លើសពីស្របច្បាប់! នេះជាគុណសម្បត្តិធំៗទាំង១២ ដែលប្តីប្រពន្ធទទួលបានក្រោយចុះសំបុត្រអាពាហ៍ពិពាហ៍
Sambat SokhlangMAY 15 2024938 views

ជាធម្មតានៅពេលដែលរៀបការហើយ ប្តីប្រពន្ធថ្មីថ្មោងតែងតែនាំគ្នាទៅចុះសំបុត្រអាពាហ៍ពិពាហ៍នៅតាមភូមិស្រុករបស់ខ្លួន ដើម្បីជាការបញ្ជាក់ថាគូស្វាមីនេះក្លាយជាប្តីប្រពន្ធត្រឹមត្រូវស្របទៅតាមផ្លូវច្បាប់។ ប៉ុន្តែទន្ទឹមនឹងនោះក៏នៅមានគូស្វាមីមួយចំនួនតូចមិនបានគិតគូរអំពីរឿងនេះនៅឡើយដែរ ក្រោយរៀបការរួចពួកគាត់រស់នៅតាមធម្មតាជាមួយគ្នា ដោយមិនបានខ្វល់ខ្វាយពីការចំសំបុត្រអាពាហ៍ពិពាហ៍​នោះទេ ដោយពួកគាត់យល់ឃើញថា ការចុះសំបុត្រអាពាហ៍ពិពាហ៍នេះជារឿងដែលមិនមានប្រយោជន៍ និងយល់ថាទោះមិនចុះក៏អាចរស់នៅចុះសម្រុងគ្នាបាន។

46480282 1898748096911099 6260022135087955968 N

ជាការពិតណាស់ ថ្វីបើមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ក៏អាចរស់នៅជាមួយក៏ពិតមែន ប៉ុន្តែនៅក្នុងផ្លូវច្បាប់ការចុះសំបុត្រអាពាហ៍ពិពាហ៍ អាចផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់គូស្វាមី បើយោងតាមការផ្សាយនៅលើផេក មជ្ឈមណ្ឌលនីតិក្រម បានឱ្យដឹងថា ការចុះសំបុត្រអាពាហ៍ពិពាហ៍ផ្តល់ផលប្រយោជន៍ដូចជា ៖

183343894 3937890452913177 449061608267876156 N

១. ជា ប្ដី ប្រពន្ធ ស្របតាមផ្លូវច្បាប់ ដែលមិនអាចរំលាយទៅវិញបាន តាមទំនើងចិត្តរបស់ខ្លួនឡើយ

២. ទ្រព្យសម្បត្តិរួម ក្រោយអាពាហ៍ពិពាហ៍ ត្រូវចែកគ្នាស្មើនៅពេលលែងលះ

៣. កាន់តែមានសុភមង្គល និងជឿទុកចិត្តគ្នា ពេលមានសំបុត្រ អាពាហ៍ពិពាហ៍

៤. ទទួលបានមរតកស្របច្បាប់

៥. ចុះសំបុត្រកំណើត ឬបញ្ជាក់សំបុត្រកំណើតកូន

៦. ធ្វើប្លង់ ដី ឬ ផ្ទះ

៧. ធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ

៨. ការពារប្រឆាំង នឹងទ្វេពន្ធភាព ( ការពារប្រឆាំង ការមានប្ដីច្រើន ឬមានប្រពន្ធច្រើន )

៩. ជួយការពារទ្រព្យសម្បត្តិរួមរបស់ ប្ដី ប្រពន្ធ

១០. ទទួលអាហារកិច្ច ពេលឱពុកម្ដាយ លែងលះគ្នា

១១. គ្មានអំពើហិង្សា ចំពោះកូន

១២. ការគាំទ្រ ដល់កូន៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia