ប្រយ័ត្នខកជើង! ចង់ទៅចុះបញ្ជីអាជីវកម្ម ត្រូវដឹងកន្លែងចុះ និងប្រភេទអាជីវកម្មរបស់ខ្លួនជាមុនសិន
ធី ស្រីល័ក្ខJUNE 24 202510 views

នៅពេលបើកមុខរបររកស៊ីម្ចាស់អាជីវកម្មតែងតែមានការគិតគូរទៅដល់ការចុះបញ្ជី ដើម្បីធ្វើយ៉ាងណាឱ្យការងាររកស៊ីដែលខ្លួនកំពុងធ្វើស្របទៅតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងម្យ៉ាងវិញទៀតការចុះបញ្ជីនេះ អាចជួយឱ្យម្ចាស់អាជីវកម្មមានសិទ្ធនៅក្នុងការរក្សាអ្វីដែលខ្លួនបានបង្កើតមិនអាចឱ្យមានអ្នកណាយកទៅធ្វើជាកម្មសិទ្ធបានឡើយ។

ប៉ុន្តែនៅមុនពេលទៅចុះបញ្ជីយ៉ាងហោចម្ចាស់អាជីវកម្មទាំងអស់គួរណាស់តែធ្វើការស្វែងយល់ និងសិក្សាឱ្យបានច្បាស់ជាមុនសិនថា​ តើប្រភេទអាជីវកម្មប្រភេទណាគួរចុះបញ្ជីនៅមន្ទីពាណិជ្ជកម្ម ហើយអាជីវកម្មប្រភេទណាគួរទៅចុះនៅក្រសួងពាណិជ្ជកម្ម?

ជីវកម្មខ្នាតតូចៗ មានលក្ខណៈគ្រួសារ ជាហាង ជាសិប្បកម្មជាដើម ហើយទីតាំងក៏តូចលក្ខណៈគ្រួសារ ជាពិសេសចំណូលក្នុង១ឆ្នាំ (មិនទាន់ដកចំណាយ) ទាបជាង ២៥០ លានរៀល ឬចំណូល៣ខែ ក្រោម៦០លានរៀល ។

អាជីវកម្មគួរទៅចុះនៅក្រសួងពាណិជ្ជកម្មមានដូចជា៖

  • ស័្មគ្រចិត្តចុះមិនគិតលក្ខណខណ្ឌខាងលើ
  • ទីតាំងធំមិនសមជាអាជីវកម្មខ្នាតតូច មានស្តុកច្រើន ឃ្លាំង....
  • មានសកម្មភាអាជីវកម្មជាទ្រង់ទ្រាយធំដូចជា អហរ័ណ នីហរ័ណ, អចលនទ្រព្យ,សាងសង់,...
  • ចំណូលចាប់ពី​ ២៥០ លានរៀល/១ឆ្នាំ ឬចំណូលបីខែ ស្មើ ៦០លានរៀល
  • មានទ្រព្យសកម្មប្រចាំឆ្នាំចាប់ពី ២០០លានរៀលឡើងទៅ
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia