យោងតាម Daily mail ឱ្យដឹងថាបើតាមការទទួលបានព័ត៌មានជិតស្និទ្ធ ចេញពី Apple បានបញ្ជាក់ថានៅឆ្នាំនេះ iPhone17 អាចនឹងចេញក្នុងអំឡុងខែកញ្ញា ហើយអាចមាន៤ពណ៌ ក្នុងនោះពណ៌ដែលថ្មីនិងគួរឱ្យចាប់អារម្មណ៍បំផុតគឺ ពណ៌ផ្ទៃមេឃស្រាល ដែលវាអាចប្តូរពណ៌ដោយខ្លួនឯងបានតាមស្ថានភាពពន្លឺនិងទីកន្លែង។
បើតាមអ្នកជំនាញដែលតែងតែវិភាគiPhone ជារៀងរាល់ឆ្នាំបានឱ្យដឹងថា ឆ្នាំ iPhone17 នឹងអាចនឹងមានរូបរាងស្តើង និងស្រាលខ្លាំងត្រឹមតែ 5.5mm ប៉ុន្តែអាចឡើងដល់ 9.5mm ជាមួយនឹងកាម៉េរ៉ាខាងក្រោយរួមបញ្ចូល មានអេក្រង់ OLED ទំហំ 6.6 អ៊ីញ និងមានអូប៉ាល័រតែមួយអូ នៅក្នុងកាសស្តាប់មិនមាន ដោយមិនមាន speaker នៅខាងក្រោមទេ។
ចំពោះកាមេរ៉ាវិញ iPhone17 អាចមានកាមេរ៉ាបីគ្រាប់ជាមួយនឹងកាមេរ៉ាគោលទំហំ 48MP, មួយគ្រាប់ទំហំ 48MP ultrawide និង 48MP telephoto lens ជាមួយនឹង 3x optical zoom។ នៅកាមេរ៉ាផ្នែកខាងមុខ នឹងមានកាមេរ៉ា Selfie 24MP ។ សម្រាប់កម្លាំងថ្មវិញគឺមានថាមពលនិងអាចប្រើបាន៣៣ម៉ោងឯណោះ។
បន្ថែមពីនោះApple នឹងប្រើបន្ទះឈីប A19 ជំនួសឱ្យបន្ទះឈីប A19 Pro ដែលនឹងមានថាមពលខ្លាំងជាងមុននៅលើ iPhone17 ជាមួយ12GB នៃ RAM និងទំហំផ្ទុក1TB។ លើសពីនេះរន្ធសាកថ្មគឺ USB-C ខណៈគ្មានរន្ធសម្រាប់ដោតប្រើស៊ីមកាត នោះទេ គឺប្រើ eSIM ជំនួសវិញ។
សូមជម្រាបថា Apple ត្រៀមចេញលក់ iPhone 17 គ្រប់ស៊េរីលើទីផ្សារពិភពលោកក្នុងរយៈពេលប៉ុន្មានខែទៀតនៅចន្លោះថ្ងៃទី១១និង១៣ ខែកញ្ញា។ នៅឆ្នាំនេះ ក្រុមហ៊ុនអាចនឹងអាប់ដេតត្រកូលរបស់ខ្លួន ហើយយើងប្រហែលជាឃើញ iPhone ប្តូររូបរាងថ្មីមួយចំនួន ដែលអ្នកវិភាគមកពី Macrumors បានរំពឹងថានឹងវានឹងចេញជាមួយនឹងឧបករណ៍និងមុខងារភ្ជាប់ជាមួយផ្សេងៗទៀត។
ដូច្នេះសម្រាប់បងប្អូនដែលចង់ដឹងតម្លៃទូរស័ព្ទគ្រប់ស៊េរីឬតម្លៃរបស់ម៉ូឌែល Apple នៅខ្មែរ ដែលជិតចេញថ្មី អាចសាកសួរឬធ្វើការកក់ទុកមុន ទៅកាន់ហាងទូរស័ព្ទដៃ PETER Phoneshop - EuropeanUnique ហាងទូរសព្ទ័ដៃភីតទរ័ តាមរយៈលេខទូរស័ព្ទ 015 785 978៕