ជូនចំពោះអតិថិជនជាទីគោរព
ក្រុមហ៊ុន TF Motors Cambodia Co., Ltd ដែលជាក្រុមហ៊ុនផ្លូវការតែមួយគត់ដែលមានសិទ្ធនាំចូល ចែកចាយ និងលក់ចេញរថយន្ត MG នៅព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោមនស្សរីករាយ ក្នុងការបញ្ជាក់ឡើងវិញម្ដងទៀតនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងខ្ញុំ ចំពោះសេវាកម្មប្រកបដោយគុណភាព និងការពេញចិត្តជូនដល់អតិថិជន។ ជាមួយនឹងបុគ្គលិកជាង ១៧០ នាក់ដែលមានជំនាញ និងការអភិវឌ្ឍខ្ពស់ ព្រមទាំងបទពិសោធន៍ជាង ១៥ ឆ្នាំនៃភាពជាដៃគូរជាមួយម៉ាកយីហោ MG, ក្រុមហ៊ុន TF Motors តែងតែងឈានមុខក្នុងឧស្សាហកម្មយានយន្តនៅកម្ពុជា។
យើងខ្ញុំសូមជម្រាបជូនអតិថិជនទាំងអស់ជាផ្លូវការ ចំពោះគោលការណ៏សំខាន់ៗដូចខាងក្រោម ទាក់ទងនឹងសេវាកម្ម និងការធានារបស់រថយន្ត MG នៅក្នុងប្រទេសកម្ពុជា។
១. សិទ្ធិទទួលសេវាកម្ម
គ្រប់រថយន្ត MG ដែលបាននាំចូលតាមរយៈក្រុមហ៊ុន TF Motors ទាំងអស់គឺមានសិទ្ធិទទួលសេវាកម្មបន្ទាប់ពីការលក់ (Aftersales service) នៅគ្រប់មជ្ឈមណ្ឌលសេវាថែទាំផ្លូវការរបស់ MG។ រថយន្តទាំងអស់នោះ នឹងទទួលបានការថែទាំដោយអ្នកបច្ចេកទេសដែលមានវិជ្ជាជីវៈខ្ពស់ មានវិញ្ញាបនបត្រទទួលស្គាល់ពី MG និងប្រើតែគ្រឿងបន្លាស់សុទ្ធ ព្រមទាំងឧបករណ៍វិភាគកំហូចដែលបានអនុម័តពីរោងចក្រ MG ដោយផ្ទាល់។
សូមជម្រាបជូនផងដែរថា រថយន្ត MG ដែលមិនបាននាំចូលតាមរយៈក្រុមហ៊ុន TF Motors នឹងមិនត្រូវបានអនុញ្ញាត្តិក្នុងការទទួលសេវាកម្មថែទាំនៅមជ្ឈមណ្ឌលជួសជុលរថយន្តផ្លូវការរបស់ MG នោះទេ ទោះក្នុងករណីណាក៏ដោយ។
២. គោលការណ៏នៃការធានា
មានតែរថយន្ត MG ដែលបាននាំចូលដោយក្រុមហ៊ុន TF Motors តែប៉ុណ្ណោះ ដែលនឹងទទួលបានការធានាពីរោងចក្រផលិត និងអាចមានសិទ្ធិចូលរួមក្នុងកម្មវិធីសេវាកម្មបន្ថែមផ្សេងៗ។ ចំពោះរថយន្តដែលនាំចូលមិនផ្លូវការពីក្រុមហ៊ុន នោះមិនត្រូវបានរួមបញ្ចូលជាមួួយកម្មវិធីធានា ឬ សេវាកម្មណាមួយរបស់ MG នៅប្រទេសកម្ពុជានោះឡើយ។
៣. បច្ចេកវិទ្យាវិនិច្ឆ័យកំហូចរថយន្តដែលមានតែមួយគត់
TF Motors ជាក្រុមហ៊ុនតែមួយគត់ដែលមានសិទ្ធិផ្តាច់មុខក្នុងការប្រើប្រាស់ប្រព័ន្ធវិនិច្ឆ័យកំហូចរថយន្ត MG នៅក្នុងប្រទេសកម្ពុជា។ ម៉ាស៊ីនវិភាគកំហូចបច្ចេកទេសរថយន្តនេះគឺមានសារៈសំខាន់ណាស់ក្នុងការស្វែងរកឃើញកំហូចនៃបញ្ហារថយន្តយ៉ាងត្រឹមត្រូវ និងទទួលបានការជួសជុលរថយន្តតាមស្តង់ដារបច្ចេកទេសដែលផ្តល់សុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់។ គ្រប់ឧបករណ៍វិនិច្ឆ័យកំហូចនានាដែលមិនមានការអនុញ្ញាតនាំចូលមកកម្ពុជានឹងត្រូវបានបិតដោយស្វ័យប្រវត្តិ និងមិនអាចប្រើ ឬ វិភាគកំហូចលើរថយន្ត MG បាននោះទេ។
ក្នុងនាមជាក្រុមហ៊ុនផ្លូវការតែមួយគត់ដែលមានសិទ្ធនាំចូល និងលក់ចេញរបស់ MG នៅក្នុងព្រះរាជាណាចក្រកម្ពុជា, ក្រុមហ៊ុន TF Motors យើងខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអនុវត្តន៍តាមស្តង់ដារអន្តរជាតិនៃម៉ាកយីហោ MG ទាំងផ្នែកលក់ និងផ្នែកសេវាកម្ម ដើម្បីធានាជូនដល់អតិថិជននូវរថយន្តថ្មីមានគុណភាព និងផ្នែកសេវាកម្មដែលមាននស្តង់ដារខ្ពស់។ យើងខ្ញុំសូមណែនាំដល់អតិថិជនទាំងអស់ ឱ្យជ្រើសរើសការទិញរថយន្ត MG ពីក្រុមហ៊ុនផ្លូវការទាំង៤សាខារបស់យើងខ្ញុំ ដើម្បីទទួលបានសេវាកម្មថែទាំក្រោយពេលទិញ និងទទួលបានការធានាយ៉ាងកក់ក្ដៅ។
បើសិនលោកអ្នកមានចម្ងល់ ឬ ត្រូវការព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកកាន់ក្រុមហ៊ុនផ្លូវការរបស់យើងខ្ញុំដោយផ្ទាល់រៀងរាល់ម៉ោងធ្វើការ។
ដោយក្តីគោរព ពីក្រុមហ៊ុន TF Motors Cambodia Co., Ltd អ្នកនាំចូល និងចែកចាយផ្លូវការរថយន្ត MG នៅកម្ពុជា