ត្រងទឹកទុកផង! តំបន់១នេះនៅភ្នំពេញ រដ្ឋាករទឹកនឹងផ្អាកផ្គត់ផ្គង់ទឹក រយៈពេលខ្លី​នៅយប់នេះ
Ping Chou EngJUNE 17 20243.9 K views

តាមប្រភពពីក្រសួងព័ត៌មានបានឱ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងធ្វើការផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លី នៅយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ ចាប់ពីវេលាម៉ោង ២៣:០០នាទីយប់ រហូតដល់ម៉ោង ៤:០០នាទីព្រឹក នៅលើផ្លូវលេខ២៣០ ចាប់ពីផ្លូវនេរុហ៏ ដល់ផ្លូវលេខ២៤៥ (ស្តុបម៉ុងឌីយ៉ាល់) ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក។

ដោយហេតុថារដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្នុងនោះមានការងារដាក់លូមូលទំហំ១.៥ម៉ែត្រ ប្រវែង៨៧៥ម៉ែត្រ លើបណ្តោយផ្លូវ លេខ២៣០ ចាប់ពីផ្លូវនេរុហ៏ ដល់ស្តុបម៉ុងឌីយ៉ាល់ នាំអោយមានផលប៉ះពាល់ ដល់ប្រព័ន្ធចែកចាយទឹកស្អាតចំនួន០២កន្លែង នៅលើផ្លូវលេខ២៣០ កែង ផ្លូវលេខ២៣១ និងលើផ្លូវលេខ២៣០ កែងផ្លូវេលខ២២៣។

អាស្រ័យហេតុនេះតម្រូវឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញធ្វើការកែសម្រួលបំពង់ចែកចាយទឹកស្អាតឡើងវិញ ដើម្បីបញ្ចៀសផលប៉ះពាល់ និងងាយស្រួលក្នុងការជួសជុល ថែទាំទៅថ្ងៃក្រោយ។

ដូច្នេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងផ្អាក ការផ្គត់ផ្គង់ទឹកលើផ្លូវលេខ២៣០ ចាប់ពីផ្លូវនេរុហ៏ ដល់ផ្លូវលេខ២៤៥ (ស្តុបម៉ុងឌីយ៉ាល់) ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក មួយរយៈពេលខ្លីប្រមាណជា០៥ម៉ោង។ ក្នុងការអនុវត្តការងារនេះអាចធ្វើអោយគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី ក្រោយពីធ្វើការកែសម្រួលរួច ។

អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន នៅទីតាំងខាងលើដែលត្រូវរងការខ្វះទឹករយៈពេលខ្លីនេះ ត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់៕

448535484 1013084910207065 5000285053403572369 N

448491711 1013084926873730 1677410422061389336 N

448637628 1013084943540395 1929445126762423931 N

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia