នៅក្មេងតែពូកែ! ចៅស្រីម្ចាស់ហង្សមាសអាយុត្រឹម១០ឆ្នាំ ជាអ្នកបង្កេីតឈ្មោះប្រេនកាបូប “FRANANDO” ពោរពេញដោយអត្ថន័យពិសេស

កាលពីមុននៅពេលដែលនិយាយទៅដល់ក្រុមហ៊ុន ហង្សមាស បងប្អូនតែងតែនឹកឃើញទៅដល់បទចម្រៀង ឌីសចម្រៀង ឬកម្មវិធីប្រឡងចម្រៀងជាដើម ប៉ុន្តែនាពេលថ្មីៗនេះក្រុមហ៊ុន ហង្សមាស ក៏បានបោះជំហានថ្មីក្នុងវិស័យហ្វេសិន គឺការនាំប្រេនកាបូបសម្រាប់នារី  “FRANANDO” ដែលជាប្រេនមានគុណភាពលំដាប់ប្រណិត ម៉ូតទាន់សម័យផងដែរ។

ជាក់ស្តែង កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ ក្រុមហ៊ុនហង្សមាស បានធ្វើការសម្ពោធជាផ្លូវការនៅកាបូបនារី  FRANANDO នៅក្នុងស្ទូឌីយោហង្សមាស HDTV ដែលស្ថិតក្នុងផ្សារទំនើប អុីអន២ (សែនសុខ) ដោយមានការចូលរួមយ៉ាងខ្ពស់ខ្ពង់ពីអ្នកឧកញ៉ា អ៉ឹង ឆៃងួន ប្រធានក្រុមប្រឹក្សាភិបាលនៃ ហង្សមាស គ្រុប ព្រមទាំងលោកជំទាវ និងឧកញ៉ា អ៉ឹង សុងលាភ Managing Director of Hang Meas HDTV ព្រមទាំងលោកជំទាវ និងថ្នាក់ដឹកនាំកំពូលរបស់ FRANANDO គឺលោកស្រី អ៉ឹង គីលាង President and Founder of  FRANANDO និងលោក លី ងៀប CEO of FRANANDO និងលោក ប៉ែន ទិត្យមករា Strategy Director of FRANANDO ព្រមទាំងឯកឧត្តម លោកជំទាវ លោក-លោកស្រី ដែលជាភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករផងដែរ។

4

នៅក្នុងកម្មវិធីសម្ពោធជាផ្លូវការផលិតផលថ្មីកាបូប “FRANANDO” លោកស្រី អ៉ឹង គីលាង ដែលជា President and Founder of  FRANANDO បានមានប្រសាសន៍ថា ដើមចមដំបូងដែលនាំឱ្យលោកស្រីបានសម្រេចបង្កើតប្រេនកាបូបនេះនិងដាក់ឈ្មោះ “FRANANDO” ដោយសារតែ FRANANDO គឺមានអត្ថន័យថា យើងតែងតែឱ្យខ្លួនឯងដើរឆ្ពោះទៅមុខជានិច្ចហើយ Very Unique ឯពាក្យស្លោកដែលឆ្លាក់នៅលើកាបូបវិញគឺមានន័យថា “Fashion is not about price” ដែលមួយឃ្លានេះមានន័យថា ហ្វេសសិនមិនអាស្រ័យទៅលើតម្លៃទេ មិនមែនប្រាកដថាផលិតផលដែលមានតម្លៃទាបឬថ្លៃទើបអាចហៅថាហ្វេសសិនបាននោះទេ សំខាន់គឺផលិតផលនោះគឺមានគំនិតច្នៃប្រឌិតនៅក្នុងនោះ។

7

លោកស្រី បានមានប្រសាសន៍បន្តទៀតថា អ្វីដែលកាន់តែភ្ញាក់ផ្អើលសម្រាប់លោកស្រីផ្ទាល់តែម្តង ទម្រាំតែអាចបង្កើតប្រេនកាបូប “FRANANDO” នេះឡើងមកគឺលោកស្រីបានឆ្លងកាត់ការពិភាក្សាជាមមួយក្រុមគ្រួសារនិងក្រុមការងារជាច្រើនលើកច្រើនសារទម្រាំសមិទ្ធផលនេះកើតចេះជារូបរាងឡើងមក។ អ្វីដែលកាន់តែអស្ចារ្យនេះ សម្រាប់ឈ្មោះប្រេនកាបូប “FRANANDO” គឺជាឈ្មោះដែលកូនលោកស្រីជាអ្នកដាក់​ឈ្មោះឱ្យ ព្រមទាំងឱ្យដាក់ពាក្យស្លោកថា “Fashion is not about price”  ខណៈកូនលោកស្រីគឺទើបតែមានអាយុត្រឹម១០ឆ្នាំតែប៉ុណ្ណោះ ហើយលោកស្រីពិតជាមានអារម្មណ៍ថារំភើបរកអ្វីប្រៀបពុំបាននោះទេ ដែលកូនស្រីអាចក្លាយជាផ្នែកមួយនៃការចូលរួមបង្កើតកាបូប FRANANDO  ដល់ប្រជាជនកម្ពុជា។

25

ជាមួយគ្នានោះដែរ លោក លី ងៀប ដែលជា CEO of FRANANDO ក៏បានមានប្រសាសន៍បន្ថែមថា រាល់កាបូបរបស់ “FRANANDO” ត្រូវបានរចនាឡើងដោយមានគោលបំណងច្បាស់លាស់ស្របទៅតាម Trending ដែលកំពុងពេញនិយមហើយអ្វីដែលពិសេសនិងសំខាន់បំផុតនោះគឺកាបូប FRANANDO  គឺយើងបានជ្រើសរើសប្រភេទស្បែកនិងសាច់ក្រណាត់ដែលមានគុណភាពខ្ពស់មានការឆ្លងកាត់ QC ត្រឹមត្រូវ។ ដូច្នេះរាល់ថ្នេរកាបូប FRANANDO ត្រូវបានដេរដោយយកចិត្តទុកដាក់បំផុតហើយរាល់ថ្នេរទាំងអស់គឺមានការរត់ត្រង់ជួរហើយអ្វីដែលកាន់តែពិសេសគឺយើងជ្រើសរើសអំបោះដែលមានភាពស្វិតមិនងាយឆាប់ដាច់នោះទេមិនតែប៉ុណ្ណោះកាបូប FRANANDO គឺមានគុណភាពល្អ តម្លៃសមរម្យបងប្អូនអាចប្រើប្រាស់ដោយមានទំនុកចិត្តផងដែរ។

8

គួរបញ្ជាក់ថា នៅក្នុងឱកាសសម្ពោធផលិតផលថ្មីនេះដែរកាបូប FRANANDO ក៏មានការបញ្ចុះតម្លៃរហូតដល់ទៅ ៥០% ដូច្នេះបើបងប្អូនចាប់អារម្មណ៍រួសរាស់កម្មង់ឱ្យហើយបានព្រោះការបញ្ចុះតម្លៃនេះមានតែរយៈពេល ៧២ម៉ោងប៉ុណ្ណោះ។ បងប្អូនអាចកម្មង់តាមរយៈផេកផ្លូវការរបស់ FRANANDO៕

10៩6

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia