Warren Buffett គឺត្រូវបានគេចាត់ទុកជាស្ដេចវិនិយោគប្រចាំសតវត្សទី២១ ដោយសារសេដ្ឋីរូបនេះជោគជ័យខ្លាំងក្នុងការវិនិយោគលើផ្សារហ៊ុនដែលធ្វើឲ្យគាត់សល់ទ្រព្យរាប់ពាន់លាដុល្លារ។ មិនតែប៉ុណ្ណោះសេដ្ឋីរូបនេះតែងតែចែករំលែកបទពិសោធន៍ចំណេះដឹងទៅកាន់មនុស្សជំនាន់ក្រោយ។
ខាងក្រោមនេះគឺជាមេរៀនលុយកាក់សំខាន់ៗ៤ដែលសេដ្ឋីWarren Buffett ផ្ដាំដល់មនុស្សវ័យក្មេង( Gen Z) បើពួកគាត់អនុវត្តតាមអនាគតនឹងសល់លុយ សល់ទ្រព្យច្រើន។
១. សន្សំនិងវិនិយោគបានឆាប់កាន់តែល្អ
ការសន្សំនិងវិនិយោគឲ្យឆាប់គឺធ្វើឲ្យអ្នកមានឱកាសក្នុងការកសាងទ្រព្យសម្បត្តិបានច្រើននាពេលអនាគត។ ឧទាហរណ៍ឲ្យស្រួលយល់ បើអ្នកយក៥០០ដុល្លារទៅដាក់សន្សំនៅធនាគារប្រចាំខែជាមួយនឹងអត្រាការប្រាក់៨%ក្នុងមួយឆ្នាំ នោះ៥ឆ្នាំក្រោយលុយរបស់អ្នកនឹងកើនដល់៧០០ដុល្លារ។
២. រស់នៅក្រោមលទ្ធភាពរបស់អ្នក
ការរៀនរស់នៅក្រោមលទ្ធភាពគឺអាចជួយឲ្យអ្នកងាយនឹងសល់លុយច្រើនសម្រាប់យកទៅវិនិយោគកសាងទ្រព្យនិងប្រភពចំណូលសម្រាប់អនាគត។ ការរស់នៅក្រោមលទ្ធភាពមានន័យថាយើងត្រូវចាយឲ្យតិចជាងចំណូល។ ឧទាហរណ៍បើអ្នករកចំណូលបាន៥០០ដុល្លារ អ្នកចាយត្រឹមតែ៤៥០ដុល្លារបានហើយចំណែកសល់៥០ដុល្លារទៀតសម្រាប់សន្សំនឹងវិនិយោគ។
៣. បន្តរៀនជានិច្ច
ការៀនសូត្រ អភិវឌ្ឍនខ្លួននិងរៀនជំនាញថ្មីៗគឺជួយអ្នកក្នុងការបង្កើនឥទ្ធិពលរកចំណូលបានកាន់តែច្រើន។ ដូច្នេះអ្នកត្រូវតែបន្តរៀនជានិច្ចតាមរយៈការរៀនសៀវភៅ ការស្រាវជ្រាវនិងចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលផ្សេងៗជាដើម
៤. គិតរយៈពេលវែង
ការគិតរយៈពេលវែងគឺជួយឲ្យលោក Warren Buffett អាចកសាងទ្រព្យសម្បត្តិបានរាប់ពាន់លានដុល្លារដល់សព្វថ្ងៃ។ ជាក់ស្ដែងចំពោះការវិនិយោគលើផ្សារហ៊ុនគាត់តែងតែជ្រើសរើសក្រុមហ៊ុនដែលល្អហើយវិនិយោគរយៈពេលវែង ជាលទ្ធផលភាគហ៊ុនរបស់គាត់ឡើងថ្លៃមានតម្លៃរាប់ពាន់លានដុល្លារ៕