មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយមន្ទីរពេទ្យកុមារអង្គរ (AHC) ក្នុងប្រទេសកម្ពុជា
Sreymom ChaJULY 22 2025

សៀមរាប ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ – មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសបន្ត​ភាព​ជា​ដៃគូជាមួយមន្ទីរពេទ្យកុមារអង្គរ (AHC) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលជួយមើល​ថែ​ទាំ​ និង​​អប់រំដល់កុមារដែលជួបប្រទះការលំបាក ដើម្បីឱ្យពួកគេទទួលបានអាហារូបត្ថម្ភ និងសារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់តាមតម្រូវការ ហើយអ្នកថែទាំក៏ត្រូវបានផ្តល់ចំណេះដឹងអំពីការអប់រំអាហារូបត្ថម្ភរបស់ AHC នៅក្នុងមន្ទីរពេទ្យ និងទូទាំងសហគមន៍នៅតាមតំបន់ជនបទក្នុងខេត្តសៀមរាបផងដែរ ។

Photo 2025 07 22 10 37 28

ជំនួយឥតសំណងចំនួន ១១០.០០០ ដុល្លារអាមេរិករបស់ HFF ក្រោមកម្មវិធី Casa Herbalife នឹង ជួយ​គាំទ្រដល់កម្មវិធីអាហារ និងអាហារូបត្ថម្ភរបស់ AHC សម្រាប់កុមារ និងគ្រួសារ ហើយកម្មវិធីនេះ​នឹង​​ជួយដល់មនុស្សរាប់ពាន់នាក់ដែលកំពុងជួបប្រទះការខ្វះខាតនៅក្នុងខេត្តសៀមរាប ។

Photo 2025 07 22 10 37 22

លោក Thang Vu នាយកគ្រប់គ្រងនៃក្រុមហ៊ុន Herbalife ប្រចាំប្រទេសវៀតណាម និងកម្ពុជា បាន​ថ្លែង​ថា​ “ការធ្វើឱ្យប្រសើរឡើងនូវសុខភាព សុខុមាលភាពសហគមន៍ និងប្រជាជន ជាកម្លាំងជំរុញនូវ​អ្វីគ្រប់​យ៉ាង​ដែលយើងកំពុងធ្វើនៅ Herbalife។ តាមរយៈភាពជាដៃគូជាមួយ មន្ទីរពេទ្យកុមារអង្គរក្រោមកម្មវិធី Casa ពួកយើងសង្ឃឹមថានឹងរួមចំណែកក្នុងការជួយជ្រោមជ្រែងកុមារដែលជួបប្រទះការលំបាក​នៅ​កម្ពុជា​ឱ្យទទួលបាននូវសារធាតុចិញ្ចឹមចាំបាច់ដែលពួកគេត្រូវការដើម្បីធ្វើឱ្យជីវិតរបស់ពួកគេ​ប្រកប​ដោយ​សុខភាព និងសុខុមាលភាពល្អ” ។

Photo 2025 07 22 10 37 15

សាស្ត្រាចារ្យ ងួន ច័ន្ទភក្ត្រា អ្នកគ្រប់គ្រងទូទៅ និងជានាយកប្រតិបត្តិមន្ទីរពេទ្យកុមារអង្គរបានថ្លែងថា “ខណៈពេលដែលជំងឺកូវីដ-១៩ បានកន្លងផុតទៅហើយក៏ពិតមែន ក៏ប៉ុន្តែផលប៉ះពាល់របស់វា​បន្តជះ​ឥទ្ធិពល​ដល់សហគមន៍ងាយរងគ្រោះជាច្រើន ហើយពួកគេនៅតែប្រឈមមុខ​នឹងការលំបាក​ផ្នែក​ហិរញ្ញវត្ថុ​​ ព្រមទាំងការទទួលបានចំណេះដឹងសុខភាពមូលដ្ឋាននៅមានកម្រិត ដែលធ្វើឱ្យកុមារប្រឈម​នឹងហានិភ័យនៃកង្វះអាហារូបត្ថម្ភ។ សូមអរគុណចំពោះការគាំទ្រដ៏សប្បុរសរបស់មូលនិធិគ្រួសារ Herbalife ហើយខ្ញុំមានសុទិដ្ឋិនិយមចំពោះវឌ្ឍនភាព និងនិរន្តរភាពនៃកម្មវិធីអាហារូបត្ថម្ភរបស់យើង​ដែល​​នឹង​ធានាថាមិនមានកុមារណាម្នាក់ត្រូវបានមើលរំលងនោះឡើយ”។

Photo 2025 07 22 10 37 09

សកម្មភាពរបស់ HFF ជារឿយៗតែងតែត្រូវបានចូលរួមគាំទ្រដោយអ្នកស្ម័គ្រចិត្តដូចជាអ្នកចែកចាយ​ឯករាជ្យ​របស់ Herbalife មិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេ ក៏ដូចជាបុគ្គលិកក្រុមហ៊ុន Herbalife ទាំងមូលផងដែរ ។

ពិធីចុះហត្ថលេខាបន្តភាពជាដៃគូរនេះត្រូវបានប្រារព្ធឡើងនៅមន្ទីរពេទ្យកុមារអង្គរ ក្រោមអធីបតីភាព​អ្នក​ចែកចាយឯករាជ្យ Herbalife និងអ្នកតំណាងពីក្រុមហ៊ុនផ្ទាល់។ គិតត្រឹមឆ្នាំ ២០២៥ នេះ ភាពជា​ដៃ​គូរ​រវាង HFF និង AHC មានរយៈពេល ៧ ឆ្នាំមកហើយដែលបានចាប់ផ្តើមដំបូងនៅឆ្នាំ ២០១៩ ។

--------------------------------------------------------------

អំពី AHC

AHC គឺជាអង្គការសុខភាពកុមារឈានមុខគេដែលមានមូលដ្ឋាននៅខេត្តសៀមរាប ប្រទេសកម្ពុជា។ ចាប់​​តាំងពីឆ្នាំ ១៩៩៩ មក AHC បានផ្តល់ការថែទាំសុខភាពប្រកបដោយគុណភាពយ៉ាង​យកចិត្តទុក​ដាក់ដល់កុមាររាប់លាននាក់ ដោយមានកុមារប្រហែល ៣៥០–៤០០ នាក់មកមន្ទីរពេទ្យ​ជារៀងរាល់ថ្ងៃ​ដើម្បីទទួលបានការថែទាំ។ ជាផ្នែកមួយនៃវិធីសាស្រ្តរួមរបស់ខ្លួន កម្មវិធីអាហារូបត្ថម្ភរបស់ AHC គាំទ្រ​កុមារ និងអ្នកថែទាំដោយផ្តល់ទាំងសារធាតុចិញ្ចឹម និងចំណេះដឹងនៅមន្ទីរពេទ្យ ក៏ដូចជានៅ​ក្នុង​សហគមន៍​ផងដែរ។ ជារៀងរាល់ឆ្នាំ AHC ព្យាបាលកុមារជាង ១.១០០ នាក់ដែលប្រឈមនឹង​បញ្ហា​កង្វះ​អាហារូបត្ថម្ភ និងផ្តល់វគ្គបណ្តុះបណ្តាអប់រំអាហារូបត្ថម្ភប្រមាណ ៦.៩០០ វគ្គដល់សិស្ស​សាលា​បឋម​សិក្សាទូទាំងខេត្តសៀមរាប ក្នុងបេសកកម្មជួយកសាងអនាគតដែលមានសុខភាពល្អសម្រាប់​មនុស្ស​ជំនាន់ក្រោយ។

អំពីក្រុមហ៊ុន Herbalife

ក្រុមហ៊ុន Herbalife គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែល​កំពុង​ផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្ម​សម្រាប់​សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវ​ផលិតផល​ដែលគាំទ្រ​ដោយ​វិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិក​ឯករាជ្យ​ដែលផ្តល់​ជូន​នូវ​ការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិត​ឱ្យអតិថិជនប្រកាន់​ខ្ជាប់​នូវរបៀបរស់នៅដែលមានភាពសកម្ម។

អំពីមូលនិធិគ្រួសារ Herbalife (HFF)

មូលនិធិគ្រួសារ Herbalife (“HFF”) ប្តេជ្ញាខ្លួនក្នុងបេសកកម្មជំរុញនិងលើកកម្ពស់ជីវិតប្រចាំថ្ងៃ និង​សហគមន៍ជុំវិញពិភពលោក។ ជាមួយនឹងការផ្តោតលើការធ្វើឲ្យអាហារូបត្ថម្ភកាន់​តែ​ងាយស្រួល ការ​លុប​បំបាត់ភាពអត់ឃ្លាន និងការលើកកម្ពស់ឱកាសសេដ្ឋកិច្ច។ HFF បានសហការជាមួយអង្គការ​កំពូល​ទាំងក្នុងស្រុក និងក្រៅស្រុក ក្នុងបុព្វហេតុជួយជ្រោមជ្រែងសុខុមាលភាពមនុស្ស និងភពផែនដី ពីព្រោះ​ទាំងពីរនេះរួមគ្នា នឹងនាំទៅរកពិភពលោកដែលមានសុខភាពល្អ។ សម្រាប់ព័ត៌មានបន្ថែមអំពី HFF និង​របៀបដែលអ្នកអាចចូលរួមគាំទ្រការងារសំខាន់ៗរបស់មូលនិធិ សូមចូលទៅកាន់គេហទំព័រ herbalifefamilyfoundation.org

Photo 2025 07 22 10 36 43

Photo 2025 07 22 10 36 31

Photo 2025 07 22 10 36 23

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia