ធនាគារ វីង និងសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា បានរៃអង្គាសទឹកប្រាក់ជាង ៧០០០ ដុល្លារសហរដ្ឋអាមេរិក ជូនទៅដល់មន្ទីរពេទ្យកុមារអង្គរ
Daneth MechFEBRUARY 12 2025

ដើម្បីបង្ហាញពីទឹកចិត្តសប្បុរសធម៌ និងសាមគ្គីភាព សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល និងសប្បុរសជននានា បានចូលរួមក្នុងកម្មវិធីពិព័រណ៌សប្បុរសធម៌បុណ្យណូអែល ដែលរៀបចំឡើងដោយសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា និងមានការគាំទ្រពីធនាគារ វីង បានរៃអង្គាសថវិកាចំនួន ៧៥៨០.២០ ដុល្លារសហរដ្ឋអាមេរិក ដើម្បីបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។

លោកស្រី Louisa Condorelli  ​នាយិកាសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា  បានថ្លែងថា៖​ “យើងខ្ញុំពិតជាមានការស្ងប់ ស្ងែងជាខ្លាំង ដោយ​បាន​ឃើញ​សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល និងសប្បុរសជននានា​បាន​សហការ​គ្នាយ៉ាងល្អ ក្នុងបុព្វហេតុដ៏សំខាន់នេះ។ យើង​បានរៃអង្គាស​ថវិកាមួយចំនួន​​ជូនទៅដល់មន្ទីរពេទ្យ​កុមារ​អង្គរ ​ដើម្បីជួយ សង្គ្រោះ​ជីវិត​កុមារបន្តទៀត។ យើងរួមគ្នា​ធ្វើឱ្យមានការផ្លាស់ប្តូរដ៏មានអត្ថន័យក្នុងជីវិតកុមារកម្ពុជា។”

កាលពីខែធ្នូកន្លងទៅនេះ កម្មវិធីពិព័រណ៌សប្បុរសធម៌ បានប្រមូលផ្តុំមនុស្សមកពីគ្រប់មជ្ឈដ្ឋាន ​ ដើម្បីរួមចំណែកក្នុងបុព្វហេតុមួយនេះដែលធានាថាកុមារកម្ពុជានឹងទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ និងប្រកបដោយគុណភាពខ្ពស់។

Photo 2025 02 12 14 28 37

លោក Dmytro Kolecho អគ្គនាយកនៃធនាគារ វីង មានប្រសាសន៍ថា៖ “នៅពេលដែលកូនៗមានជំងឺ មាតាបិតា មិនគួរមានការព្រួយបារម្ភថា តើពួកគេអាចមានលទ្ធភាពព្យាបាល ឬអត់នោះទេ។ មន្ទីរពេទ្យកុមារអង្គរ គឺជាទីពឹងសម្រាប់គ្រួសាររាប់ពាន់នាក់ ដូចនេះហើយរាល់ការឧបត្ថម្ភ​របស់សប្បុរសជនពិតជាបានជួយសង្រ្គោះអាយុជីវិតកុមារជាច្រើន​។ យើងខ្ញុំសូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមក្នុងពិព័រណ៌សប្បុរសធម៌បុណ្យណូអែលនេះ និងសូមលើកទឹកចិត្តដល់សាធារណជនទាំងអស់ឱ្យគាំទ្របុព្វហេតុនេះកាន់តែច្រើន ដោយធានាថាកុមារគ្រប់រូបទទួលបានការថែទាំដែលពួកគេត្រូវការ"

ជារៀងរាល់ឆ្នាំ មន្ទីរពេទ្យកុមារអង្គរ ផ្តល់ការព្យាបាល និងសង្គ្រោះជីវិតកុមារប្រមាណជាង ១០០.០០០នាក់ ដែលភាគច្រើនជាគ្រួសារដែលមានជីវភាពខ្វះខាត។ ការបរិច្ចាគពីសាធារណជនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយមន្ទីរពេទ្យ​អោយបន្តបេសកកម្មរបស់ខ្លួន ដើម្បី​ផ្តល់ការថែទាំសុខភាពដោយឥតគិតថ្លៃ​ និងប្រកបដោយគុណភាពខ្ពស់ដល់កុមារដែលត្រូវការ ការ​ព្យាបាល​។

Photo 2025 02 12 14 28 31

ការលើកកម្ពស់សហគមន៍ដោយការរួមចំណែក និងផ្តល់ការគាំទ្រ

ធនាគារ វីង និងសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា បានប្តេជ្ញាចិត្តនឹងរួបរួមគ្នាផ្តល់ត្រឡប់ទៅកាន់សហគមន៍វិញ។ ក្នុងឆ្នាំ ២០២៣ កន្លងទៅនេះ ក្រុមហ៊ុនទាំង​ពីរនេះបានធ្វើការរួមគ្នារៃអង្គាស​ថវិកា​​បានប្រមាណជាង ៧.៥០០ ដុល្លារសហរដ្ឋ អាមេរិក ក្នុងកម្មវិធីពិព័រណ៌សប្បុរសធម៌បុណ្យណូអែល ដែលបានបង្ហាញពីការខិតខំប្រឹងប្រែងធ្វើឱ្យមានភាពប្រសើរឡើង​ដល់សហគមន៍។

កាលពីដើមឆ្នាំកន្លងទៅនេះ ធនាគារ វីង ក៏បានបរិច្ចាគថវិកាចំនួន ៥.០០០ ដុល្លារសហរដ្ឋអាមេរិកតាមរយៈ​ការរៀបចំកម្មវិធីរត់ម៉ារ៉ាតុងដែលមាន​បុគ្គលិក សមាជិកគ្រួសារ និងមិត្តភក្តិរបស់ពួកគេចូលរួមចំណែក ដើម្បីជួយដល់កិច្ចការ​សប្បុរសធម៌នេះ​។

ចាប់តាំងពីឆ្នាំ ២០២០ មក ធនាគារ វីង តែងតែផ្តល់ការគាំទ្រឥតឈប់ឈរទៅកាន់មន្ទីរពេទ្យកុមារអង្គរ តាមរយៈការផ្តួចផ្តើមគំនិតនានា​ជាច្រើន។

សាធារណជនក៏អាចចូលរួម​ចំណែក​ជួយដល់​កុមារ​កម្ពុជា​ តាម​រយៈការបរិច្ចាគដោយផ្ទាល់ជាមួយ​អេប Wing Bank ដោយគ្រាន់តែជ្រើសរើសមុខងារ “ទូទាត់​វិក្កយបត្រ​” ជ្រើសរើស “អំណោយ ​និង​សប្បុរសធម៌​” និង​បន្ទាប់មក​​ ”​មន្ទីរពេទ្យកុមារអង្គរ”​  ឬ​អាច​ស្កេន KHQR ​ ដែល​មាន​នៅ​ខាងក្រោមនេះ​

១

ធនាគារ វីង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ នាំយកអំណោយសប្បុរសធម៌ចំនួន ១១ រថយន្ត ចែកជូនដល់ជនភៀសសឹក
Daneth MechDECEMBER 22 2025

 

Photo 2025 12 22 16 38 09

Photo 2025 12 22 16 38 12

 

ក្បួនរថយន្តដឹកជំនួយចំនួន ១១ គ្រឿង ផ្ទុកដោយស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ បានចេញដំណើរពីអគារធនាគារវីងថៅវើ ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តកោះកុង និងខេត្តពោធិ៍សាត់ ដើម្បីនាំយកអំណោយសប្បុរសធម៌ជូនដល់គ្រួសារដែលត្រូវបានផ្លាស់ទីលំនៅ ដោយសារជម្លោះព្រំដែននាពេលថ្មីៗនេះ។

រថយន្ត​ទាំងនេះ​មានផ្ទុក​នូវ​អង្ករចំនួន ៣០ តោន មីចំនួន​ ២.០០០ កេស ព្រមទាំងកញ្ចប់​​ចំនួន​៣.០០០ ដោយ​កញ្ចប់នីមួយៗមាននូវ​​មុង ភួយ កន្ទេល ក្រមា និងសារ៉ុង ហើយ​បន្ថែមពីនេះ​ក៏មាននូវ​របស់របរ​ប្រើប្រាស់ចាំបាច់ផ្សេងៗទៀតសម្រាប់តម្រូវ​ការ​​ប្រចាំថ្ងៃ។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានមានប្រសាសន៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជននានា​ ដែលបានបង្ហាញនូវក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ ដល់ប្រជាជន​ដែលកំពុង​ខ្វះខាត។ រាល់ការចូលរួមបរិច្ចាគ មិនថាស្ថិតក្នុងរូបភាពណាក៏ដោយ គឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ក្រុមគ្រួសារដែលកំពុងភៀសសឹក។ យើងប្រឹងប្រែងដើម្បីខ្មែរ យើងមិនបោះបង់ចោល​គ្នានោះ​ឡើយ។»

គំនិតផ្ដួចផ្ដើមនេះ ត្រូវ​បាន​ដឹកនាំ​ដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ព្រមទាំង លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ។

 

Photo 2025 12 22 16 38 06

Photo 2025 12 22 16 38 03

 

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បុគ្គលិកនៃធនាគារ វីង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ព្រមទាំងសមាជិកនៃសមាគមសិល្បករខ្មែរ បានរួមគ្នាយ៉ាងសកម្មក្នុងការកៀរគរថវិកា និងរៀបចំជំនួយសប្បុរសធម៌ដាក់ក្នុងរថយន្ត ដើម្បីធានានូវការដឹកជញ្ជូនឱ្យ​បានទាន់ពេលវេលាដល់ដៃប្រជាជន​ដែលកំពុងខ្វះខាត ។ ទន្ទឹមនឹងនេះ បុគ្គលិកធនាគារ វីង ក៏បានបង្ហាញនូវស្មារតីសាមគ្គីភាពយ៉ាងមោះមុត តាមរយៈការបរិច្ចាគប្រាក់បៀវត្សរ៍ចំនួន ៥% ដែលនេះគឺជាការរួមចំណែកលើកទី៣ បន្ទាប់​ពីជម្លោះព្រំដែនបានផ្ទុះឡើងនៅពាក់កណ្ដាលឆ្នាំ ២០២៥។ ការបរិច្ចាគ​ប្រាក់បៀវត្សរ៍លើកទី១ ត្រូវ​បានធ្វើឡើងកាលពីខែមិថុនា ហើយ​ការបរិច្ចាគ​ប្រាក់បៀវត្សរ៍លើកទី២ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុងខែសីហា។

ធនាគារ វីង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ព្រមទាំង​សមាគមសិល្បករខ្មែរ ​ នឹងបន្តចែក​ជូន​នូវ​ជំនួយ​សប្បុរសធម៌របស់ខ្លួនបន្ថែមទៀតនាពេលឆាប់ៗនេះ។ ទន្ទឹមនឹងនេះ មូលនិធិទ្រទ្រង់ជនភៀសសឹក នៅតែបន្តទទួល​រាល់ការបរិច្ចាគពីសប្បុរសជនគ្រប់ទិសទី​ដើម្បី​រួម​គ្នា​គាំទ្រ​ដល់​គ្រួសារ​ជន​ភៀសសឹក​នៅ​តាម​បណ្ដោយ​ព្រំដែន។ សប្បុរសជន​អា​ច​ចូលរួមបរិច្ចាគបាននូវស្តង់ទទួលជំនួយក្បែរផ្សារបាយ័ន (ខាងលិចផ្សារធំថ្មី) នៅ​ការិយាល័យកណ្ដាលក្រុមហ៊ុនសែលកាត (Cellcard) ឬតាមរយៈការស្កេន QR Code ពី​គ្រប់​អេប​ធនាគារ​ទាំង​អស់​៕

 

Photo 2025 12 22 16 38 17

Photo 2025 12 22 16 38 20

Photo 2025 12 22 16 38 01

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia