ក្តៅៗ! ឆ្នាំនេះសិស្សប្រឡងបាក់ឌុប បានពិន្ទុខ្ពស់ជាងគេ នឹងទទួលបានឡានអគ្គិសនីម៉ូឌែលនេះ១គ្រឿង
Ping Chou EngJULY 22 2025398 views

តាមការឱ្យដឹងពីក្រសួងអប់រំនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថាក្រុមហ៊ុន TF MOTORS (CAMBODIA) Co.,LTD គ្រោងផ្តល់ជូនរថយន្តអគ្គិសនី Leapmotor TO3 ជូនដល់សិស្សដែល កម្រិតពិន្ទុប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខ្ពស់ជាងគេប្រចាំប្រទេសតែម្នាក់គត់ សម្រាប់សម័យប្រឡង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ខាងមុននេះ។

ការលើកឡើងនេះគឺស្ថិតក្រោមជំនួបរវាង លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំយុវជននិងកីឡា និង ក្រុមហ៊ុន TF MOTORS CAMBODIA។ រថយន្ត Leapmotor T03 គឺជាប្រភេទរថយន្តប្រើក្នុងទីក្រុង (city car) មានទ្វារ-៥ និងប្រើអគ្គិសនីសុទ្ធ១០០% ដែលអាចបើកបរបាន ៣១០Km សម្រាប់ការសាកថាមពលមួយពេញ និងមានលក្ខណៈពិសេសទំនើបដ៏សំបូរបែបជាច្រើនដែលមានតម្លៃ $15,990។

សូមជម្រាបថាគោលបំណងនៃការផ្ដល់ជូនរថយន្តអគ្គិសនី Leapmotor TO3 គឺក្រុមហ៊ុនរថយន្តមានបំណង ចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡាក្នុងការលើកស្ទួយវិស័យអប់រំឱ្យកាន់តែរីកចម្រើន និងស្របតាមការលើកទឹកចិត្តពីរាជរដ្ឋាភិបាលក្នុងការគាំទ្រឱ្យប្រជាពលរដ្ឋខ្មែរងាកមកប្រើប្រាស់រថយន្តអគ្គិសនី ចូលរួមថែទាំដល់បរិស្ថាន និងកាត់បន្ថយនៅឧស្ម័នពុលដែលប៉ះពាល់ដល់បរិយាកាស។

បន្ថែមពីនេះក្រុមហ៊ុន TF MOTORS (CAMBODIA) Co.,LTD ក៏ចង់ចូលរួមចំណែកជាលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែង រៀនសូត្រដើម្បីទទួលបាននូវលទ្ធផលល្អក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខនេះ៕

អត្ថបទដោយ៖ ពីង ជូអេង

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia