រៀនឥតគិតថ្លៃ! វិទ្យាស្ថានរដ្ឋ១ផ្តល់អាហារូបករណ៍២ឆ្នាំ លុយឧបត្ថម្ភប្រចាំខែ រៀនចប់មានការងា.រធ្វើ
Ping Chou EngFEBRUARY 12 2025336 views

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) បានប្រកាសជ្រើសរើសសិស្សដែលបានប្រឡងបាក់ឌុបរួចទាំងជាប់ និងធ្លាក់ ឱ្យចូលរៀនអាហារូបករណ៍លើជំនាញសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) ជំនាញវិស្វកម្មអគ្គិសនី ក្រោមគម្រោងរបស់រដ្ឋាភិបាលកម្ពុជា។

 

ដោយអាហារូបករណ៍នេះនិស្សិតដែលជាប់អាហារូបករណ៍ នឹងទទួលបាន​ ការសិក្សារយៈពេល២ឆ្នាំ ឥតបង់ថ្លៃ១០០%  ផ្តល់ការស្នាក់នៅក្នុងអន្តេវាសិកដ្ឋានរបស់វិទ្យាស្ថាន មានលុយឧបត្ថម្ភចំនួន៦០$ប្រចាំខែសម្រាប់និស្សិតឆ្នើម ដោយការផ្តល់ជូននេះបេក្ខជនជានារី យុវជនក្រីក្រ និងជនមានពិការភាពត្រូវបានផ្តល់អាទិភាពខ្ពស់។

 

នៅក្នុងអំឡុងពេលសិក្សា សិស្សនឹងទទួលបាន ការអនុវត្តនៅក្នុងរោងជាងដោយប្រើប្រាស់ឧបករណ៍ទំនើបៗ​ មានការចុះកម្មសិក្សានៅតាមបណ្តាក្រុមហ៊ុន/សហគ្រាស និងមានអាទិភាពខ្ពស់សម្រាប់ឱកាសការងារ ដោយក្រោយពេលរៀនចប់នឹងទទួលបាន សញ្ញាបត្រចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការទទួលស្គាល់ទូទាំងប្រទេស។

 

ដូច្នេះចំពោះបេក្ខជនសិស្សនិស្សិតដែលមានចំណាប់អារម្មណ៍រៀនជំនាញបច្ចេកទេស សូមទាក់ទងទៅវិទ្យាស្ថានដើម្បីដាក់ពាក្យស្នើសុំអាហារូបករណ៍ ចាប់ពីថ្ងៃជូនដំណឹ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ២០២៥ ឬបំពេញព័ត៌មានតាមរយៈតំណលីង https://forms.gle/ntjQNJjRwXavsqzX9

 

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមទាក់ទងតាមទូរស័ព្ទលេខ៖ ០៨៧ ៥៥៧ ៧៧២ / ០១០ ៥៤៨ ៤២៦ / ០៩៣ ៨០៨ ០៥៧ / ០១០ ២៦៦ ២៩៦ / ០១០ ៧៤៤ ១៣២ / ០៧១ ៦៤ ៣៥ ៣៨៨ ឬទៅកាន់ទីតាំងវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ដែលស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia