បច្ចុប្បន្នលុយពិបាករក ដូច្នេះអ្នកអាចគិតគូរកចំណូលបន្ថែមដើម្បីមានលុយគ្រប់គ្រាន់សម្រាប់ចំណាយក្នុងការរស់នៅប្រចាំថ្ងៃ។ ទាក់ទងនឹងការរកចំណែកបន្ថែម ខាងក្រោមេនះ គឺជាការងារក្រៅម៉ោងចំនួន៥ ដែលអ្នកអាចធ្វើដើម្បីរកចំណូលបន្ថែមនៅឆ្នាំ២០២៥។
១. បង្រៀនភាសា
បច្ចុប្បន្នមានសាលាភាសាច្រើនណាស់ ដូច្នេះបើអ្នកចេះភាសាច្បាស់ដូចជា ភាសាអង់គ្លេស ចិន ជប៉ុន បារាំងនិងភាសាផ្សេងៗទៀតនោះអ្នកអាចឆ្លៀតបង្រៀនភាសាតាមវិទ្យស្ថាននិងសាលាឯកជនដើម្បីរកចំណូលបន្ថែមក្រៅពីការងារពេញម៉ោងរបស់អ្នក។
២. Graphic Design
ជំនាញ Graphic Design នេះក្រុមហ៊ុនណាក៏ត្រូវការដែរព្រោះនៅក្នុងយុគសម័យឌីជីថលក្រុមហ៊ុននីមួយៗសុទ្ធតែត្រូវការការផ្សព្វផ្សាយតាមអនឡាញដូច្នេះហើយក្រុមហ៊ុនសុទ្ធតែត្រូវការអ្នកជំនាញ Graphic Design ដើម្បីរចនារូបភាពផ្សេងៗក្នុងគោលបំណូលផ្សព្វផ្សាយផលិតផលនិងសេវាកម្ម។
៣. ការផលិតមាតិការ ( Content Creating)
អ្នកដែលមានជំនាញផលិតមាតិការឲ្យមានភាពទាក់ទងនៅលើបណ្ដាញសង្គមសុទ្ធតែមានឱកាសអាចរកចំណូលបានច្រើនព្រោះក្រុមហ៊ុនជាច្រើនត្រូវការអ្នកចេះផលិតមាតិការដូចជាវីដេអូនិងមាតិការផ្សេងៗដើម្បីផ្សព្វផ្សាយផលិតផលរបស់ពួកគេ។
៤. Video Editing
ជំនាញ Video Editing នេះមិនខុសពីជំនាញផលិតមាតិការនិងជំនាញ Graphic Design នោះទេពោលគឺជាជំនាញដែលកំពុងមានតម្រូវការខ្លាំងក្នុងសម័យឌីជីថលនេះ. ហើយបើអ្នកចេះជំនាញនេះច្បាស់អ្នកអាចធ្វើការពេញម៉ោងនិងអាចឆ្លៀតធ្វើការក្រៅម៉ោងបានទៀតផង៕
៥. Website Developer
នៅក្នុងសម័យឌីជីថលមានក្រុមហ៊ុនជាច្រើនត្រូវការអ្នកចេះបង្កើតនិងអភិវឌ្ឍនវេបសាយក៏ដូចជាថែទាំងវេបសាយ។ ដូច្នេះបើអ្នកមានជំនាញនេះអ្នកក៏អាចឆ្លៀតពេលរកចំណូលបន្ថែមក្រៅពីការងារគោលរបស់អ្នកបានដែរ៕