ការរៀបចំហាង មិនខុសអ្វីពីការរៀបចំផ្ទះទេ បើផ្ទះស្អាត យើងជាម្ចាស់ផ្ទះក៏មានអារម្មណ៏ល្អសុខភាពល្អ និងចង់រស់នៅ ហើយភ្ញៀវដែលមកលេងក៏មានអារម្មណ៍ល្អដូចគ្នា ប៉ុន្តែបើផ្ទះរបស់អ្នកសម្បូរទៅដោយសម្រាម មានភ្ញៀវឯណាចង់អង្គុយយូរនោះ តែផ្ទុយទៅវិញគេមានតែនិយាយដើម។ យ៉ាងណាមិញក្នុងនាមជាម្ចាស់អាជីវកម្មក៏ត្រូវតែមានក្បួនរៀបចំហាងឱ្យទាក់ទាញដូចគ្នា។ ទន្ទឹមនឹងនេះដែរ ថ្ងៃនេះចាបក្រហមសូមលើកយកជាគំនិតរៀបចំតូបសំខាន់ៗដើម្បីឱ្យទាក់ទាញភ្នែកអតិថិជនឱ្យចង់ទិញ៖
មិនថាការលក់ចាបហ៊ួយឬបើកម៉ាតទេ គឺសុទ្ធតែមានអីវ៉ាន់ច្រើនមុខ ដែលវាទាមទាឱ្យយើងដាក់វាជាផ្នែកៗ ងាយស្រួលដល់អតិថិជនដើរមើលផង និងងាយស្រួលដល់យើងជាអ្នកលក់មិនវង្វេងកន្លែងទុកផង។ ជាឧទាហរណ៏ថា ប្រសិនបើអ្នករៀបគ្រឿងទេស អ្នកត្រូវដាក់វាដោយផ្នែកៗ កំុគ្រឿងទេសទៅនៅកន្លែង ភេជ្ជៈ ដែលធ្វើឱ្យយើងចំណាយពេលស្វែងរក ខាតពេល ហើយគ្មានសណ្តាប់ធ្នាប់ថែមទៀត។
២. រៀបឱ្យមានសណ្តាប់ធ្នាប់
ការលក់ដូរតែងតែមានយកអីវ៉ាន់ចេញ និងអីវ៉ាន់ចូល ដូច្នេះហើយប្រសិនបើអ្នកមិនបានរៀចចំនៅកន្លែងដើមវិញទេ នោះតូប ឬម៉ាតរបស់អ្នកមានសភាពរញ៉េរញ៉ៃជាមិនខាត ហើយចំណុចអស់ទាំងនេះហើយដែលអ្នកត្រូវប្រាកដថាតូមរបស់អ្នកគឺស្អាតជានិច្ច គ្រប់ពេល និងគ្រប់វេលា។
ព្រោះថាប្រសិនបើអ្នកទុកពេញទឹកពេញដីរកតែកន្លែងដើរចូលគ្មាននោះ ភ្ញៀវលែងចូលហើយ ហើយថែមទាំងមើលងាយផលិតផលយើងទៀត។
៣. ចំណុចក្តៅ
ចំណុចក្តៅកន្លែងនេះមានន័យថា អីវ៉ាន់ក្តៅ អីវ៉ាន់ថ្មី អីវ៉ាន់ទើបតែមានលក់អ្នកដាក់តាំងកន្លែងណាដែលអតិថិជនងាយនឹងមើលឃើញ។ ឧទាហរណ៍ថា អ្នកលក់គ្រឿងទេសយូឆ្នាំហើយ ហើយនរណាក៏ដឹងថាអ្នកលក់វាដែរ ប៉ុន្តែថ្ងៃមួយអ្នកចង់លក់ស្រាបៀបន្ថែមទៀត (អតិថិជន មិនទាន់ដឹងថាមានលក់) អ្នកត្រូវអ្នកវាពីមុខគេ ឬក៏កន្លែងណាដែលភ្ញៀវអាចមើលឃើញបាន ដូច្នេះហើយអតិថិជនដឹភ្លាមៗថា អ្នកក៏មានស្រាលក់ដែរ។
ប៉ុន្តែបើក្នុងករណីអ្នកយកវាមកលក់ ហើយដាក់វាក្រោយនោះ ទោះលក់មួយជីវិតទៀតក៏គ្មានអ្នកដឹងដែរ។
៤. របៀបលើកស្លាក
បើជ្រុលជាលើកស្លាក់ហើយ លើកឱ្យចំណេញ លើកឱ្យឡូយ ទី១ ជ្រើសរើសពណ៌ណាដែលមើលបានឆ្ងាយ ទី២ ទំហំត្រូវតែធំអាចឱ្យអតិថិជនមើលឃើញបានច្បាស់ ទី៣ ផ្ទាំងប៉ាណូត្រូវមានដាក់ឈ្មោះ លេខទូរស័ព្ទ សេវាកម្ម និងឈ្មោះផេកតាមរយៈបណ្តាញសង្គមផ្សេងៗ៕