ចង់សម្ភាសន៍ឆាប់ជាប់! មកស្គាល់វេបសាយ២ ដែលអាចសរសេរ CV ទុកសម្ភាសន៍ការងារឱ្យត្រូវស្តង់ដារ HR ឃើញភ្លាមចង់បានភ្លែត
ធី ស្រីល័ក្ខJULY 6 202578 views

ការសរសេរ CV ដើម្បីស្វែងរកការងារធ្វើនរណាៗក៏អាចធ្វើបានដែរ ប៉ុន្តែការធ្វើ CV ឱ្យត្រូវតាមស្តង់ដារតាមបែបបទ ដើម្បីឱ្យអ្នកសម្ភាសន៍ចាប់អារម្មណ៍យើងគឺមិនងាយស្រួលនោះឡើយ។ ជាមួយគ្នានោះដែរ យើងក៏អាចធ្វើ CV ដោយខ្លួនឯងបានឲ្យត្រូវតាមស្ដង់ដារ និងប្រើពេលតែ៣ទៅ៥នាទី ដើម្បីទទួលបាន CV មួយដែលល្អ HR ឃើញយើងពិចារណាចង់បានយើងធ្វើជាបុគ្គលិកក្នុងក្រុមហ៊ុនរបស់គេ។

យ៉ាងណាមិញ ចំពោះវេបសាយទី១នេះមានឈ្មោះថា cvmkr.com ដែលជាវេបសាយអនុញ្ញាតឲ្យលោកអ្នកចូលទៅបំពេញ CV ដោយខ្លួនឯង ជាមួយនឹង Templat CV មកស្រាប់ និងត្រូវទៅតាមស្ដង់ដារផងដែរ។

សម្រាប់អ្នកចង់បង្កើត គ្រាន់តែចូលទៅក្នុងលីងដែលយើងបានបង្កប់ជូននៅក្នុងឈ្មោះវេបសាយខាងលើ។ នៅពេលចូលទៅកាន់វេបសាយហើយ លោកអ្នកចំណាយពេលបន្តិចបំពេញត្រង់ចំណុចដែលគេតម្រូវ Work experience, Qualifications, Education, Interests, References ក៏ដូចជាឈ្មោះ ថ្ងៃខែឆ្នាំកំណើតជាដើម។

11

ចំណែក វេបសាយទី២ គឺ https://app.resumecoach.com/ ដែលជាកន្លែងអនុញ្ញាតឱ្យយើងធ្វើ CV បានជាច្រើនទម្រង់(គិតលុយ)។ សម្រាប់លោកអ្នកដែលចង់ធ្វើ CV ខ្លួនឯង អាចប្រើវេបសាយខាងលើ និង ដោយចាយលុយមុនដល់១ដុល្លារផង និងទទួលបាន CV ជារបស់ខ្លួនយ៉ាងស្រស់ស្អាតហើយ ត្រូវទៅតាមស្ដង់ដារទៀត។

12

គួរជម្រាបផងដែរថា នៅថ្ងៃទី០៦-០៧ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះក្រុមការងារចាបក្រហមនឹងរៀបចំពិព័រណ៍សៀវភៅ និងការងារ លើកទី២ នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គា ម៉ល ដូច្នេះបងប្អូនកុំភ្លេចត្រៀម CV ឱ្យហើយផងឬម្ចាស់អាជីវកម្ម ដែលកំពុងមានបំណងចង់សិក្សាស្វែងយល់ពីសៀវភៅថ្មីៗ គំនិតច្នៃប្រឌិត ក្នុងពិព័រណ៍សៀវភៅ និងការងារលើកទី២នេះ ជាឱកាសដ៏ល្អ សម្រាប់ការបង្កើតទំនាក់ទំនងរវាងលោកអ្នក និងអ្នកនិពន្ធ ឬអ្នកជំនាញទីផ្សារការងារបងប្អូនអាចចូលរួមដោយសេរីបានផងដែរ៕

14

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia