ស្ងាត់ៗ! ប្រទេសម៉ាឡេស៊ី ប្រកាសប្តឹង Telegram ព្រោះបញ្ហាធំ ២នេះ
Kan DaraJUNE 24 2025555 views

រដ្ឋាភិបាលម៉ាឡេស៊ី បានដាក់ពាក្យបណ្តឹងផ្លូវច្បាប់លើ Telegram ដោយចោទថា កម្មវិធីនេះត្រូវបានប្រើសម្រាប់ផ្សព្វផ្សាយខ្លឹមសារដែលអាចបំផ្លាញការជឿទុកចិត្តនៅក្នុងស្ថាប័នសាធារណ: និងបង្កគ្រោះថ្នាក់ដល់សង្គមជាតិ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៥។

ការចោទប្រកាន់ខាងលើ ធ្វើឡើងនៅពេលដែលកម្មវិធី Telegram ត្រូវបានក្រសួងទំនាក់ទំនងនិងព័ត៌មាន (KKD) នៃប្រទេសម៉ាឡេស៊ី សង្កេតឃើញថា មានការផ្ទុកខ្លឹមសារដូចជា ការលក់គ្រឿងញៀនតាមបណ្ដាញ, វីដេអូ និងរូបភាពអាសអាភាស, ព័ត៌មានក្លែងក្លាយ និងខ្លឹមសារអំពើហិង្សាជាដើម។

ក្នុងនោះ លោក Fahmi Fadzil រដ្ឋមន្រ្តីព័ត៌មាននៃម៉ាឡេស៊ី បានថ្លែងយ៉ាងដូច្នេះថា៖ «Telegram មិនបានសហការជាមួយរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាខ្លឹមសារដែលគ្មានសុចរិតភាព និងភាពត្រឹមត្រូវនោះទេ»។ មិនតែប៉ុណ្ណោះ Telegram បានបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងការដោះស្រាយខ្លឹមសារដែលត្រូវបានរាយការណ៍ម្តងហើយម្តងទៀតទៅកាន់ក្រុមហ៊ុន។

គួរជម្រាបផងដែរថា កម្មវិធី Telegram មិនមែនមានតែរដ្ឋាភិបាលម៉ាឡេស៊ីបានចោទប្រកាន់ប៉ុណ្ណោះទេ ប្រទេសដូចជា ឥណ្ឌា, អិនដូណេស៊ី, និង រុស្ស៊ី ក៏បានចាត់វិធានការផ្លូវច្បាប់ដូចគ្នា ដោយហេតុថា Telegram មិនអនុវត្តគោលការណ៍ទាក់ទងនឹងការការពារ​សង្គម ឬច្បាប់ជាតិ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia