ពិព័រណ៍អាពាហ៍ពិពាហ៍ដ៏ធំអស្ចារ្យ កំពុងរង់ចាំអ្នកនៅ សណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា!
Daneth MechJUNE 22 2024

ស្វែងយល់ពីប្រណិតភាពសម្រាប់់ឱកាសពិសេសរបស់លោកអ្នកនៅក្នុងកម្មវិធីពិព័រណ៍អាពាហ៍ពិពាហ៍ដ៏អស្ចារ្យ ដែលបានធ្វើការរៀបចំផ្តាច់មុខដោយសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា ចាប់ពីថ្ងៃទី 29 ដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2024 នៅវេលាម៉ោង 9 ព្រឹកដល់ម៉ោង 6 ល្ងាចនេះតទៅ។

ចាប់ផ្តើមជាមួយដំណើរជីវិតដ៏ថ្មីស្រឡាងជាដៃគូរបស់លោកអ្នក ដោយបង្កើតនូវកម្មវិធីអាពាហ៍ពិពាហ៍ក្នុងក្តីស្រមៃ ដែលពោរពេញដោយបរិយាកាសដ៏ទាក់ទាញផាសុកភាព និងជាទីកន្លែងដ៏មានកិត្យានុភាពរបស់ពួកយើង។ មិនថាអ្នកស្រមៃចង់បានការប្រារព្ធពិធីដ៏ធំ ឬតូចនោះទេ ក្រុមអ្នកជំនាញរបស់យើងនឹងប្តេជ្ញាបង្កើតនូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានស្របតាមតម្រូវត់របស់លោកអ្នក។

លើសពីនេះទៅទៀត​ ជាមួយនឹងកម្មវិធីពិព័រណ៍អាពាហ៍ពិពាហ៍ដ៏ល្អឥតខ្ចោះមួយនេះ លោកអ្នកនឹងបានជ្រាបកាន់តែច្បាស់អំពីក្រុមហ៊ុនដៃគូសហការជាច្រើនដែលជាផ្នែកផ្សេងៗនៃការរៀបចំសម្រាប់គម្រោងអាពាហ៍ពិពាហ៍។

លោកអ្នកអាចចូលរួមទស្សនាកន្លែងរៀបចំអាពាហ៍ពិពាហ៍នៅ សណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា ដោយលោកអ្នកអាចភ្លក់រសជាតិអាហារជាមួយនឹងទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើលជាច្រើន មានដូចជាឈុតកូនក្រមុំដ៏ប្រណីត គ្រឿងអលង្ការដ៏ប្រណីត ការថតរូបប្រកបដោយភាពច្នៃប្រឌិត និងមានអ្វីផ្សេងៗជាច្រើនទៀត។ ពីការរៀបចំផ្ការហូតដល់ការៀបចំមុខម្ហូបឆ្ងាញ់ៗ រាល់ព័ត៌មានលម្អិតត្រូវបានគ្រោងទុកយ៉ាងល្អិតល្អន់ ដើម្បីធានាបាននូវថ្ងៃដ៏ល្អឥតខ្ចោះរបស់លោកអ្នក។

តើលោកអ្នកកំពុងរៀបចំផែនការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ រកទីតាំងដ៏សែនល្អឥតខ្ចោះ និងរកគំនិតផ្សេងៗសម្រាប់ថ្ងៃពិសេសរបស់លោកអ្នកមែនទេ?

សូមអញ្ជើញចូលរួមទស្សនាពិព័រណ៍អាពាហ៍ពិពាហ៍ដ៏អស្ចារ្យ នៅ សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា!

យើងសន្យាថានឹងផ្តល់ជូននូវបទពិសោធន៍ដែលមិនអាចប្រៀបផ្ទឹមបាន ដែលមានការចូលរួមពីដៃគូសហការជាច្រើនដូចជា៖ ក្រុមហ៊ុន Cellier d’Asie, សំអាងការ ឌី សូនីតា , The Groom Store, Bravo Event Arrangements, ក្រុមហ៊ុន Angkor Car, ពិធីការ ឈូក ប្រណិត, V Rita Clinic, ADVANCED Wedding, Virak Platform, BLVNE Attire, សំអាងការ នាថ វត្តី, Kilat Event, Lust Wedding Planner និងក្រុមហ៊ុនផ្សេងៗជាច្រើនទៀត។

អបអរថ្ងៃពិសេស​របស់អ្នក​ជាមួយនឹង ​សណ្ឋាគារ​ សូហ្វីតែល ភ្នំពេញ ភូគីត្រា!

សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះ សូមផ្ញើអ៊ីមែលមក sokraingsey.ney@sofitel.com ឬទូរស័ព្ទទៅ +855 81 920 999​ 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia