Two Rivers Residences ទទួលស្វាគមន៍បើក បង្ហាញផ្ទះវីឡាថ្មីបែបឯកជនជាប់ទន្លេនៅទីក្រុងកោះពេជ្រ
Sreymom ChaJUNE 24 2025

ខែ មិថុនា ឆ្នាំ ២០២៥ កោះពេជ្រ ភ្នំពេញ - ថ្មីៗនេះ Two Rivers Residences បានរៀបចំកម្មវិធី «Twilight at Two Rivers» ដែលជាព្រឹត្តិការណ៍មួយបង្ហាញពីគម្រោងលំនៅដ្ឋាន និងពាណិជ្ជកម្មរបស់ អូស៊ីអាយស៊ី (OCIC) នៅកោះពេជ្រ។ ស្ថិតនៅចន្លោះទន្លេមេគង្គ និងទន្លេបាសាក់ ការអភិវឌ្ឍនេះជាឱកាសមួយដើម្បីធ្វើជាម្ចាស់គេហដ្ឋានដែលមានទេសភាពមាត់ទន្លេនៅក្នុងសង្កាត់ដែលរីកលូតលាស់លឿនបំផុតមួយក្នុងរាជធានីភ្នំពេញ។

Photo 2025 06 24 12 09 29

ព្រឹត្តិការណ៍នេះក៏បានបម្រើជាឱកាសមួយដែលនាំឲ្យភ្ញៀវ ដៃគូ និងម្ចាស់ផ្ទះជួបជុំគ្នាក្នុងកម្មវិធីសំណេះសំណាល។ ភ្ញៀវ​បាន​ទស្សនាវីឡា​គំរូ ដែល​ឥឡូវ​នេះ​កំពុងបើកឲ្យមានការទស្សនា និង​ទិញ​ជា​លក្ខណៈ​ឯកជន។ កម្មវិធីនាពេលល្ងាច​បាន​ធ្វើ​ការបង្ហាញជា​លើក​ដំបូង​អំពី​ប្លង់ ការ​បញ្ចប់ និង​ទីតាំង​របស់​គម្រោង។ រង្វាន់ពិសេសក៏ត្រូវបានផ្តល់ជូនដល់អ្នកចូលរួមក្នុងអំឡុងពេលព្រឹត្តិការណ៍នេះផងដែរ។

Photo 2025 06 24 12 09 24

រចនាឡើងសម្រាប់គ្រួសារសម័យថ្មី វីឡាគំរូនេះរួមមានផ្នែកខាងក្នុងដែលបើកចំហរសម្រាប់ការរចនា សួនច្បារផ្ទាល់ខ្លួន និងទិដ្ឋភាពនៃទន្លេ ត្រឹមតែប៉ុន្មាននាទីពីកណ្តាលទីក្រុងភ្នំពេញ។ ក្នុងកំឡុងពេលនៃការបើកលក់នេះ ការកក់ទុកមុនមានសិទ្ធិទទួលបានកិច្ចព្រមព្រៀងពិសេសផងដែរ។ ជាមួយនឹងចំនួនផ្ទះនិងដីឡូតិ៍ដែលមានការកំណត់ ចំណាប់អារម្មណ៍បានបន្តកើនឡើង ដោយនិងមានការបង្ហាញជាច្រើនទៀតត្រូវបានកំណត់ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

Photo 2025 06 24 12 09 34

លោកស្រី រី ណាវី ប្រធានផ្នែកលក់នៃក្រុមហ៊ុន អូស៊ីអាយស៊ី បានលើកឡើងថា «នេះមិនមែនគ្រាន់តែជាការបង្ហាញផ្ទះវីឡានោះទេ វាជាការអញ្ជើញឲ្យអ្នកទស្សនាស្រមៃមើលការរស់នៅបែបទីក្រុងថ្មី។ អ្នកទស្សនាជាច្រើនត្រូវបានទាក់ទាញដោយគំនិតនៃការភ្ញាក់ពីដំណេកនៃគេហដ្ឋាននៅមាត់ទន្លេ ហ៊ុំព័ទ្ធដោយសហគមន៍ទំនើប និងគ្រាន់តែប៉ុន្មានជំហានពីអ្វីគ្រប់យ៉ាងដែលទីក្រុងភ្នំពេញផ្តល់ជូន។»

Photo 2025 06 24 12 09 17

ព្រឹត្តិការណ៍នេះក៏មានការតាំងបង្ហាញរថយន្តពីក្រុមហ៊ុន Jeep និង Land Rover រួមជាមួយនឹងដៃគូគ្រឿងអលង្ការដូចជា Bering និង Pandora ជាដើម។ អ្នកឧបត្ថម្ភរួមមានមន្ទីរពេទ្យ អ៊ីនធ័រឃែរ (Intercare Hospital), សាលាអន្តរជាតិ កាណាដា​ ភ្នំពេញ (CIS), សណ្ឋាគារ ឯករាជ្យ (Independence Hotel), Ordinaire, ABC Beer, និង Heineken ដែរបានជួយបង្កើតបរិយាកាសរីករាយ និងទាក់ទាញ។

កោះពេជ្រនៅតែបន្តរីកចម្រើនជាសង្កាត់នៃទីក្រុងដ៏រស់រវើក ដែរផ្តល់នូវផ្ទះលំនៅឋាន ការិយាល័យ និងកន្លែងពេញនិយមដូចជា Little Caesars, GeGe Hotpot, Starbucks, KOI Thé និង TUBE Coffee ជាដើម។ តំបន់នេះផ្តល់នូវភាពចម្រុះនៃផាសុកភាព ទីសាធារណៈ និងជីវិតសហគមន៍។

សម្រាប់​ព័ត៌មាន​បន្ថែម ឬ​កំណត់​ពេល​ចូល​ទស្សនា​សូម​ទាក់ទង ០១៧​ ៦៦៦ ១៣០ / ០១៧ ៦៦៦ ០១៣ ឬ​តាមដាន នៅលើគេហទំព័រ «Two Rivers Residences» ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia