ធ្វើការឲ្យគេមិនងាយមានទេ! កំពុងធ្វើការឲ្យគេ គួរកសាងប្រភពចំណូលធំ២នេះ បើអនាគតចង់សល់លុយ សល់ទ្រព្យ
Toeuy HongJULY 6 2025504 views

គេថាធ្វើការឲ្យគេមិនងាយសល់លុយហូរហៀរក្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភនោះទេពោលគឺយើងបានត្រឹមចាយគ្រប់គ្រាន់ក្នុងការរស់នៅតែបើថាឲ្យសល់លុយ សល់ទ្រព្យច្រើនគឺមិនងាយនោះបើអ្នកត្រឹមជាអ្នកធ្វើការធម្មតាមិនចេះគ្រប់គ្រងនិងប្រើប្រាស់លុយឲ្យកើតកូនកើតចៅ។

ខាងក្រោមនេះគឺជាប្រភេទចំណូលធំៗនេះ បើអ្នកជាអ្នកធ្វើការសល់លុយអាចប្រើប្រាស់លុយរបស់អ្នកក្នុងការកសាងប្រភពចំណូលទាំង២ បើអនាគតចង់សល់លុយ សល់ទ្រព្យមានសេរីភាពមិនចាំបាច់ក្រោកទៅធ្វើការមួយថ្ងៃ៨ម៉ោងដូចមនុស្សទូទៅ។

. ចំណូលអកម្ម( Passive income)

 តើអ្នកចង់រកចំណូលអំឡុងពេលអ្នកកំពុងដេកទេ? ចំណូលអកម្មគឺជាប្រភេទចំណូលដែលអ្នកមិនចាំបាច់ចំណាយពេលវេលានិងសកម្មភាពច្រើនប៉ុន្ដែអ្នកនៅតែបានចំណូល។ ចំណូលអកម្មមានដូចជាចំណូលដែលបានពីការដាក់ជួលអចលនទ្រព្យផ្សេងៗដូចជា ដាក់ជួលដី ផ្ទះ ខុនដូ។ ក្រៅពីនេះបើអ្នកមានសមិទ្ធផលដែលជាកម្មសិទ្ធិបញ្ញាដូចជាចម្រៀង សៀវភៅហើយមានគេបង់លុយយកទៅប្រើប្រាស់ក៏ចាត់ចូលជាចំណូលអកម្មផងដែរ។

 វាពិតជាសំខាន់ណាស់ដែលអ្នកជាអ្នកកំពុងធ្វើការឲ្យគេគួរចាប់ផ្ដើមកសាងចំណូលអកម្មព្រោះវា​ជាផ្លូវមួយក្នុងការបង្កើតចំណូលបន្ថែមហើយជាចំណូលដែលអ្នកមិនចាំបាច់ចំណាយពេលវេលាឬសម្មភាពឡើយ។ លើសពីនេះ កសាងប្រភពចំណូលអកម្មគឺប្រៀងដូចជាយើងបានបង្កើតគម្រោងការពារខ្លួនពោលគឺក្នុងករណីបាត់បង់ចំណូលប្រចាំខែ បាត់បង់ការងារអ្នកអាចមានប្រភពចំណូលអកម្មនេះសម្រាប់ផ្គត់ផ្គង់ការចំណាយក្នុងការរស់នៅ។

. ចំណូលផលបត្រ( Portfolio Income)

ចំណូលផលបត្រគឺជាចំណូលដែលអ្នកបានពីការវិនិយោគ មានដូចជាចំណូលពីការប្រាក់ ចំណូលពីភាគលាភ និងចំណូលពីចំណេញមូលធន(ការឡើងថ្លៃនៃទ្រព្យ)។ ឧទាហរណ៍បើអ្នកទិញភាគហ៊ុន អេស៊ីលីដា អ្នកនឹងបានចំណូលតាមរយៈភាគលាភនិងហ៊ុនឡើងថ្លៃ។  

បន្ទាប់ពីបានស្វែងយល់ប្រភេទចំណូលទាំង៣នេះហើយ យើងឃើញថាចំណូលសកម្ម(earned income) គឺជាប្រភេទចំណូលដែលមិនងាយឲ្យអ្នកសាងភាពមានបានបានឡើយបើអ្នករកលុយមិនចេះចាត់ចែងសន្សំនិងវិនិយោគដើម្បីកសាងប្រភពចំណូលអកម្មនិងចំណូលផលបត្រ។

បើអ្នកកំពុងធ្វើការឲ្យគេគឺអ្នកត្រូវដោះដូរពេលវេលានិងកម្លាំងដើម្បីលុយ។ ត្រង់នេះនៅពេលជួបវិបត្តិដូចជាសេដ្ឋកិច្ចធ្លាក់ចុះ អ្នកអាចជួបវិបត្តិហិរញ្ញវត្ថុព្រោះអ្នកអាចនឹងបង់បាត់ការងារ បាត់បងចំណូលព្រោះសេដ្ឋកិច្ចធ្លាក់ចុះ។ មួយវិញទៀត អ្នកមិនអាចធ្វើការពេញមួយជីវិតបានទេព្រោះដល់វ័យចាស់ធ្វើការលែងកើត អ្នកនឹងជួបបញ្ហាហិរញ្ញវត្ថុ គ្មានលុយចាយបើអ្នករកលុយបានមិនចេះចាត់ចែងសន្សំនិងវិនិយោគបង្កើតចំណូលអកម្មនិងចំណូលផលបត្រ។

យ៉ាងណាមិញបើបច្ចុប្បន្នអ្នកកំពុងអ្នកធ្វើការគេប៉ុន្ដែអ្នករកលុយបានចេះចាត់ចែងសន្សំនិងវិនិយោគលុយរបស់អ្នកនោះ អ្នកនឹងអាចកសាងប្រភេទចំណូលអកម្ម(passive income) និងចំណូលផលបត្រ( portfolio income)។

ជាក់ស្ដែងរាល់ខែពេលអ្នកបើកប្រាក់ខែបាន ត្រូវចេះចាត់ចែងសន្សំដោយសន្សំលុយទុកវិនិយោគតាមរយៈការវិនិយោគលើផ្សារហ៊ុន វិនិយោគលើអចលនទ្រព្យ នោះអ្នកនឹងសល់លុយសល់ទ្រព្យ។ ឧទាហរណ៍បើអ្នកវិនិយោគលើអចលនទ្រព្យដោយមានអគារជួល ដីជួល ផ្ទះ អ្នកនឹងអាចបង្កើតចំណូលប្រចាំខែដោយមិនចាំបាច់ចំាណាយពេលវេលាឡើយ។

មួយវិញទៀត បើអ្នកចេះវិនិយោគលើផ្សារហ៊ុន ទិញភាគហ៊ុនក្រុមហ៊ុនដែលគេរកស៊ីចំណេញ នោះអ្នកនឹងទទួលបានផលចំណេញតាមរយៈភាគលាភដែលជាចំណូលដោយមិនចាំបាច់ចំណាយពេលវេលានិងកម្លាំងឡើយ។ ដូច្នេះចំណូលអកម្មនិងចំណូលផលបត្រគឺជាចំណូលដែលអ្នកគួរកសាងដើម្បីអនាគតដល់លុយ សល់ទ្រព្យអាចបង្កើតប្រភពចំណូលអាចចិញ្ចឹមយើងរយៈពេលវែងហើយធ្វើឲ្យយើងមានសេរីភាព។ ចង់ចេះកសាងប្រភពចំណូលអកម្មនិងចំណូលផលបត្រអាចតាមដានផេក Toeuy Hong-ទឿយ ហុងនិងចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia