បងប្អូនដឹងហើយលោក Elon Musk គឺជាសេដ្ឋីដែលមានទ្រព្យច្រើនជាងគេបំផុតក្នុងលោក ហើយគិតត្រឹមថ្ងៃនេះទ្រព្យរបស់គាត់មានដល់ទៅ៣៣៦ពាន់លានដុល្លារ។ បើទោះបីជាគាត់មានទ្រព្យរាប់ពាន់លានដុល្លារពិតមែនប៉ុន្ដែសេដ្ឋីរូបនេះតែងតែខ្ចីលុយគេទិញផ្ទះជាច្រើនដងមកហើយ។
ចុះបើសេដ្ឋី Elon Musk មានទ្រព្យជាង៣០០ពាន់លានដុល្លារ ហេតុអ្វីគាត់មិនយកលុយទៅទិញផ្ទះទាំងដុល បែរជាទៅខ្ចីលុយគេទិញផ្ទះទៅវិញ?
សេដ្ឋីវ័យ៥៣រូបនេះធ្លាប់លើកឡើងថាមូលហេតុដែលលោកខ្ចីលុយធនាគារ ទោះជាគាត់មានទ្រព្យច្រើនគឺដោយសារតែលោកមិនមានសាច់ប្រាក់ច្រើននោះទេ។ លោកថាលោកមានសាច់ប្រាក់នៅក្នុងកុងធនាគារមិនដល់១លានដុល្លារផង។ ត្រង់នេះលោកបញ្ជាក់ថាទ្រព្យគាត់មានច្រើនមែនប៉ុន្ដែទ្រព្យទាំងនោះគឺជាភាគហ៊ុននៅក្នុងក្រុមហ៊ុន Tesla ដូច្នេះហើយគាត់មិនមានសាច់ប្រាក់ជាប់ខ្លួនច្រើនឡើយ។
ចំពោះមូលេហេតុធំមួយទៀតដែលElon Musk ប្រើកម្ចីទិញផ្ទះជាជាងយកលុយទាំងដុលទៅទិញផ្ទះគឺដោយសារតែលោកចេះប្រើលុយដើម្បីរក្សាទ្រព្យនិងបង្កើនទ្រព្យរបស់គាត់។ ជាក់ស្ដែងការខ្ចីលុយធនាគារគឺអាចធ្វើឲ្យគាត់មានឱកាសប្រើប្រាស់សាច់លុយដែលនៅសល់យកទៅវិនិយោគទៅលើអ្វីផ្សេងដែលធ្វើឲ្យទ្រព្យកាន់តែកើនឡើង។
ជាក់ស្ដែងកាលលោកទិញយកក្រុមហ៊ុន Twitter ដែលសព្វថ្ងៃប្ដូរឈ្មោះមកជាបណ្ដាញសង្គមX ក្នុងតម្លៃ៤៤ពាន់លានដុល្លារ គឺគាត់ខ្ចីលុយធនាគារចំនួន៤៤ពាន់លានដុល្លារយកមកទិញTwitter ហើយយកភាគហ៊ុនTesla របស់លោកធ្វើជាទ្រព្យធនាគារដើម្បីបានប្រាក់កម្ចីពីធនាគារ។ ការធ្វើបែបនេះគឺធ្វើឲ្យលោកអាចមានសាច់ប្រាក់យកទៅវិនិយោគនិងប្រើប្រាស់តាមតម្រូវការដោយមិនចាំបាច់លក់ហ៊ុនលោកចេញ៕