ប្រញាប់ដាក់ពា.ក្យ! អាហារូបករណ៍រដ្ឋ ចេញថ្លៃចំណាយ ទៅរៀននៅ​ជប៉ុន លើជំនាញសំខាន់ៗទាំងនេះ
Ping Chou EngAPRIL 29 2025526 views

ក្រសួងអប់រំបានចុះផ្សាយដំណឹងជូនសាធារណៈជនឱ្យបានជ្រាបថា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់អាហារូបករណ៍ ដល់សិស្សនិស្សិត​ និងមន្រ្តីរាជការកម្ពុជាឱ្យទៅបន្តការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៦។  ទន្ទឹមនឹងនោះបន្ទុកចំណាយ ដូចជា សោហ៊ុយធ្វើដំណើរទៅមក កម្ពុជា-ជប៉ុន ការហូបចុក ស្នាក់នៅ​និងរៀនសូត្រ គឺជាការចេញថ្លៃរបស់រដ្ឋាភិបាលជប៉ុន។

 

អាហារូបករណ៍រដ្ឋាភិបាលជប៉ុន តាមរយៈក្រសួងអប់រំ ខាងលើនេះ មានផ្តល់ជូននូវការសិក្សាចំនួន៤កម្រិត រួមមាន៖

 

- ថ្នាក់ក្រោយឧត្តមសិក្សា ដែលត្រូវសិក្សារយៈពេលចាប់ពី១៨ខែ រៀនលើមុខវិជ្ជាឯកទេស វិទ្យាសាស្រ្តសង្គមនិងមនុស្សសាស្រ្ត, និង វិទ្យាសាស្រ្តធម្មជាតិ។ ដាក់ពាក្យតាមរយៈ៖ https://www.kh.emb-japan.go.jp/itpr_en/11_000001_01274.html

 

- ថ្នាក់ឧត្តមសិក្សា ដែលត្រូវសិក្សារយៈពេល៤-៥ឆ្នាំ រៀនលើមុខវិជ្ជាឯកទេស វិទ្យាសាស្រ្តសង្គមនិងមនុស្សសាស្រ្ត, និង វិទ្យាសាស្រ្តធម្មជាតិ។ ដាក់ពាក្យតាមរយៈ ៖ https://www.kh.emb-japan.go.jp/itpr_en/11_000001_01275.html

 

- ថ្នាក់មធ្យមសិក្សាបច្ចេកទេស ដែលត្រូវសិក្សារយៈពេល៤ឆ្នាំ​ រៀនលើមុខវិជ្ជាឯកទេស រួមមាន (A)-Mechanical Engineering, (B)-Electrical and Electronic Engineering, (C)-Information, Communication and Network Engineering, (D)-Materials Engineering, (E)-Architecture, (F)-Civil Engineering, (G)-Maritime Engineering, (H)-Other Fields។ ដាក់ពាក្យតាមរយៈ៖ https://www.kh.emb-japan.go.jp/itpr_en/11_000001_01276.html

 

- ថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលត្រូវសិក្សារយៈពេល៣ឆ្នាំ រៀនលើមុខវិជ្ជាឯកទេស រួមមាន (A)-Technology, (B)-Personal Care and Nutrition, (C)-Education and Welfare, (D)-Business, (E)-Fashion and Home Economics, (F)-Culture and General Education។ ដាក់ពាក្យតាមរយៈ https://www.kh.emb-japan.go.jp/itpr_en/11_000001_01277.html

 

យ៉ាងណាមិញសម្រាប់អាហារូបករណ៍នេះបេក្ខជនទាំងពីរភេទ គឺតម្រូវឱ្យឆ្លងកាត់ការប្រឡង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដោយក្នុងនោះកម្រិតទាំង៤ខាងលើគឺមានលក្ខខណ្ឌចុះឈ្មោះដាក់ពាក្យប្រឡងផ្សេងៗពីគ្នា (សូមមើលលក្ខខណ្ឌលម្អិតលើលិខិតប្រកាសនៃក្រសួងអប់រំ)

 

ដូច្នេះសម្រាប់បងប្អូនសិស្សនិស្សិត និងសាធារណៈជនទាំងអស់ដែលមានចំណាប់អារម្មណ៍ សូមដាក់ពាក្យមុនថ្ងៃផុតកំណត់ទទួលពាក្យ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា៕

 

 

 

494003547 1091797302973692 4800029007437688783 N

 

494338085 1091797282973694 4080008571189072330 N

 

 

493521269 1091797322973690 4051479844380224241 N

 

 

494164731 1091797369640352 2819798716214914999 N

 

 

494192658 1091797382973684 8322954794317905333 N

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia