អាយុ២៥មិនទាន់សល់អ្វី អ្នកជំនាញថាត្រូវធ្វើរឿង៤នេះឲ្យខានតែបាន បើចង់ក្លាយជាអ្នកមានបាន
Toeuy HongJULY 22 2025244 views

លោក Dave Ramsey អ្នកជំនាញហិរញ្ញវត្ថុដ៏ល្បីរបស់សហរដ្ឋអាមេរិកបានលើកឡើងថាប្រសិនបើអ្នកអាយុ២៥ឆ្នាំ តែមិនទាន់សល់ទ្រព្យឬក្លាយជាសេដ្ឋីវាគឺជាកំហុសរបស់អ្នក។ យ៉ាងណាមិញលោកថាវាមិនយឺតពេលនោះទេក្នុងការចាប់ផ្ដើមកសាងទ្រព្យសម្បតិ្ត មិនថាអ្នកអាយុតិចឬច្រើននោះទេ។

ខាងក្រោមនេះ ជាអ្វីដែលលោក Dave Ramsey ណែនាំឲ្យធ្វើឲ្យខានតែបានប្រសិនបើអ្នកអាយុ២៥ឆ្នាំមិនទាន់សល់អ្វី ហើយអនាគតចង់សល់លុយ សល់ទ្រព្យក្លាយជាអ្នកមានបាន។

. កុំចំណាយលុយខ្ជះខ្ជាយ

ការកាត់ចំណាយខ្ជះខ្ជាយធ្វើឲ្យអ្នកអាចសល់លុយសម្រាប់សន្សំវិនិយោគកសាងទ្រព្យសម្បត្តិសម្រាប់ជីវិត។ លោកបានលើកឡើងឧទាហរណ៍ជាក់ស្ដែងថាបើអ្នកចំណាយមួយថ្ងៃ១៣.៧០ដុល្លារលើរបស់មិនចាំបាច់ នោះមួយឆ្នាំអ្នកនឹងខ្ជះខ្ជាយលុយអស់រហូតដល់៥ពាន់ដុល្លារ។ លុយ៥ពាន់ដុល្លារនេះបើបង្វែរទៅជាការវិនិយោគជាជាងខ្ជះខ្ជាយលើរបស់មិនចាំបាច់ នោះលុយរបស់អ្នកនឹងកើតជាកូនពូនជាចៅ។

. ដោះបំណុលឲ្យស្រលះខ្លួន

លោក Dave Ramsey ថាឧបករណ៍ចម្បងក្នុងការកសាងទ្រព្យសម្បត្តិគឺចំណូលរបស់អ្នក ហើយបើអ្នកអាចរកចំណូលបានច្រើនហើយចៀសពីបំណុលនិងដោះបំណុលឲ្យស្រលៈខ្លួននោះអ្នកនឹងមានពេលវេលាក្នុងការកសាងទ្រព្យបានកាន់តែលឿន។ ដូច្នេះបើចង់កសាងទ្រ​ព្យសម្បត្តិ អ្នកត្រូវតែធ្វើយ៉ាងណាចៀសឲ្យផុសពីបំណុលនិងដោះបំ​ណុលឲ្យឆាប់អស់។

. សន្សំលុយបម្រុងទុកពេលមានអាសន្ន

លោក Dave Ramsey ណែនាំឲ្យសន្សំលុយបម្រុងទុកពេលអាសន្នសម្រាប់ចំណាយក្នុងការរស់នៅឲ្យបានពី៣ទៅ៦ខែ។ ឧទាហរណ៍បើការរស់នៅរបស់អ្នកចំណាយ៥០០ដុល្លារក្នុងមួយខែ នោះអ្នកគួរមានលុយសន្សំបម្រុងទុកពេលមានអាសន្នពី១៥០០ទៅ៣០០០ដុល្លារ។ លុយសន្សំបម្រុងទុកពិតជាសំខាន់ណាស់ ពោលគឺមានអ្នកមានបញ្ហាអ្វី លុយនេះអាចជួយដោះស្រាយបានភ្លាមៗ។

. វិនិយោគជាប្រចាំ

នេះគឺជាចំណុចសំខាន់ដែលអ្នកត្រូវធ្វើបើចង់មានបាន សល់លុយ សល់ទ្រព្យក្លាយជាអ្នកមាន។ ត្រង់នេះ លោក Dave Ramsey បានលើកឧទាហរណ៍ថាបើអ្នកអាយុ២៥ឆ្នាំ អ្នកវិនិយោគជាមួយ១០០ដុល្លារក្នុងមួយខែនឹងអត្រាចំណេញត្រឹម១០ទៅ១២%ក្នុងមួយឆ្នាំនោះត្រឹមអាយុ៦០អ្នកនឹងសល់លុយខ្ទង់លានដុល្លារ។

ក្នុងនោះដែរលោកណែនាំឲ្យវិនិយោគលើផ្សារហ៊ុន ព្រោះផ្សារហ៊ុនគឺជាកន្លែងវិនិយោគដែលអ្នកអាចវិនិយោគជាប្រចាំ សំខាន់ជ្រើសរើសក្រុមហ៊ុនដែលរីកចម្រើន ចំណេញរាល់ឆ្នាំនោះអ្នកនឹងបានចំណូលតាមរយៈហ៊ុនឡើងថ្លៃនិងប្រាក់ភាគលាភ។ ចង់ស្វែងយល់ពីការវិនិយោគលើផ្សារហ៊ុនដើម្បីកសាងចំណូលនិងកសាងទ្រព្យអាចចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia