ក្រុមហ៊ុន MG Cambodia បានកំពុងបន្តវៃលុកទីផ្សាររថយន្តថ្មី និងរក្សាតំណែងរបស់ខ្លួនបានយ៉ាងល្អក្នុងទីផ្សារ ដោយសារតែខ្សែសង្វាក់ផ្គត់ផ្គង់ការនាំចូលរថយន្តមានស្ថេរភាពល្អ ផ្តល់ជូនរថយន្តដែលមានគុណភាពល្អអាចទុកចិត្តបាន និងបង្កើនទំនុកចិត្តខ្ពស់ដល់អតិថិជនចំពោះការពង្រីកសេវាកម្មថែទាំក្រោយពេលលក់កាន់តែងាយស្រួលនិងច្រើនសាខា។ អាស្រ័យលើមូលដ្ឋានដ៏រឹងមាំនេះ ក្រុមហ៊ុន MG កំពុងតែបន្តឈានមុខឆ្ពោះទៅរកភាពជោគជ័យជាបន្តបន្ទាប់ បើទោះបីជាបច្ចុប្បន្នកំពុងមានការប្រកួតប្រជែងខ្លាំងនៅក្នុងឧស្សាហកម្មយានយន្តក៏ដោយ ឬ ខណៈដែរក្រុមហ៊ុនរថយន្តថ្មីមួយចំនួនកំពុងប្រឈមមុខពិបាកក្នុងការផ្គត់ផ្គង់ការនាំចូលរថយន្ត និងបញ្ហាដឹកជញ្ជូនក៏ដោយ។
ខុសពីម៉ាករថយន្តផ្សេងៗ ខណៈក្រុមហ៊ុន MG មានខ្សែសង្វាក់ផ្គត់ផ្គង់ការនាំចូលរថយន្តដោយឯករាជ្យដែលមានស្ថេរភាពល្អ អាចធានាបាននូវការផ្គត់ផ្គង់រថយន្តបានជាប្រចាំ ដោយមិនចាំបាច់ពឹងផ្អែកទៅលើការនាំចូលពីប្រទេសជិតខាងនោះឡើយ។ ត្រង់ចំណុចនេះ ក្រុមហ៊ុន MG Cambodia បានជួយឲ្យអតិថិជនរបស់ខ្លួនទទួលបានរថយន្តបានទាន់ពេលវេលា ហើយក៏បង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់បន្ថែមទៀតផងដែរ។
ម្យ៉ាងវិញទៀត កត្តាដែលបានជម្រុញដល់ការលក់របស់ MG គឺផ្តល់ជូនរថយន្តដែលមានតម្លៃសមរម្យដូចជាប្រភេទរថយន្ត SUV ខ្នាតតូចគឺ MG ZS ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួន ដោយមានតម្លៃត្រឹមតែ $26,500 តែប៉ុណ្ណោះ ហើយមានចំណុចលេចធ្លោជាច្រើនលើសដៃគូរប្រកួតប្រជែងរបស់ខ្លួនក្នុងចំណោមប្រភេទរថយន្តដូចគ្នានៅលើទីផ្សារ។ លក្ខណៈពិសេសជាច្រើនរបស់ MG ZS ដែលលើសគេរួមមានដូចជា៖ ម៉ាស៊ីនសាំងចំណុះ 1.5L ចំនួន4ស៊ីឡាំង, កាមេរ៉ា 360 ដឺក្រេនិងសេនស័រ, ហ្វ្រាំងដៃប្រភេទអេឡិចត្រូនិច, ប្រព័ន្ធបរិសុទ្ធខ្យល់ក្នុងរថយន្ត, ប្រព័ន្ធរន្ធម៉ាស៊ីនត្រជាក់ខាងក្រោយ, កៅអីអ្នកបើកបរប្រភេទអូតូអេឡិចត្រូនិច, កញ្ចក់ចំហៀងក្តោបអូតូ, ចំណុះឃ្លុបក្រោយមានទំហំធំរហូតដល់ ៤៤៩ លីត្រ, មានដំបូលកញ្ចក់ធំ Panoramic Sunroof និងមានលក្ខណៈពិសេសផ្សេងៗទៀតជាច្រើន។
ដើម្បីបង្កើនភាពអស្ចារ្យ និងកាន់តែទាក់ទាញដល់អតិថិជនរបស់ខ្លួន, ក្រុមហ៊ុន MG ក៏បានបន្តយុទ្ធនាការថ្មីមួយដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនោះគឺ រាល់អតិថិជនដែលកក់ទិញម៉ូឌែល MG GT ឬ MG RX8 នឹងទទួលបានការថែមជូនទូរស័ព្ទដៃ iPhone 16 មួយគ្រឿងភ្លាមៗពីក្រុមហ៊ុន ដែលការផ្តល់ជូននេះគឺពិតជាបានបង្កើនកំណើនការលក់របស់ MG សម្រាប់អតិថិជន ឬ គ្រួសារដែលកំពុងស្វែងរករថយន្តថ្មីមានបច្ចេកវិទ្យាទំនើប មានតម្លៃសមរម្យ និង មានប្រម៉ូសិនល្អ។
យ៉ាងណាមិញ ក្នុងឱកាសអបអរសាទរការបើកដំណើរការសាខាថ្មីរបស់ MG នៅក្រុងសៀមរាប (ផ្លាស់ប្ដូរទីតាំងថ្មី) និងក្នុងគោលបំណងពង្រីកទំនាក់ទំនងជាមួយអតិថិជននៅតំបន់ភាគពាយ័ព្យនៃប្រទេសកម្ពុជា ក្រុមហ៊ុន MG ក៏បានផ្តល់ជូនជាប្រម៉ូសិនពិសេសគឺ ការថែមជូនកាតសាំងប្រេងឥន្ធនៈចំនួន $100 បន្ថែមពីលើកញ្ចប់ប្រម៉ូសិនប្រចាំខែថែមទៀតផង។ ការផ្តល់ជូននេះសម្រាប់អតិថិជនដែលមានអាស្រ័យដ្ឋាននៅក្នុងខេត្តបាត់ដំបង, សៀមរាប, បន្ទាយមានជ័យ, ប៉ោយប៉ែត, កំពង់ធំ, ពោធិ៍សាត់, ឧត្តរមានជ័យ និងកោះកុង។ ការបន្ថែមអត្ថប្រយោជន៍នេះគឺជាសញ្ញាបង្ហាញពីការយកចិត្តទុកដាក់ចំពោះអតិថិជនដែលចូលចិត្តធ្វើដំណើរផ្លូវឆ្ងាយ ឬ ប្រើប្រាស់ជាលក្ខណៈគ្រួសារ ឬ ប្រើសម្រាប់កិច្ចការអាជីវកម្មប្រចាំថ្ងៃរបស់ខ្លួន គឺចំណេញមិនចំណាយលុយលើប្រេងឥន្ធនៈ។
បន្ថែមលើសពីប្រម៉ូសិនពិសេស ក្រុមហ៊ុន MG ក៏បានបន្តបង្ហាញខ្លួនជាម៉ាកយីហោរថយន្តមួយដែលផ្ដល់អាទិភាពខ្ពស់លើការពេញចិត្តដល់អតិថិជន ដោយមិនត្រឹមតែផ្គត់ផ្គង់រថយន្តដែលមានរចនាបទទំនើប មានសមត្ថភាពខ្លាំង មានគុណភាពល្អ និងមានសុវត្ថិភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយល់ដឹងច្បាស់អំពីអ្វីដែលមានន័យសំខាន់ចំពោះអ្នកបើកបរក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នថែមទៀតផង។ នោះគឺ រថយន្តមានតម្លៃសមរម្យ ផ្តល់ភាពងាយស្រួល និងមានសន្តិភាពផ្លូវចិត្តលើផ្នែកសេវាកម្មថែទាំក្រោយការលក់ដែលអាចទុកចិត្តបាន។ ជាពិសេសជាមួយនឹងការបើកដំណើរការមជ្ឈមណ្ឌលសេវាថែទាំរថយន្តថ្មី MG Service Centre PP2 ដែលមានទីតាំងនៅលើផ្លូវ៥០ម៉ែត្រ ដែលអតិថិជនអាចទទួលបានសេវាថែទាំរថយន្តយ៉ាងមានស្តង់ដារខ្ពស់ មានភាពធំទូលាយអាចទទួលរថយន្តច្រើនក្នុងការថែទាំនិងជួសជុល។
នៅពេលដែលឧស្សាហកម្មរថយន្តនៅកម្ពុជាកំពុងឈានមុខនិងរីកចម្រើនយ៉ាងឆាប់រហ័ស នោះយុទ្ធិសាស្រ្តរបស់ MG ដែលមានដូចជា៖ ប្រតិបត្តិការនាំចូលរថយន្តមានស្ថិរភាព, រថយន្តមានតម្លៃសមរម្យ, ការផ្តល់ជូនប្រម៉ូសិនដ៏ទាក់ទាញ និងមានមជ្ឈមណ្ឌលសេវាកម្មថែទាំរថយន្តផ្ទាល់ខ្លួនដែលអាចទុកចិត្ត បានធានាថាម៉ាកយីហោ MG ទទួលបានកំណើនអ្នកប្រើប្រាស់កាន់តែច្រើនឡើងនៅលើដងផ្លូវនាពេលបច្ចុប្បន្ន និងនាពេលអនាគតក្នុងប្រទេសកម្ពុជា ។