វាសនាមនុស្សពិតជាមើលមិនឃើញពិតមែន ខណៈបុរស២រូបនេះ ម្នាក់ជាអ្នកម៉ៅការសំណង់ ម្នាក់ទៀតកំពុងតែធ្វើទឹកភ្លើងសុខៗ ស្រាប់តែទទួលបានគម្រោងខុនដូរតម្លៃខ្ទង់ម៉ឺនដុល្លារពី ជីប ម៉ុង លែនម្នាក់១យូនីត ដោយឥតគិតថ្លៃ ដោយសារតែពួកគាត់ឈ្នះរង្វាន់ពី Cambodia beer។
ជាក់ស្តែងដូចជា អតិថិជនម្នាក់ដែលឈ្នះឈ្មោះ យឹម សំអឿន មានស្រុកកំណើតនៅខេត្តព្រះសីហនុ ហើយបច្ចុប្បន្នមកធ្វើការនៅភ្នំពេញគឺជាជាងម៉ៅការសំណង់។ ដោយគាត់បានឈ្នះរង្វាន់ខុនដូមួយយូនីតដោយពីដំបូងគាត់ហូបលេងជាមួយអ្នកធ្វើការក្រោយការងារចប់ ចំនួនកន្លះកេះ ហើយត្រូវរង្វាន់ចំកំប៉ុងទី ១ តែម្ដង។
ចំណែក អតិថិជនម្នាក់ទៀតមានឈ្មោះថា ខេង ភាលៃ មានស្រុកកំណើតនៅខេត្តកណ្ដាល បច្ចុប្បន្នមកធ្វើការនៅភ្នំពេញ ដោយធ្វើការជាងភ្លើងដោយកាលពីមុនធ្វើការតាមការដ្ឋាន ដូចជាព្រលានយន្តហោះថ្មីជាដើមតែឥឡូវដើរធ្វើតាមផ្ទះ តំឡើងទឹកស្អាត ទឹកក្ដៅ ទឹកត្រជាក់ និងតភ្លើងក៏បានឈ្នះរង្វាន់ខុនដូដោយហូបលេងជាមួយមិត្តភក្ដិ ត្រឹម៤ កំប៉ុង ត្រូវកំប៉ុងចុងក្រាយផងដែរ មិនតែប៉ុណ្ណោះគឺគាត់រស់នៅផ្ទះជួលមុនឈ្នះខុនដូផងដែរ។
លើសពីនេះទៅទៀត អ្វីដែលកាន់តែអស្ចារ្យទៀតនោះ ក្រៅតែពីរង្វាន់ ខុនដូ ២យូនីត ខាងលើ ក្នុងខែសីហានេះដដែល CAMBODIA BEER បានចែករង្វាន់រថយន្តគាស់កេស Ford Ranger ស៊េរីថ្មីចំនួន២គ្រឿង ដល់គូស្នេហ៍មហាសំណាងដែលឈ្នះពីការចាប់សន្លឹកឆ្នោតអាពាហ៍ពិពាហ៍ និងរថយន្ត ១គ្រឿងពីក្រវិលកំប៉ុង CAMBODIA BEER។
បន្ថែមពីរនេះក៏ចែករង្វាន់ម៉ូតូ Vespa Sprint S150 ចំនួន 6គ្រឿង ពីក្រវិលកំប៉ុង CAMBODIA LITE និងម៉ូតូ Honda Click ចំនួន ១១គ្រឿង ពីក្រវិលកំប៉ុង CAMBODIA BEER។
គួរបញ្ជាក់ថា CAMBODIA BEER មានរង្វាន់ជាច្រើននៅក្រោមក្រវិលកំប៉ុង រួមមាន រថយន្តគាស់កេស Ford Ranger ស៊េរីថ្មី ជាច្រើនគ្រឿង, ខុនដូដ៏ប្រណិត ជីបម៉ុង លែន, ម៉ូតូជាច្រើនគ្រឿង និងលុយសុទ្ធជាច្រើនសន្ធឹកសន្ធាប់ហើយនេះគឺជាសំណាង មហាសំណាង កំពូលមហាសំណាង រង្វាន់ច្រើនពិត ឈ្នះពិត ចែកពិត។ អតិថិជនមហាសំណាងបន្ទាប់អាចជារូបអ្នក ពិសារដោយការទទួលខុសត្រូវ៕