បើជ្រុលជាចេញលក់ហើយ ឱ្យច្បាស់ កុំស្ទើរៗ! តស់មកដឹងគន្លឹះសំខាន់២ ជួយឱ្យភ្ញៀវទិញលឿន ទិញទាំងទំនុកចិត្ត
នារី AUTOAUGUST 22 20241.3 K views

ប្រិយមិត្តដែលជាអាជីវករលក់ដូរនៅតាមផ្សារ ឬតាមហាង តាមតូបក្តី ប្រហែលជាធ្លាប់បានជួបច្រើនដងហើយ ជាមួយភ្ញៀវដែលស្ទាក់ស្ទើនឹងការទិញ លេសច្រើន។ ទាក់ទងជាមួយបញ្ហានេះដែរ ថ្ងៃនេះ Business Cambodia សូមលើកយកចំណុចសំខាន់៣ក្បាច់ ពីភ្ញៀវដែលចូលចិត្តស្ទាក់ស្ទើរ ប្តូរមកសម្រេចចិត្តទិញលឿនវិញ។​ ដោយក្នុងនោះរួមមានដូចជា៖

១. លក់ចំណុចពិសេស៖ ក្នុងបរិបទសង្គមរាល់ថ្ងៃនេះ មនុស្សចូលចិត្តចង់ដឹង ចង់ឮអ្វីដែលថ្មី ដូច្នេះហើយការធ្វើអាជីវកម្មក៏ដូចគ្នា ប្រសិនបើអ្នករកឃើញអ្វីថ្មីមុនគេនោះ ដែលខុសពីគេ មានតែមួយ ហើយភ្ញៀវត្រូវការទៀតនោះ នោះឱកាសគេស្គាល់អ្នកកាន់តែច្រើន ប៉ុន្តែបើអ្នកធម្មតាដូចតែគេទេ ឱកាសលិចធ្លោរក៏មិនមានដែរ។​

​ជាឧទាហរណ៍ ក្រុមហ៊ុនផលិតរថយន្ត Tesla បានយកវិធីសាស្រ្តពិសេសមួយក្នុងការផលិតរថយន្តអគ្គិសនីរបស់ខ្លួននៅលើទីផ្សារ ជំនួសឱ្យការបង្កើតរថយន្តប្រើសាំងឱ្យអតិថិជនចំណាយច្រើន ប្តូររថយន្តសាកថ្មវិញ ហើយដោយសារភាពខុសប្លែកពីគេ ហើយអាចជួយសម្រាល់បន្ទុកដល់អ្នកជិះនេះហើយ ទើបធ្វើឱ្យ Tesla អាចក្តោបក្តាប់លុយរាប់ពាន់លានដុល្លារក្នុងដៃតាមរយៈការលក់ផលិតផលរបស់ខ្លួន។

ទន្ទឹមនឹងនេះដែរ “អ្នកលក់ដែលពូកែរគឺជាអ្នកលក់ដែលពូកែដោះស្រាយបញ្ហាជួនភ្ញៀវ” ជាការពិតណាស់់នៅពេលដែលផលិតផល ឬសេវាកម្មរបស់អ្នកជាអ្វីដែលអតិថិជនចង់បានឬត្រូវការនោះពួកគេនឹងធ្វើការបញ្ជាទិញ ហើយអ្នកអាចលក់ដាច់បានដូចគ្នាលុះត្រាតែអ្នកដឹងអំពីបញ្ហារបស់ភ្ញៀវ ទើបអ្នកអាចណែនាំទៅបានចំល្អ ជាពិសេសនោះគឺអាចដោះស្រាយបញ្ហារបស់ពួកគេបាន ។​

២. កុំព្យាយាមប្រូម៉ូតហួសហេតុពេក​៖ ជាទូទៅអ្នកលក់ភាគច្រើនតែងតែផ្សាព្វផ្សាយថា​ ផលិតផល ឬសេវាកម្មរបស់ខ្លួនល្អចេះមួយ ល្អចេះពីរ ប៉ុន្តែគាត់មិនដឹងទេថា ការលក់បែបនេះ ភ្ញៀវនឹងមានអារម្មណ៍ថា អ្នកចង់បានតែលុយ ធ្វើម៉េចឱ្យតែលក់ដាច់។ ប៉ុន្តែផ្ទុយពីការប្រម៉ូដតែផលិតផល អ្នកអាចប្តូរមកប្រឹក្សារ ឬបង្ហាញឱ្យភ្ញៀវមើលឃើញពីភាពល្អពីផលិតផលរបស់អ្នកដោយខ្លួនរបស់គាត់វិញ។

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia