ស្រាយចម្ងល់! បញ្ហាធំៗ៣ ជាមេរោ.គសា-ហាវបំផុត ធ្វើឱ្យបុគ្គលិកភាគច្រើន តែងខ្ជិលនៅកន្លែងធ្វើការ
Ping Chou EngJUNE 30 2025862 views

ខ្ជិលគឺជាជំងឺមហារីក មេរោគកាន់តែឆ្លងច្រើន សាច់ស្អុយកាន់តែរីករាលដាល។ ហេតុនេះមនុស្សពុំគួរមានបណ្តោយឱ្យខ្លួនកើតចរិតខ្ជិលច្រអូសនោះទេ។

ដូចគ្នានេះដែរថ្ងៃនេះយើងសូមលើកយកការប្រធានបទស្រាវជ្រាវមួយអំពីបញ្ហាធំៗ៣ដែលជាមេរោគសាហាវធ្វើឱ្យបុគ្គលិក តែងខ្ជិលច្រើននៅកន្លែងធ្វើការ។  ខណៈថ្នាក់ដឹកនាំ នឹងងាយគ្រប់គ្រងជាងមុន លើបុគ្គលិកប្រភេទនេះ នៅពេលសម្គាល់ពីលក្ខណៈបញ្ហាមនុស្សប្រភេទនេះបានច្បាស់។

. បញ្ហា Burnoutយោងទៅតាមការស្រាវជ្រាវបានបង្ហាញថាពាក់កណ្តាលនៃបុគ្គលិកនៅ ទូទាំងពិភពលោកកំពុងជួបបញ្ហា Burnout ឬហៅថាអស់កម្លាំង។ ដោយអាការៈនេះបែងចែកជាបីផ្នែកទីមួយផ្លូវកាយ ផ្លូវចិត្ត និងអាប្បកិរិយា ដែលធ្វើឱ្យថាមពលខួរក្បាលនិងរាងកាយគឺខ្ជិលច្រអូស។

Burnout ជាបញ្ហាផ្ទាល់ខ្លួនរបស់បុគ្គលិកដែលជះឥទ្ធិពលពីមជ្ឍដ្ឋានជុំវិញពួកគេជាច្រើនកត្តា។ ក្នុងនោះបញ្ហាការងារច្រើនលើស ពិបាកផ្តោត ពិបាកគ្រប់គ្រងពេលវេលា មានភាពតានតឹងច្រើន កង្វះតុល្យភាពការងារនិងជីវិតក៏ជាផ្នែកធំមួយធ្វើឱ្យបុគ្គលិកមានអារម្មណ៍អស់កម្លាំង កាយចិត្ត ទៅជាខ្ជិលលែងចង់ធ្វើការដែរ។

ដូច្នេះដើម្បីដោះស្រាយបញ្ហាអាការៈនេះបានត្រូវផ្តើមពីបុគ្គលិកខ្លួនឯង គឺត្រូវបែងចែកពេលវេលា សម្រាកឱ្យបានគ្រប់គ្រាន់និងត្រឹមត្រូវ កំណត់កាលវិភាគកិច្ចការឱ្យច្បាស់និងការចំណាយពេលវេលាឱ្យត្រឹមត្រូវ។

. បញ្ហាអាទិភាព៖ នៅពេលមានបន្ទុកការងារច្រើន បុគ្គលិកដែលមិនអាចមានសមត្ថភាពកំណត់អាទិភាពការងារនិងនាំឱ្យមានការពន្យារពេល ហើយពួកគេនឹងមានអារម្មណ៍គិតថាការងារគឺច្រើនលើសលប់សម្រាប់ពួកគេ យូរៗក៏កើតជាអាប្បកិរិយាខ្ជិលច្រអូស គេចវេសពីការងារ មិនទទួលខុសត្រូវលើកិច្ចការ។

ដូច្នេះដើម្បីដោះស្រាយបញ្ហានេះបានត្រូវផ្តើមចេញពីបុគ្គលិកខ្លួនឯង គឺត្រូវស្គាល់តួនាទីខ្លួនឯងឱ្យច្បាស់  បែងចែកអាទិភាពការងារឱ្យត្រូវតាមតួនាទីនិង បំពេញតួនាទីលើទំនួលខុសត្រូវរបស់ខ្លួនឯងឱ្យបានល្អបំផុត។ 

. បញ្ហាបរិយាកាស៖ វប្បធម៌នៅកន្លែងធ្វើការគឹជាឥទ្ធិពលធំមួយ សម្រាប់ជីវិតការងារ។ ដូច្នេះនៅពេលដែលបរិយាកាសការងារ Toxic ឬហៅថាមានជាតិពុលច្រើន​នោះ នឹងចម្លងរលកអវិជ្ជមានច្រើនដូចគ្នា។ ដូចជានៅកន្លែងធ្វើការសម្បូរបុគ្គលិកខ្ជិលដូចគ្នាច្រើន ចូលចិត្តការរិះគន់ ប្រើភាសាមិនល្អ ឬការនិយាយដើមគ្នាច្រើន និងខ្វះការគាំទ្រគ្នា បែងចែកបក្សពួកក៏ជាហេតុជំរុញឱ្យមានបុគ្គលិកខ្ជិលកាន់តែច្រើនដែរ។

ដូច្នេះដើម្បីដោះស្រាយបញ្ហានេះបានគឺបុគ្គលិកត្រូវកាត់ផ្តាច់ខ្លួនឯងពីមជ្ឍដ្ឋានអវិជ្ជមានទាំងនេះ កំណត់ព្រំដែនខ្លួនឯងលើគោលបំណងការងារ និងគោលបំណងទំនាក់ទំនងកន្លែងការងារឱ្យបានច្បាស់លាស់។

ការពិតទៅការ​ដែល​គ្មាន​ការលើកទឹកចិត្ត ឬ​បរិយាកាសរំខាន​គឺជា​មូលហេតុ​សំខាន់​ពីរ​ដែលនាំឱ្យមានភាព​ខ្ជិល​។ ប៉ុន្តែជាញឹកញាប់ជាងនេះទៅទៀត គឺវាបណ្តាលមកពីមនុស្សខ្លួនឯងមិនមានទម្លាប់ល្អ ដែលអាចជួយពួកគេឱ្យមានផលិតភាពការងារ និងការផ្តោតអារម្មណ៍។ ជាក់ស្តែងមនុស្សត្រូវការ ទម្លាប់ល្អ វិន័យ និងផែនការច្បាស់លាស់ ដើម្បីឈ្នះភាពខ្ជិលច្រអូស ដើម្បីឆ្ពោះទៅរកភាពឆ្នើម៕  

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia