ក្នុងឆ្នាំ ២០២៤ ប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួនប្រមាណ ៦.៧ លាននាក់ កើនឡើងជិត ២៣% បើធៀបនឹងឆ្នាំ ២០២៣។ ក្នុងចំណោមនោះ ភ្ញៀវទេសចរមកពីប្រទេសថៃ ឈរលើលេខរៀងទីមួយ ដែលបានធ្វើដំណើរមកកម្សាន្តនៅកម្ពុជាច្រើនជាងគេបំផុត។
ខាងក្រោមនេះ គឺជាតួលេខភ្ញៀវទេសចរមកកម្ពុជា ពេញមួយឆ្នាំ២០២៤ យោងតាម របាយការណ៍ស្ថិតិ ពីក្រសួងទេសចរណ៍៖
១/. ប្រទេស ថៃ មានចំនួន ២,១៤៦,៦៧៤ នាក់ ស្មើនឹង ៣២% នៃចំនួនសរុប
២/. ប្រទេស វៀតណាម មានចំនួន ១,៣៤០,៥៨៧ នាក់ ស្មើនឹង ២០%
៣/. ប្រទេស ចិន មានចំនួន ៨៤៨,៩៥២ នាក់ ស្មើនឹង ១២.៧%
៤/. ប្រទេស ឡាវ មានចំនួន ៣៣៤,៤៤៨ នាក់ ស្មើនឹង ៥%
៥/. ប្រទេស សហរដ្ឋអាមេរិក មានចំនួន ២១៤,៥២៩ នាក់ ស្មើនឹង ៣.២%
៦/. ប្រទេស កូរ៉េខាងត្បូង មានចំនួន ១៩២,៣០៥ នាក់ ស្មើនឹង ២.៩%
៧/. ប្រទេស ឥណ្ឌូនេស៊ី មានចំនួន ១៦៦,៧៩៥ នាក់ ស្មើនឹង ២.៥%
៨/. ប្រទេស បារាំង មានចំនួន ១៣១,៧៣៨ នាក់ ស្មើនឹង ២%
៩/. ប្រទេស ចក្រភពអង់គ្លេស មានចំនួន ១១៥,១៤៨ នាក់ ស្មើនឹង ១.៧%
១០/. ប្រទេស ជប៉ុន មានចំនួន ១១២,៧១៨ នាក់ ស្មើនឹង ១.៧%។
សម្រាប់ឆ្នាំ ២០២៥ ក្រសួងទេសចរណ៍កម្ពុជាបានព្យាករណ៍ថា ចំនួនភ្ញៀវទេសចរអន្តរជាតិអាចនឹងកើនដល់ចន្លោះពី ៧.២ លានដល់ ៧.៥ លាននាក់។ ការកើនឡើងនេះគឺដោយសារទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសជិតខាង និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ថ្មីៗ ដូចជាព្រលានយន្តហោះអន្តរជាតិថ្មីនៅភ្នំពេញ ដែលមានគម្រោងបើកដំណើរការនៅខែកក្កដា ឆ្នាំ ២០២៥ នេះជាដើម៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook