រៀនយូរឆ្នាំតែមិនចេះ! នាយកសាលាចិន ឈឹង ស៊ីន ប្រាប់គន្លឹះធំៗ ៣ រៀនភាសាអ្វីក៏ឆាប់ចេះ
Kan DaraJULY 22 2025188 views

រៀនភាសាយូរឆ្នាំហើយ ចេះខ្លះដែរតែប្រើការមិនកើត ចេះអានតែមិនចេះសរសេរ អានរត់មាត់រូលតែបកប្រែមិនចេញ។ នេះក៏ព្រោះតែមិនដឹងក្បួនរៀនត្រឹមត្រូវ ហើយវាបានក្លាយទៅជាបញ្ហាដ៏រសើបមួយសម្រាប់អ្នកសិក្សាទូទៅមួយចំនួន។ ចុះតើត្រូវធ្វើដូចម្តេច ទើបអាចរៀនប្រកបដោយគុណភាពខ្ពស់?

ឆ្លើយតបទៅនឹងបញ្ហាខាងលើលោក ទួត កាលីន ស្ថាបនិកនិងជាអគ្គនាយក សាលាអន្តរជាតិ ឈឹងស៊ីន 诚信国际学校 បានប្រាប់គន្លឹះសំខាន់៣ ដែលអាចជួយឱ្យរៀនភាសាអ្វីក៏ឆាប់ចេះ និងប្រើការបាន៖

ទី១/. រើសសាលា និងគ្រូ៖ ដើម្បីជ្រើសរើសសាលា និងគ្រូបានល្អ គេត្រូវសម្លឹងមើល ជំនាញរឹង (Hard Skill) មើលពីកម្រិតភាពខ្លាំងនៅក្នុងភាសាបរទេសដែលគេបើកបង្រៀននោះ។ មួយវិញទៀតគេត្រូវសម្លឹងមើលអំពីជំនាញទន់ (Soft Skill) ព្រោះគ្រូដែលល្អ ក្រៅពីអាចផ្ទេរចំណេះដឹងមូលដ្ឋាន ពួកគាត់ក៏គួរជាអ្នកដែលអាចណែនាំសិស្សឱ្យយល់ដឹងពីជំនាញទន់ ព្រមទាំងការសម្របខ្លួនរស់នៅក្នុងសង្គម ដើម្បីឱ្យសិស្សានុសិស្សក្លាយជាធនធានដ៏មានតម្លៃ។

ទី២/. ស្វែងរកគន្លឹះរៀនខ្លួនឯង៖ ការធ្វើស្វ័យសិក្សាគឺជា គន្លឹះសំខាន់មួយដែលសិស្សគ្រប់រូបត្រូវតែយកចិត្តទុកដាក់ មិនថារៀនអ្វីឡើយ។ លោកអ្នកអាចជ្រើសរើសពេលវេលាណាក៏បាន ក្នុងមួយថ្ងៃឱ្យបាន ១ម៉ោង ទៅ២ម៉ោង ដើម្បីរៀនដោយខ្លួនឯង។ ការរៀនដោយខ្លួនឯងនោះទៀតសោត លោកអ្នកត្រូវតាំងចិត្តធ្វើឱ្យបាន ២១ថ្ងៃជាប់គ្នាដដែលៗ ដើម្បីឱ្យកើតទៅជាទម្លាប់ប្រចាំខ្លួនតែម្ដង។

ទី៣/. ក្បួន អ៤

អ1. អនុវត្ត ការសរសេរ (Writing)៖ ការសរសេរជាផ្នែកសំខាន់មួយ ដែលអាចជួយឱ្យរៀនឆាប់ចាំពាក្យថ្មីៗ ហើយចាំបានយូរជាងការដែលគ្រាន់តែទន្ទេញ។ ហេតុនេះបើរៀនចង់ឆាប់ចេះ ត្រូវតែបង្កើតទម្លាប់សរសេរជាប្រចាំ។

អ2. អនុវត្ត ការស្តាប់(Listening)៖ ជាធម្មតា បើចង់អភិរឌ្ឍជំនាញនៃការស្តាប់ឲ្យកាន់តែប្រសើរ គួរគប្បីស្តាប់តាម Audio រៀនស្តាប់ពីជនជាតិដើម ស្តាប់តាម Youtube ឬក៏ Facebook page ជាដើម។ មួយវិញទៀតពេលស្ដាប់ ពុំចាំបាច់មើលរូប មើលឃ្លីប មើលវីដេអូទេ គឺគួរតែបើកស្ដាប់កិច្ចសន្ទនាតែម្ដង ធ្វើបែបនេះទើបទៅមុខលឿន។

អ3. អនុវត្ត ការនិយាយ(Speaking)៖ ចង់និយាយបានល្អ លុះត្រាអានសៀវភៅឲ្យបានច្រើន ចេះឃ្លាច្រើន ហើយត្រូវតែនិយាយ។ ត្រូវចាំថា បើទោះបីជាយើងចេះពាក្យ ចេះឃ្លាច្រើនប៉ុនណាក៏ដោយ បើយើងមិនអនុវត្តការនិយាយជាប្រចាំ វាច្បាស់ជាភ្លេចទៅវិញ។ ការអនុវត្តការនិយាយជាប្រចាំ នឹងជួយកាត់បន្ថយភាពខ្មាសអៀន ជួយឱ្យឈប់និយាយរដាក់រដុប។

អ4. អនុវត្ត ការអាន(Reading)៖ ឲ្យតែពាក់ព័ន្ធជាមួយអក្សរចិន ឬអង់គ្លេស ឬក៏អ្វីដែលយើងចង់ចេះ ត្រូវអានវាឲ្យបានច្រើន មិនថាជាប្រភេទអត្ថបទ ឬសៀវភៅនោះទេ។ «ការអានសៀវភៅច្រើនវាធ្វើឲ្យយើងពង្រីកវិសាលភាពនៃចំណេះដឹង ពាក់ព័ន្ធនឹងប្រព័ន្ធខួរក្បាលរបស់យើង វាធ្វើឲ្យយើងចេះបានច្រើន»។

យ៉ាងណាមិញ ដើម្បីសិក្សារៀនសូត្រឆាប់ចេះសិស្សានុសិស្សគ្រប់រូបគួរតែចាប់ផ្ដើមពីការតាំងចិត្តឱ្យមុតមាំ។ គ្រប់យ៉ាងផ្ដើមចេញពីខ្លួនយើងទៅមុន បន្ទាប់មកត្រូវចាប់ផ្តើមអនុវត្តតាមក្បួនដូចដែលបានរៀបរាប់ខាងលើ ធ្វើរហូតដល់ក្លាយជាទម្លាប់ ទើបអាចសម្រេចបាននូវអ្វីដែលខ្លួនចង់បាន។

គួរជម្រាបផងដែរថា សាលាអន្តរជាតិ ឈឹងស៊ីន 诚信国际学校 មានវគ្គសិក្សាជាច្រើនជម្រើសទាំងពេញម៉ោង និងក្រៅម៉ោង ដែលលោកអ្នកអាចធ្វើការជ្រើសរើសទៅតាមពេលវេលាជាក់ស្ដែង ខណៈបង្រៀនដោយគ្រូជនជាតិចិនផ្ទាល់ សក្តិសមបំផុតសម្រាប់អ្នកដែលចង់រៀនចិនឆាប់ចេះ ឆាប់ប្រើការបាន។ ។ ដើម្បីចុះឈ្មោះ សូមធ្វើការទំនាក់ទំនងទៅកាន់ខ្សែទូរស័ព្ទ 070 952 635 | 061 752 671 | 071 972 2435 ឬតាមរយៈ 070 952 635 (តេឡេក្រាម) ឬតាមរយៈហ្វេសប៊ុកផេក៖ សាលាអន្តរជាតិ ឈឹងស៊ីន 诚信国际学校

Screenshot 2025 07 22 at 3.54.10 in the Afternoon Large
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large


អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia