ភាសាអង់គ្លេសត្រូវបានគេចាត់ទុកថាជាភាសាផ្លូវការរបស់ពិភពលោកដែលត្រូវបានគេប្រើប្រាស់ដើម្បីទំនាក់ទំនងគ្នានៅជុំវិញពិភពលោកបន្ទាប់ពីភាសាកំណើត។ ក្រៅពីចេះភាសាអង់គ្លេសហើយ នាពេលនេះប្រសិនជាបងប្អូនអាចេះភាសាចិនទៀតកាន់តែប្រសើរព្រោះអាចទទួលបានការងារល្អ ប្រាក់ខែខ្ពស់ ជាមួយនឹងឱកាសជាច្រើនទៀតផងដែរ។
១. Duolingo ៖ គឺជាកម្មវិធីសិក្សាភាសាដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ននេះ ដោយវាមានការសិក្សាអង់គ្លេសដោយ មានជាការបញ្ចូលការស្តាប់ការនិយាយភាសាអង់គ្លេស ដែលជួយបង្កើតការស្តាប់កម្រិតភាសាអង់គ្លេសឱ្យកាន់តែល្អប្រសើរឡើងមួយកម្រិតទៀត។
២. FluentU ៖ App FluentU ជា App បង្រៀនភាសាអង់គ្លេសដែលផ្តល់នូវវិធីសាស្រ្តរៀនបែបសប្បាយៗ និងទាក់ទាញក្នុងការរៀនភាសាអង់គ្លេសជាមួយនឹងវីដេអូក្នុងជីវិតពិត ដែលរួមមាន subtitles និងកម្រងសំណួរផ្សារភ្ជាប់ជាមួយនឹងមេរៀនថែមទៀតផង។
៣. LingQ ៖ សម្រាប់ App នេះបានផ្តល់នូវបទពិសោធន៍សិក្សាភាសាបែបផ្ទាល់ ដោយផ្សារភ្ជាប់ជាមួយនឹងសកម្មភាពស្តាប់ និងខ្លឹមសារដ៏ច្បាស់លាស់ ដែលធ្វើឱ្យអ្នកសិក្សាងាយយល់ ងាយចាំ។
៤. BBC Learning English ៖កម្មវិធី BBC Learning English ផ្តល់ជូននូវលំហាត់ស្តាប់ និងអត្ថបទព័ត៌មានជាច្រើន ដើម្បីជួយអ្នកបង្កើនជំនាញភាសាអង់គ្លេសរបស់អ្នក។
៥. Rosetta Stone ៖ Rosetta Stone គឺជាកម្មវិធីសិក្សាភាសាដ៏ល្បីមួយ ដែលរួមមានលំហាត់ស្តាប់ និងនិយាយ ដើម្បីជួយសម្រួលការស្តាប់ ការនិយាយភាសាអង់គ្លេស កាន់តែមានភាពរលូនទៅមុខបានកាន់តែល្អជាងមុន។
- ភាសាចិន
១. Duolingo៖ ចំណុចល្អរបស់App Duolingo គឺល្អសម្រាប់អ្នកដែលទើបចាប់ផ្ដើមរៀនភាសាចិនដោយក្នុងនោះមានមេរៀនសប្បាយៗនិងអាចអនុវត្តជាច្រើនផងដែរ។
២. HelloChinese៖ App HelloChinese គឺជាApp លេខមួយសម្រាប់រៀនភាសាចិននៅតាមអនឡាញ។ App នេះអ្នកអាចរៀនភាសាចិនបានច្រើនទម្រង់ដូចជា រៀនអាន រៀនសរសេរ រៀននិយាយ រៀនពាក្យនិងរៀនវេយ្យករណ៍ជាដើម។
៣. ChineseSkill៖ App ChineseSkill គឺជាAppផ្ដល់ភាពងាយស្រួលសម្រាប់អ្នកចង់រៀនភាសាចិនពោលគឺអ្នកអាចរៀនអាន សរសេរ ស្ដាប់និងនិយាយនៅលើApp តែមួយនេះតែម្ដង
៤. Tandem៖ App Tandem គឺជាApp ដែលអ្នកអាចរៀនភាសាបរទេសបានយ៉ាងទូលំទូលាយដែលអាចជួយអ្នកអភិវឌ្ឍនភាសាចិនតាមរយៈការឆាតនិងនិយាយចិនជាមួយមនុស្សពិតៗ។ អ្នកអាចរៀនចិនបានច្រើនទម្រង់ដូចជា សរសេរជាអក្សរក្នុងការសន្ទនា ឆាតជាសំឡេងនិងជាវីដេអូ Call។
គួរជម្រាបថា ដូច្នេះតាមរយៈ App ទាំង ៩នេះបងប្អូនអាចធ្វើការទាំញយកបានតាមរយៈទូរស័ព្ទដៃបាន និងចូលទៅតាមការណែនាំនីមួយៗជាការស្រេច៕


