ការពារពីការឆបោក! ABA ថាអ្នកប្រើ App ធនាគារ កុំធ្វើរឿង២នេះដាច់ខាត ដើម្បីការពារសុវត្ថិភាពកុងធនាគាររបស់អ្នក
Toeuy HongJULY 14 20253.5 K views

ការប្រើប្រាស់ App ធនាគារ បច្ចុប្បន្នមានភាពងាយស្រួលព្រោះអ្នកអាចធ្វើប្រតិបត្តិការសេវាធនាគារបានយ៉ាងច្រើននៅក្នុងទូរស័ព្ទដៃរបស់អ្នក។ យ៉ាងណាមិញអ្នកក៏ត្រូវប្រុងប្រយ័ត្នផងដែរព្រោះមានជនខិលខូចជាច្រើនព្យាយាមឆបោកយកលុយពីធនាគាររបស់អ្នក។

ជុំវិញការឆបោករបស់ជនខិលខូចនេះដែរ ធនាគារ ABA បានកើនរំលលឹកដល់អតិថិជនរបស់ខ្លួនដូចខាងក្រោមនេះ។

១. កុំប្រាប់ /ផ្ញើព័ត៌មានគណនីរបស់អ្នក ឲ្យនរណាម្នាក់ឲ្យសោះ។ ព័ត៌មានសម្រាប់បើកចូលគណនី ឬ ABA Mobile, លេខកូដ OTP ឬលេខកាត 16 ខ្ទង់ ត្រូវរក្សាជាការសម្ងាត់បំផុត។ ធនាគារ ABA ដាច់ខាតនឹងមិនស្នើសុំព័ត៌មានសម្ងាត់ទាំងនេះពីអតិថិជនណាម្នាក់ឡើយ។

២. កុំចុចលើលីងណាមួយផ្ដេសផ្ដាស ទោះជាមើលទៅដូចពិត ក៏ដោយ។ សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ 1 800 203 203 (តេឥតគិតថ្លៃ)។

ដើម្បីបង្កើនសុវត្ថិភាពកាន់តែខ្ពស់ធនាគារ ABA ណែនាំឲ្យធ្វើរឿងខាងក្រោមនេះ៖  

បើកមុខងារ សោមុខ ក្នុង ABA Mobile  ផ្ទៃមុខផ្ទាល់របស់អ្នកជាក់ស្ដែង គឺជាសោ ដោយជនឆបោកមិនអាចយករូបអ្នកមកបន្លំបានឡើយ។

និយាយរឿងលុយ និយាយនៅកន្លែងឆាតក្នុង ABA Mobile គ្មានការក្លែងបន្លំ ឬក្លែងប្រូហ្វាល, មានសុវត្ថិភាព និងទំនុកចិត្ត ច្បាស់ថា បុគ្គលដែលអ្នកកំពុងសន្ទនាជាមួយ គឺជាម្ចាស់គណនីពិតប្រាកដ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia