ជារៀងរាល់ឆ្នាំអំឡុងចូលឆ្នាំចិន ពេលទទួលបានអាំប៉ាវពីអ្នកណាម្នាក់អំឡុងចូលឆ្នាំចិន មនុស្សភាគច្រើនតែងតែយកលុយអាំងប៉ាវចាយវាយសប្បាយព្រោះលុយអាំងប៉ាវគឺជាលុយដែលទទួលបានដោយមិនចាំបាច់ប្រើកម្លាំងនិងចំណាយពេលវេលាឡើយ។
យ៉ាងណាមិញទាក់ទងនឹងលុយអាំងប៉ាវចូលឆ្នាំចិននេះដែរ ខាងក្រោមនេះគឺជារឿងធំៗ៣ អ្នកដែលគួរធ្វើជាមួយលុយអាំងប៉ាវដែលអ្នកទទួលបាននៅអំឡុងចូលឆ្នាំចិន។
១. សន្សំ
បើអ្នកបានលុយអាំងប៉ាវគួរដកខ្លះយកមកសន្សំព្រោះការសន្សំលុយគឺពិតជាសំខាន់ដើម្បីឲ្យអ្នកសល់លុយជាប់ខ្លួនជានិច្ចដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងហើយត្រូវការលុយបន្ទាប់ដើម្បីដោះស្រាយ។ សម្រាប់អ្នកដែលមិនមានទម្លាប់សន្សំអាចគិតគូសន្សំដោយយកលុយអាំប៉ាវធ្វើជាដើមទុនសន្សំហើយចាប់ផ្ដើមបង្កើតទម្លាប់សន្សំប្រចាំខែ។
២. វិនិយោគ
ប្រសិនបើអ្នកមានទម្លាប់សន្សំនោះ អ្នកអាចចាប់ផ្ដើមរៀនវិនិយោគដើម្បីឲ្យលុយរបស់អ្នកកាន់តែកើតកូនកើតចៅ។ ជាពិសេសលុយអាំងប៉ាវគឺជាលុយសេរីសួស្ដីដែលអ្នកអាចយកវាធ្វើជាគ្រាប់ពូជសម្រាប់បង្កើនទ្រព្យរបស់អ្នកតាមរយៈការវិនិយោគ។ អ្នកអាចចាប់ផ្ដើមសិក្សាស្វែងយល់ពីការវិនិយោគផ្សេងហើយចាប់ផ្ដើមអនុវត្តវិនិយោកដូចជា វិនិយោគលើចំណេះជំនាញ វិនិយោគលើផ្សារហ៊ុន វិនិយោគអចលនទ្រព្យនិងវិនិយោគផ្សេងៗទៀតជាច្រើន។
៣. បរិច្ឆាគ
លុយអាំងប៉ាវគឺជាលុយអំណាយដូច្នេះបើអ្នកទទួលបានលុយអាំងប៉ាវនោះ អ្នកក៏អាចបរិឆ្ឆាគលុយសម្រាប់មនុស្សដែលខ្វះខាតបានដែរដើម្បីទទួលបានសេចក្ដីសុខហើយការធ្វើបុណ្យធ្វើទានគឺធ្វើឲ្យអ្នកមានអារម្មណ៍ល្អ៕