ឱកាសល្អបានមកដល់ទៀតហើយ! សម្រាប់បងប្អូនដែលកំពុងស្វែងរកវគ្គសិក្សាដែលអាចផ្តល់ជំនាញមួយច្បាស់លាស់ រៀនចប់អាចចេញធ្វើការឬ ចេញរកស៊ីបាន ពេលនេះជាតិពហុបច្ចេកទេសអង្គរ - NPIA ដែលស្ថិតនៅក្នុងខេត្តសៀមរាប បានបើកវគ្គបង្រៀនថ្មីសម្រាប់យុវជនមកពីគ្រួសារក្រីក្រ រៀនដោយឥតគិតថ្លៃ លើជំនាញ៩មុខ រៀនចេះអាចរកការងារធ្វើបាន មានចំណូលជួយគ្រួសារ។
ក្នុងនោះមានជំនាញចំនួន៩ ដែលជ្រើសសិស្សឱ្យចូលរៀនប្រមាណជាង២០០០ នាក់ដូចជា៖
១. សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន៖៤៨០នាក់
២. ការដំឡើងបណ្តេញអគ្គិសនីក្នុងអគារ៖៤៨០នាក់
៣. ការថែទាំនិងជួសជុលរថយន្ត៖៤២០នាក់
៤. ធុរកិច្ចភេសជ្ជៈ៖៣០០នាក់
៥. ការផលិតនំ៖៣០០នាក់
៦. ការងារ កំបោរ៖១៨០នាក់
៧. ការដំឡើងនិងថែទាំកាមេរ៉ាសុវត្ថិភាព៖១២០នាក់
៨. សេវាកម្មកុំព្យូទ័រ៖៦០នាក់
៩. ការរចនាកា្រហ្វិកដោយកុំព្យូទ័រ៖៦០នាក់
ចំពោះលក្ខខណ្ឌនៃការសិក្សាវគ្គនេះ យុវជនដែលមកពីគ្រួសារក្រីក្រ (បណ្ណក្រីក្រ ១ , ក្រីក្រី ២ ឬបណ្ណគ្រួសារងាយរងហានិភ័យ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨០,០០០រៀល/ខែ និងសិក្សាឥតគិតថ្លៃ។ បងប្អូនដែលជាពលករចំណាក់ស្រុក ត្រូវបានផ្ដល់អត្ថិភាព ចុះឈ្មោះចូលរៀនដោយពុំមានបង់ប្រាក់។ ត្រូវមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅ និងមានអត្តសញ្ញាណបណ្ណខ្មែរ ឬសំបុត្រកំណើត។
ដូច្នេះសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍រៀននិងត្រូវការព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់លេខ៖ 077 489 398, ០93 403 852, 087 527 876 ឬចូលទៅកាន់គេហទំព័រ ៖ www.npia.edu.kh ដើម្បីស្វែងយល់បន្ថែម៕