ចំនួនមានកំណត់! អតីតពលករដែលត្រឡប់មកខ្មែរវិញ ហើយចង់រៀនជំនាញអាចចុះឈ្មោះកន្លែងនេះបាន
ធី ស្រីល័ក្ខJULY 22 202562 views

នេះគឺជាដំណឹងដ៏ល្អមួយ សម្រាប់ពលករដែលត្រឡប់មកពីធ្វើការនៅក្រៅប្រទេស ដែលបានវឹលមករស់នៅប្រទេសកម្ពុជាវិញ ហើយចង់បានជំនាញពិតប្រាកដមួយសម្រាប់ខ្លួនឯងនៅថ្ងៃអនាគតបងប្អូនអាចទៅចុះឈ្មោះរៀននៅ HRCC- Happy Return Center of Cambodia បានខណៈកន្លែងមួយនេះមានវគ្គបង្រៀនជំនាញជាច្រើនសម្រាប់ពលករផងដែរ។

ជាក់ស្តែង នៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងារចាបក្រហម លោក វុត្ថា សេដា ជាប្រធានគ្រប់គ្រងផ្នែកទីផ្សារ និងធុរកិច្ចថ្មី បាននិយាយថា ចំពោះវគ្គបណ្តាលបណ្តាលនេះគឺល្អបំផុតសម្រាប់ពលករដែលត្រឡប់មកកម្ពុជាវិញ ព្រោះ HRCC មានបណ្តុះជំនាញវិជ្ជាជីវៈដូចជា ជួសជុលរថយន្ត អគ្គិសនី រចនាផ្នែកខាងក្នុងនិងផ្សារដែក។ សម្រាប់វគ្គសិក្សាផ្នែកកសិកម្មវិញគឺមានដូចជា បណ្តុះជំនាញចិញ្ចឹមសត្វ និងដាំដំណាំ។ 

លើសពីនេះទៅទៀត ចំពោះវគ្គសហគ្រិនភាព ក៏មានការបណ្តុះបណ្តាលដោយផ្ទាល់ពីលោកគ្រូ សំ កុសល ដែលជាស្ថាបនិករបស់ Baksey Media វគ្គនេះគឺរៀនជាង​២ខែ សម្រាប់អតីតពលករ​ដែលបានត្រទ្បប់មក​កម្ពុជាវិញ ​មានឱកាសរៀន​ដើម្បីត្រៀមចេញរកស៊ី។

ជាមួយគ្នានោះដែរ ឯកសារសម្រាប់ពលករដែលចង់ចុះឈ្មោះរៀនត្រូវត្រៀមដូចជា៖

១.អត្តសញ្ញាណបណ្ណថតចម្លងឬលិខិតឆ្លងដែន

២.លិខិតបញ្ជាក់ការងារថាបានទៅធ្វើការនៅក្រៅប្រទេស

៣.រូបថតទំហំ ៤គុណ៦ ចំនួន៥សន្លឹក

១

គួរបញ្ជាក់ថា សម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់ចូលរៀនអាចទៅចុះឈ្មោះនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អ្វីដែលកាន់តែពិសេសនោះ​សិក្ខាកាម​៣រូប នឹងទទួល​បាន​ប្រាក់​ឧបត្ថម្ភបន្ថែមម្នាក់១ពាន់ដុល្លារពេលរៀន​ចប់ ​ជាទុនបន្តិចបន្តួច​សម្រាប់​ចាប់ផ្តើមរកស៊ី។​ ចង់ចុះឈ្មោះសូមទាក់ទង​តាម​តេទ្បេក្រាម​ +855 89 446 438 ឬអាចឆាតទៅកាន់ផេកផ្លូវការរបស់ HRCC- Happy Return Center of Cambodia បាន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia