគាំទ្រផលិតផល និងសេវាកម្មរបស់ខ្មែរ ពេលនេះធនាគារ វីង បានអនុញ្ញាតឲ្យពលរដ្ឋខ្មែរដកប្រាក់តាមភ្នាក់ងារធនាគារ វីង ទូទាំងប្រទេសដោយឥតគិតថ្លៃ។ នេះគឺជាការផ្ដល់ជូនដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តធនាគារដែលជួយឲ្យបងប្អូនខ្មែរយើងចំណេញរយៈពេលវែងជាពិសេសអាចសន្សំ និងសល់សម្រាប់អនាគត។

ចាប់ពីពេលនេះសម្រាប់អ្នកប្រើប្រាស់អេបធនាគារ វីង នឹងអាចសន្សំសំចៃជាងមុន សល់លុយជាងមុនខណៈបច្ចុប្បន្នអ្នកប្រើប្រាស់អេបធនាគារ វីង អាចដកប្រាក់តាមភ្នាក់ងារធនាគារ វីង ជាង១២,០០០កន្លែងទូទាំងប្រទេសដោយមិនអស់ថ្លៃសេវាឡើយ

ការដកប្រាក់តាមភ្នាក់ងារធនាគារ វីង ដោយឥតគិតថ្លៃសេវា គឺជួយឲ្យពលរដ្ឋគ្រប់រូបសន្សំសំចៃនិងចំណេញលុយរយៈពេលវែង។ ជាក់ស្ដែងបើអ្នកជាសិស្ស និស្សិត អ្នកនឹងសល់លុយសម្រាប់ផ្គត់ផ្គង់ការសិក្សា ហើយបើអ្នកជាម្ចាស់អាជីវកម្ម អ្នកនឹងចំណេញលុយកាន់តែច្រើន។ លើសពីនេះសម្រាប់ក្រុមគ្រួសារនីមួយៗនឹងសល់លុយសម្រាប់គោលដៅអនាគត។

នេះគឺជាអត្ថប្រយោជន៍ដ៏ធំបំផុតមួយដែលធនាគារ វីង ផ្ដល់ជូនដល់ពលរដ្ឋខ្មែរខណៈ ធនាគារ វីង មានភ្នាក់ងារជាង១២,០០០កន្លែងផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋអាចទៅដកប្រាក់តាមភ្នាក់ងារធនាគារ វីង មកប្រើប្រាស់តាមតម្រូវការ បានគ្រប់ពេលវេលា គ្រប់ទីកន្លែងដោយមិនពិបាកទៅស្វែងរកទូATMទៀតឡើយ។

ចាប់ពីពេលនេះទៅ គ្រប់ពេលដែលអ្នកដកលុយតាមភ្នាក់ងារធនាគារ វីង ១០០%គឺជាលុយរបស់អ្នកដោយគ្មានគិតថ្លៃសេវាបន្ថែមទៀតទេ។ លោក Dmytro Kolechko នាយកប្រតិបត្តិរបស់ធនាគារ វីង បានលើកឡើងថា” នេះគឺគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ហើយធនាគារ វីង នឹងនាំយកអត្ថប្រយោជន៍ជាច្រើនទៀតសម្រាប់ប្រជាជនខ្មែរ”៕

Kv 5

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia