ស្ដុកមាសគរដូចភ្នំ! អ្នកជំនាញបង្ហើបមូលហេតុដែលចិនបន្តទិញមាសស្ដុកទុករហូតដល់ទៅជាង២២០០តោន
Toeuy HongAPRIL 29 2025513 views

 បច្ចុប្បន្ននេះចិនគឺជាប្រទេសដែលកំពុងតែធ្វើការប្រមូលទិញមាសស្ដុកទុកយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជាក់ស្ដែងគិតត្រឹមខែមេសាឆ្នាំ២០២៥នេះធនាគារកណ្ដាលរបស់ប្រទេសចិនបានបន្តទិញមាសស្ដុកទុកដែលធ្វើឲ្យមាសដែលខ្លួនបានទិញឡើងដល់២,២៩២តោន។

 

 លោក David Miller ដែលជាប្រធានក្រុមហ៊ុនផ្នែកPortfolio និងជាអគ្គនាយកផ្នែកវិនិយោគនៃក្រុមហ៊ុន Catalyst Fund បានឲ្យដឹងធនាគារកណ្ដាលចិនបន្តទិញមាសយ៉ាងច្រើនបែបនេះគឺដោយសារចិនចង់ធ្វើពិធិធកម្មនៃទុនបម្រុងរបស់ខ្លួនជាជាងពឹងតែលើប្រាក់ដុល្លារដុល្លារ។ ដូច្នេះហើយធនាគារកណ្ដាលរបស់ចិនបន្តទិញគមាសស្ដុកកាន់តែច្រើនដើម្បីបង្កើនទុនបម្រុងជាមាស។

 

លោកបានបន្តទៀតថាបញ្ហាការដាក់ពន្ធទៅវិញទៅមករវាងហសរដ្ឋអាមេរិកនិងប្រទេសចិនគឺជាសញ្ញាបង្ហាញថាសហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មដែលមិនអាចទុកចិត្តបានដូចមុននោះទេដូច្នេះហើយទើបចិនចាប់ផ្ដើមព្យាយាមយកចេញពីប្រាក់ដុល្លារហើយយកមាសធ្វើជាទុនបម្រុងដ៏សំខាន់សម្រាប់របស់ខ្លួន។

 

 មកដល់ពេលនេះទុនបម្រុងជាមាសរបស់ប្រទេសចិនបើគិតជាទឹកប្រាក់គឺមានតម្លៃរហូតដល់ទៅជាង២០៨ពាន់លានដុល្លារ។ គួរបញ្ជាក់ផងដែរការបន្តទិញមាសរបស់ធនាគារកណ្ដាលរបស់ចិនគឺជាកត្តាមួយដែលធ្វើឲ្យតម្លៃមាសឡើងដល់៣៥០០ដុល្លារក្នុងមួយអោនផងដែរ៕ 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia