ក្រុមហ៊ុនVinFast វៀតណាមក្លាយជាក្រុមហ៊ុនឡានអគ្គិសនីធំបំផុតទី៣ក្នុងលោកតម្លៃខ្លួន៨៥ពាន់លា.ន$
Toeuy HongAUGUST 17 202386 views

ក្រុមហ៊ុនVinFast របស់ប្រទេសវៀតណាឡើងកូដខ្លាំងពោលគឺក្លាយជាក្រុមហ៊ុនផលិតឡានអគ្គិសនីធំបំផុតលំដាប់ទី៣ក្នុងលោកបន្ទាប់ពីក្រុមហ៊ុនTesla និង BYD ខណៈតម្លៃខ្លួនរបស់ក្រុមហ៊ុននេះឡើងដល់៨៥ពាន់លានដុល្លារ។ ប

យោងតាមការចុះផ្សាយរបស់ VNExpress បានឲ្យដឹងថា ក្រុមហ៊ុនVinFast ឡើងផ្សារហ៊ុនNasdaq របស់សហរដ្ឋអាមេរិកដោយតម្លៃហ៊ុនបើកផ្សារនៅតម្លៃ២២ដុល្លារក្នុងមួយហ៊ុនហើយបិទផ្សារតម្លៃហ៊ុនឡើងដល់៣៧លានដុល្លារក្នុងមួយហ៊ុន។

 តម្លៃមូលធនទីផ្សាររបស់VinFast គឺខ្ពស់ជាងក្រុមហ៊ុនឡានគ្គិសនីបង្កើតថ្មីរបស់អាមេរិកទាំងអស់បូកបញ្ចូលគ្នាពោលគឺតម្លៃលើសក្រុមហ៊ុន Ford Motor, GM, BMW, Volkswagen, និងMercedes-Benz។ ចំណែកក្រុមហ៊ុនTesla ដែលក្រុមហ៊ុនអគ្គិសនីធំបំផុតទី១ក្នុងដោយខណៈតម្លៃខ្លួនឡើងដល់៧៣៨ពាន់លានដុល្លារដោយតាមពីក្រោយដោយក្រុមហ៊ុនBYD មានតម្លៃខ្លួន៨៧ពាន់លានដុល្លារ។

កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ក្រុមហ៊ុន VinFast របស់វៀតណាមបានឡើងផ្សារហ៊ុន Nasdaq របស់អាមេរិកក្រោយពីបានច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុន Black Spade Acquisition។ ក្រុមហ៊ុនទើបតែឡើងផ្សារហ៊ុនភ្លាម បានធ្វើឲ្យទ្រព្យរបស់លោក Pham Nhat Vuong ដែលជាម្ចាស់ក្រុមហ៊ុន VinFast បានហក់ឡើងពី៥ពាន់លានដុល្លារមកដល់ជាង៤៤ពាន់លានដុល្លារ ធ្វើឲ្យលោកក្លាយជាសេដ្ឋីមានបំផុតនៅប្រទេសវៀតណាមនាពេលបច្ចុប្បន្ននេះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនVinFast គឺជាបុត្រសម្ព័ន្ធរបស់ Vingroup ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៧។ កន្លងមកក្រុមហ៊ុនបាននាំចេញរថយន្តទៅទីផ្សារអាមេរិក ចំនួន២១០០គ្រឿងដែលជាប្រភេទឡានអគ្គិសនី៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia