ការពារប្រសើរជាងព្យាបាល! មនុស្ស ៤ ក្រុមនេះ ប្រឈមមុខខ្ពស់ក្នុងការឆ្លងមេរោគអេដស៍
Bunthoeun KoemDECEMBER 12 20245.5 K views

បច្ចុប្បន្ននេះ កម្ពុជានៅមិនទាន់អាចលុបបំបាត់បានទាំងស្រុងនូវមេរោគអេដស៍នៅឡើយនោះទេ។ ដោយយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៣ មានអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន ៧៦ ០០០ នាក់ ក្នុងនោះ ៦៩ ៤១៣ នាក់ កំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍គិតត្រឹមត្រីមាសទី៣ ឆ្នាំ០២៤។

 

ក្នុងនោះមានអ្នករស់នៅជាមួយមេរោគអេដស៍ប្រមាណ ៧ ០០០ នាក់ដែលមិនទាន់ដឹងខ្លួនថាផ្ទុកមេរោគអេដស៍ ហើយមិនទាន់ទទួលបានសេវាព្យាបាល។ ម៉្យាងទៀត នៅឆ្នាំ២០២៣ មានអ្នកឆ្លងថ្មីនៃមេរោគអេដស៍ចំនួន ១ ២០០ នាក់ ក្នុងនោះ ៨៦% គឺស្ថិតក្នុងចំណោមប្រជាជនចំណុច និងដៃគូរួមភេទរបស់ពួកគាត់។

 

ជាមួយគ្នានេះដែរ តាមការបញ្ជាក់ពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានឲ្យដឹងថា ក្រុមមនុស្សដែលមានការប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេដស៍រួមមាន៖ ១.ក្រុមស្ដ្រីបម្រើសេវាកម្សាន្ដ ២.ក្រុមបុរសរួមភេទជាមួយបុរស ៣.ក្រុមអ្នកបំលែងភេទជាស្ដ្រី ៤.ក្រុមអ្នកប្រើប្រាស់ និងអ្នកចាក់គ្រឿងញៀន

 

ជាមួយគ្នានេះ មជ្ឈមណ្ឌល បានអំពាវនាវឲ្យប្រជាជន ក្រុមជាជនប្រឈមមុខខ្ពស់នឹងមេរោគអេដស៍ យុវវ័យ ត្រូវប្រកាន់ភ្ជាប់នូវផ្នត់គំនិត និងឥរិយាបថវិជ្ជាមាន ក្នុងការបង្ការការឆ្លងមេរោគអេដស៍ ព្រោះថា «យើងអាចភ្លេចអេដស៍ តែអេដស៍ពុំភ្លេចយើងទេ» និងបើបានប្រព្រឹត្ដិ ឬសង្ស័យថាខ្លួនបានប្រឈមនឹងការឆ្លងមេរោគអេដស៍ ចូលប្រញាប់រួសរាន់ទៅស្វែងរកសេវាផ្ដល់ប្រឹក្សា និងធ្វើតេស្ដឈាមរកមេរោគអេដស៍ដោយស្ម័គ្រចិត្ដនិងរក្សាការសម្ងាត់ដើម្បីឆាប់បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ដែលអាចប្រើប្រាស់ក្នុងការសម្រេចចិត្ដទៅទទួលសេវាថែទាំ និងព្យាបាលបន្ដបានទាន់ពេលវេលា៕

 

Img 20241211 195337 399

188

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia