ចិត្តវិទ្យា៖ មនុស្សដែលមិនងាយតបសារ ចំពោះលេខប្លែកៗ ព្រោះពួកគេអាច មានហេតុផល៣នេះ
Ping Chou EngJULY 14 2025270 views

ការយល់ដឹងអំពីចិត្តវិទ្យាគឺជាការរៀនអំពីមនុស្សនិងសកម្មភាពរបស់គេ។ ដូច្នេះតើអ្នកធ្លាប់មិនអើពើលើសារនិងការខលចូលពីលេខមិនស្គាល់លេខ របស់មនុស្សថ្មីៗដែរឬទេ? យ៉ាងណាមិញខាងក្រោមនេះគឺជាការឆ្លុះបញ្ចាំងហេតុផលចិត្តវិទ្យាចំនួន៣យ៉ាង ដែលធ្វើឱ្យមនុស្សភាគច្រើនមិនងាយតបសារ ឬលើកទូរស័ព្ទចំពោះលេខប្លែកៗ។

. ការពារសុវត្ថិភាព៖ មនុស្សដែលមិនងាយលើកលេខទូរស័ព្ទឬសារប្លែកៗមិនមែនពួកគេមិនចូល​សង្គម​ទេ ប៉ុន្តែពួកគេគឺព្យាយាមការពារជនភាព និងសុវត្ថិភាពលើអនឡាញ។ នៅក្នុងយុគសម័យដែលព័ត៌មានផ្ទាល់ខ្លួនរបស់យើងអាចត្រូវបានគេលូចចូលប្រើបានយ៉ាងងាយស្រួល និងប្រើប្រាស់ខុសនោះ ការជ្រើសរើសមិនអើពើ និងការហៅទូរសព្ទឬឆាតពីលេខដែលមិនស្គាល់អាចត្រូវបានគេមើលឃើញថាជាដំណោះស្រាយល្អមួយ ឆ្ពោះទៅរកការការពារឯកជនភាពឱ្យរឹងមាំមួយកម្រិត។

. ជៀសវាងអារម្មណ៍ភ័យព្រួយ៖ មនុស្សដែលមិនងាយលើកលេខទូរស័ព្ទឬសារប្លែកៗមិនមែនពួកគេមិនចង់នោះទេ ប៉ុន្តែពួកគេគឺព្យាយាមជៀសវាងពីអារម្មណ៍ភ័យព្រួយ ស្រ្តេសនិងថប់បារម្ភ ក្នុងកំឡុងពេលដែលពួកគេកំពុងបំពេញកិច្ចការអ្វីមួយ ដោយជ្រើសយកភាពស្ងប់ស្ងាត់ជំនួសឱ្យការលើកទូរស័ព្ទដែលមិនដឹងមានប្រភពមកពីណាឬ មានបំណងបែបណាឱ្យពិតប្រាកដនោះទេ។

. មិនផ្តោតលើរឿងមិនចាំបាច់៖  មនុស្សដែលមិនងាយលើក លេខទូរសព្ទឬសារប្លែកៗ គឺអាចដោយសារពួកគេ ជាមនុស្សដែលជ្រើសរើសទំនាក់ទំនងនិងមិនចូលចិត្តការរាប់អានម​នុស្សដែលមិនស្គាល់ពីមុន ព្រោះពួកគេជាមនុស្សដែលមានបញ្ហាទំនុកចិត្តផ្ទាល់ខ្លួន មិនហ៊ានប្រឈមមុខនឹងការពិត ហើយយកចិត្តទុកដាក់ខ្លាំង ទៅលើពាក្យ​សម្ដីសន្ទនា និង​ពេល​វេលាផ្ទាល់ខ្លួន។

ពិតណាស់ប្រសិនបើសម្គាល់ លក្ខណៈចិត្តវិទ្យាដូចខាងលើនេះ សូមចាំថាតុល្យភាពគឺជាគន្លឹះ ទោះជាពេញចិត្តឬមិនពេញចិត្ត ចំពោះការតបសារឬលើកទូរស័ព្ទចំពោះលេខប្លែកៗក្តី សូមកុំឱ្យវាក្លាយជាឧបសគ្គដែលធ្វើឱ្យបាត់បង់ឱកាសសំខាន់ៗនិងកិច្ចការងារបន្ទាន់ផ្សេងៗ៕

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia