តាមពិតបើអ្នកអាចក្រោកពីព្រឹកព្រលឹមគឺវាផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងសម្រាប់ជីវិត ជាពិសេសបើអ្នកអាចប្ដូរទម្លាប់ក្រោកពីព្រឹកព្រលឹមវាក៏ជាសកម្មភាពដែលជួយផ្ដល់អត្ថប្រយោជន៍ដល់ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកផងដែរ។
ទាក់ទងនឹងការក្រោកពីព្រឹកព្រលឹមនេះដែរ ខាងក្រោមនេះគឺជាទម្លាប់ពេលព្រឹកព្រលឹមចំនួន៤ដែលអាចជួយឲ្យដល់ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកកាន់តែប្រសើរឡើងពោលគឺអ្នករស់នៅមិនជួបបញ្ហាលុយកាក់ហើយលុយរបស់អ្នកអាចនឹងកើនឡើងផងដែរ។
១. ធ្វើការឆ្លុះបញ្ចាំងពីខ្លួនឯង
ក្រោកពីព្រឹកហើយចាយពេលគិតពីរឿងសំខាន់ៗដែលត្រូវធ្វើប្រចាំថ្ងៃគឺពិតជាល្អ។ ការឆ្លុះបញ្ចាំងពីខ្លួនឯងធ្វើឲ្យអ្នកមានផែនការនិងគោលបំណងច្បាស់លាស់។ ជាពិសេសរឿងសំខាន់២ពេលអ្នកកំពុងព្យាយាមដោះបំណុលនោះគឺការធ្វើការឆ្លុះបញ្ចាំងពីខ្លួនឯងនៅពេលព្រឹកគឺអាចជួយអ្នកឲ្យមានផ្នត់គំនិតកំណត់នូវការចំណាយនិងសន្សំលុយប្រចាំថ្ងៃបានល្អ។ ជាពិសេសគឺជួយឲ្យយើងផ្ដោតលើគោលដៅរបស់អ្នក។
២. ធ្វើសកម្មភាពយ៉ាងសកម្ម
ការក្រោកពីព្រឹកគឺធ្វើឲ្យយើងមានអារម្មណ៍ស្រស់ថ្លាក្នុងការបំពញកិច្ចការបានល្អ។ តាមពិតទៅទម្លាប់ក្រោកពេលព្រឹកគឺយើងអាចធ្វើសកម្មភាពបានច្រើនហើយសកម្មភាពទាំងនោះក៏អាចជួយដល់ផ្នែកហិរញ្ញវត្ថុរបស់អ្នកផងដែរ។ ឧទាហរណ៍បើអ្នកក្រោកពីព្រឹកអ្នកអាចឆុងកាហ្វេញ៉ាំដោយខ្លួនឯងដោយមិនចាំបាច់ចំណាយលុយទិញដែលធ្វើឲ្យអ្នកអាចសន្សំសំចៃលុយទៅតាមខ្ទង់ចំណាយប្រចាំខែរបស់អ្នក។
៣. ទម្លាប់សុខភាពល្អ
ត្រូវចាំថាបើអ្នកមានរបៀបរស់នៅដែលមានសុខភាពល្អវានឹងជួយឲ្យហិរញ្ញវត្ថុរបស់អ្នកក៏ល្អដូចគ្នា។ បើអ្នកក្រោកពីព្រឹកហើយធ្វើអាហារសុខភាពញ៉ាំខ្លួនឯង ធ្វើលំហាត់ប្រាណ ឬសមាធិ នឹងធ្វើឲ្យអ្នកមានសុខភាពល្អហើយកាលណាអ្នកមានសុខភាពល្អ អ្នកនឹងមានកម្លាំងធ្វើការរកស៊ីរកលុយបានកាន់តែច្រើន។
៤. ចំណេញពេលវេលាច្រើន
ការក្រាកពីព្រឹកព្រលឹមគឺអ្នកនឹងចំណេញពេលពោលគឺមានពេលវេលាច្រើនសម្រាប់បំពេញកិច្ចការសំខាន់ៗដែលអ្នកចង់ធ្វើចង់សម្រេចបានក្នុងថ្ងៃនេះ។ ត្រូវចាំថាពេលវេលាពិតជាសំខាន់ណាស់ទោះត្រឹមតែ១០នាទីក៏អាចធ្វើឲ្យពិភពលោកផ្លាស់ប្ដូរបានដែរ។