នៅរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកកន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍ទូទាំងប្រទេសសរុប ២,៥៧៨,៨៣៨នាក់ ក្នុងនោះភ្ញៀវជាតិ២,៥៤៥,១៦១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៣,៦៧៧នាក់។នេះយោងតាមការចេញផ្សាយរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។
អ្វីដែលកត់សម្គាល់នោះ ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេក្នុងការឈប់សម្រាករយៈពេល ៣ ថ្ងៃគឺខេត្តកំពត ដោយទទួលបានភ្ញៀវទេសចរសរុប ៥៨៨,៥០៦នាក់ ខណៈ ខេត្តព្រះសីហនុ ឈរនៅលំដាប់ទី២ ទទួលបានភ្ញៀវទេសចរសរុប ៤៩៤,៩១៩នាក់ ដោយឡែកខេត្ដសៀមរាប ឈរនៅលំដាក់ទី៣ ទទួលបានភ្ញៀវទេសចរចំនួន ៣០៩,៥០៣នាក់។
បើតាមការរបាយការណ៍របស់ក្រសួងទេចរណ៍ ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេទាំង៨(Top ៨) សម្រាប់រយៈពេល៣ថ្ងៃនេះនៃព្រះរាជពិធីបុណ្យអ៊ុំទូកនេះ រួមមាន៖
អត្ថបទដោយ៖សម្បត្តិ សុខឡាង