មិនធម្មតា! សមត្ថភាពពិសេស និងទ្រ.ព្យសម្បត្តិ របស់លោក Ramaswamy បេក្ខភាពប្រធានាធិបតីអាមេរិកថ្មី
Kan DaraAUGUST 24 202375 views

ក្នុងចំណោមបេក្ខភាពប្រធានាធិបតីអាមេរិកថ្មី លោក Vivek Ramaswamy គឺជាបេក្ខភាពមួយរូបដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រជាជន និងអាចជាគូប្រជែងដ៏ស្វិតស្វាញរបស់លោក Donald Trump អ្នកនយោបាយជើងចាស់ និងជាតារាជំនួញ ក្នុងការបោះឆ្នោតអណត្តិថ្មីនេះ។ ចុះតើបុរសម្នាក់នេះជានរណា? មានសមត្ថភាពពិសេសអ្វីខ្លះ? និងទ្រព្យសម្បត្តិប៉ុន្មាន?

0x0

អ្នកនយោបាយជំនាន់ថ្មី Vivek Ramaswamy កើតថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩៨៥ នៅទីក្រុង Cincinnati រដ្ឋ Ohio សហរដ្ឋអាមេរិក ដោយមានឪពុកជាវិស្វករ រីឯម្តាយជាគ្រូពេទ្យចិត្តសាស្ត្រ និងជាជនអន្តោប្រវេសន៍មកពីភាគខាងត្បូងប្រទេសឥណ្ឌា។ បើទោះត្រូវបានចិញ្ចឹមធំធាត់ក្នុងគ្រួសារកាន់ជំនឿហិណ្ឌូក្តី ប៉ុន្តែលោកបានចូលរៀននៅវិទ្យាល័យកាតូលិក។  

ក្រោយចម្រើនវ័យពេញកម្លោះ Ramaswamy មានភាពវ័យឆ្លាតជាខ្លាំងដោយបានសិស្សាផ្នែកជីវវិទ្យានៅសាលា Harvard ជាប់ឈ្មោះជាសិស្សពូកែលើកំពូលតារាង មុនពេលផ្ទេរទៅរៀននៅសាកលវិទ្យាច្បាប់ Yale ដែលជាទីស្ថានសិក្សាមួយដ៏ល្បីល្បាញលើលោក។ មិនតែប៉ុណ្ណោះ ខណៈពេលកំពុងសិក្សា លោកបានសហការបង្កើត StudentBusinesses.com ដែលភ្ជាប់សហគ្រិនទៅនឹងធនធានវិជ្ជាជីវៈនៅលើអ៊ីនធឺណេត។

ឆ

បន្ទាប់ពីបញ្ចប់ការសិក្សានៅឆ្នាំ២០០៧ យុវជនមានអនាគតភ្លឺស្វាងរូបនេះ បានបង្កើតក្រុមហ៊ុនបណ្តាក់ទុនមួយឈ្មោះ Campus Venture Network ដើម្បីជួយនិស្សិតសាកលវិទ្យាល័យចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។ ក្នុងអំឡុងឆ្នាំដំបូងនៃអាជីពនេះ លោកក៏បានធ្វើការនៅក្នុងមូលនិធិការពារហានិភ័យ ដែលភាគច្រើននៅក្នុង Biotech។

Vivek Ramaswamy

លុះចូលដល់ឆ្នាំ២០១៤ Ramaswamy បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយទៀតឈ្មោះ Roivant Sciences ដែលបានទិញប៉ាតង់ពីក្រុមហ៊ុនឱសថធំៗ សម្រាប់ថ្នាំដែលមិនទាន់ត្រូវបានអភិវឌ្ឍពេញលេញ។ មួយឆ្នាំក្រោយមកលោកបានឡើង IPO ដ៏ធំបំផុតមួយ នៅក្នុងប្រវត្តិសាស្រ្តនៃវិស័យនេះ។ ប៉ុន្តែគួរឲ្យស្តាយបើទោះរកបាន ៣១៥លានដុល្លារ ពី IPO ក៏ដោយ ទីបំផុតថ្នាំបានបរាជ័យក្នុងការធ្វើតេស្ត ហើយបទពិសោធន៍នេះ Ramaswamy និយាយថាគឺជារឿងដ៏អាម៉ាស់បំផុតក្នុងជីវិត។ លោកបានលាលែងពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Roivant ក្នុងឆ្នាំ២០២១ និងសល់ភាគហ៊ុន៧% រហូតមកទល់សព្វថ្ងៃ។

Nypichpdpic T000013468585

ក្នុងឆ្នាំ២០២២ Ramaswamy បានបង្កើតក្រុមហ៊ុនថ្មីមួយឈ្មោះ Strive Asset Management។ វាមានប្រជាប្រិយភាពជាមួយអ្នកគាំទ្រស្តាំនិយម ដែលប្រឆាំងនឹងការបំផ្លាញបរិស្ថាន សង្គម និងអភិបាលកិច្ចសាជីវកម្ម (ESG)។ ប្រព័ន្ធនេះត្រូវបានអនុម័តកាន់តែខ្លាំងឡើងដោយក្រុមហ៊ុនកំពូលៗ លើកទឹកចិត្តពួកគេឱ្យធ្វើការសម្រេចចិត្តវិនិយោគប្រកបដោយការទទួលខុសត្រូវខ្ពស់។

គួរជម្រាបផងដែរថា លោក Vivek Ramaswamy ត្រូវបានគេប៉ានស្មានថាមានទ្រព្យសម្បត្តិជាង ៩៥០លានដុល្លារ ចេញផ្សាយដោយទស្សនាវដ្តី Forbes គិតត្រឹមខែសីហា ឆ្នាំ២០២៣ ខណៈទ្រព្យសម្បត្តិរបស់គាត់ភាគច្រើនបានមកពីជីវបច្ចេកវិទ្យា និងអាជីវកម្មហិរញ្ញវត្ថុ។ លើសពីនេះលោកក៏កំពុងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីរបស់សហរដ្ឋអាមេរិកក្នុងអណត្តិថ្មីដែលនឹងត្រូវជ្រើសរើសក្នុងឆ្នាំ២០២៤ ខាងមុខនេះផងដែរ៕

ផផ

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»

ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

22 Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia