មេរៀនលុយកាក់៤ក្នុងការកសាងទ្រព្យ ដែលអ្នកគួររៀនពីមិត្តសម្លាញ់Warren Buffett វ័យ៩៩ឆ្នាំ
Toeuy HongNOVEMBER 30 2023367 views

សេដ្ឋី Charlie Munger ដែលមិត្តសម្លាញ់របស់សេដ្ឋីWarren Buffett ទើបតែទទួលមរណភាពនៅក្នុងវ័យ៩៩ឆ្នាំ។ សេដ្ឋីរូបនេះគឺជាអ្នកវិនិយោគជើងចាស់និងជាដៃគូរបស់Warren Buffett  ប្រមាណជា៦០ឆ្នាំមកហើយ។ ខាងក្រោមនេះគឺជាយុទ្ធសាស្រ្តកសាងទ្រព្យរយៈពេលវែងដែលអ្នកគួររៀនពីសេដ្ឋីCharlie Munger។ 

 

. វិនិយោគរយៈពេលវែង

 គំនិតក្នុងការកសាងទ្រព្យរបស់សេដ្ឋី Charlie Munger មិនខុសពីសេដ្ឋី Warren Buffett នោះទេពោលគឺគាត់តែងតែផ្ដោតលើការវិនិយោគរយៈពេលវែង។ ទស្សនៈវិនិយោគរបស់គាត់គឺវិនិយោគរយៈពេលវែង ជាពិសេសត្រូវចេះអត់ធ្មត់ហើយផ្ដោតលើការវិនិយោគទិញភាគហ៊ុនក្រុមហ៊ុនដែលរឹងមាំនោះអ្នកទទួលបានផលចំណេញរយៈពេលវែងជាមិនខានឡើយ។

 

. ជ្រើសរើសក្រុមរឹងមាំ

សេដ្ឋី Charlie Munger ផ្ដោតវិនិយោគជាមួយក្រុមហ៊ុនដែលរឹងមាំជាពិសេសក្រុមហ៊ុនដែលអាចទាញផលប្រយោជន៍ពីការប្រកួតប្រជែងលើទីផ្សារ។ ការជ្រើរើសវិនិយោគលើក្រុមហ៊ុនដែលអាចទាញប្រយោជន៍ពីការប្រកួតប្រជែងអ្នកនឹងទទួលបានផលចំណេញជាប់ជានិច្ច។

 

. បន្តរៀនជានិច្ច

 សេដ្ឋី Charlie Munger គឺជាមនុស្សដែលបន្តរៀនមិនឈប់នោះទេ ជាពិសេសលោករៀននិងស្រាវជ្រាវទាក់ទងនឹងចំណេះដឹងវិនិយោគដើម្បីដើរឲ្យទាន់សម័យកាល។ ត្រូវចាំថាការរៀនគឺមិនចេះចប់នោះព្រោះចំណេះដឹងដែលអ្នកមាននៅថ្ងៃនេះមិនប្រាកដថាអាចប្រើបាននៅឆ្នាំក្រោយឡើយដូច្នេះ អ្នកគួររៀនអភិវឌ្ឍនខ្លួនជានិច្ចទៅតាមការវិវត្តិរបស់សង្គម។

 

. ធ្វើសម្រេចចិត្តច្បាស់លាស់

លោក Charlie Munger គឺជាអ្នកវិនិយោគជាមួយភាពច្បាស់លាស់ពោលគឺមុននឹងគាត់វិនិយោគលើអ្វីមួយគាត់បានធ្វើការសិក្សាស្វែងយល់និងស្រាវជ្រាវឲ្យច្បាស់លាស់បន្ទាប់មកគាត់សម្រេចចិត្តវិនិយោគជាមួយនឹងភាពច្បាស់ដែលធ្វើឲ្យការវិនិយោគរបស់គាត់ទទួលបានផ្លែផ្កានិងអាចកសាងទ្រព្យរាប់ពាន់លានដុល្លារ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia