ដាក់អាវភ្លៀងតាមខ្លួន! ចាប់ពីថ្ងៃទី១១-ថ្ងៃទី១៣ តំបន់៣នេះ​នឹងមានភ្លៀងធ្លាក់ ផ្គរ និងខ្យល់កន្ត្រាក់
Ping Chou EngMAY 11 20242.4 K views

ផ្អែកតាមការព្យាករណ៍ពីក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ប្រទេសកម្ពុជាអាចនឹងមានធ្លាក់ភ្លៀងលាយឡំផ្គររន្ទះនិងខ្យល់កន្រ្តាក់នៅតំបន់ ៣ រួមមាន៖ តំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់សមុទ្រ។​

ក្នុងនោះសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង ដោយស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

១. តំបន់វាលទំនាប៖ សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ចាម និងកំពង់ធំ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥%។

២.តំបន់ខ្ពង់រាប៖ សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម ២,៥ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ ត្បូងឃ្មុំ ប៉ៃលិន និងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១១%។

៣.តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៥°C ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម២,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី១០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមបងប្អូនជ្រាបជាព័ត៌មាន និងមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះភ្លៀងដើមរដូវ ដែលអាចបង្ករឱ្យមានផលប៉ះពាល់ទៅដល់សុខភាព៕

438302265 990913569090866 8148862344270093762 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia