នេះជាដំណឹងល្អមួយ សម្រាប់បងប្អូនដែលកំពុងស្វែងរកការងារធ្វើ ខណៈនាពេលនេះទីភ្នាក់ងារជំនួយអាមេរិកប្រចាំនៅកម្ពុជា កំពុងប្រកាសស្វែងរកបេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីបម្រើការងារលើមុខតំណែង Voucher Examiner ខណៈ១ឆ្នាំទទួលបានប្រាក់ខែខ្ទង់ម៉ឺនដុល្លារ។ នេះបើតាមការចុះផ្សាយលើផេកផ្លូវការរបស់ USAID Cambodia។
ចំពោះមុខតំណែង Voucher Examiner គឺទទួលបានប្រាក់ខែរហូតដល់ទៅ ១៦,៨៣៥ដុល្លារក្នុងមួយឆ្នាំឯណោះ។ សម្រាប់ព័ត៌មានលម្អិត និងរបៀបដាក់ពាក្យ សូមចូលទៅកាន់លីង https://ow.ly/BHOC50UpECB នេះបាន។
គួរបញ្ជាក់ថា សម្រាប់កាលបរិច្ឆេទផុតកំណត់ទទួលពាក្យគឺនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ដូច្នេះបងប្អូនទាំងអស់គ្នាដែលមានបំណងចង់បម្រើការងារនៅទីភ្នាក់ងារជំនួយអាមេរិក អាចធ្វើការដាក់ពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅបាន៕