ភ្លើងឆេះព្រៃនៅថៃ លើផ្ទៃដីជិត៤០០ហិចតា ក្បែរតំបន់បេតិកភណ្ឌពិភពលោក ឧទ្យានជាតិខៅយ៉ៃ
Ping Chou EngJANUARY 12 20251.1 K views

ភ្លើងបានឆេះព្រៃជិត៤០០ ហិកតា នៅលើភ្នំ Khao Loi ក្នុងស្រុក Pak Chong ខេត្ត Nakhon Ratchasima ដែលមានចម្ងាយប្រហែល ៥គីឡូម៉ែត្រ ពីព្រំប្រទល់នៃឧទ្យានជាតិ Khao Yai ដែលជាតំបន់បេតិកភណ្ឌពិភពលោកមួយ របស់អង្គការយូណេស្កូក្នុងប្រទេសថៃ។

 

4702830

 

Vv Dh K Rq70 Fgc Ja Za Qf Iv

 

ភ្លើង​ឆេះ​ព្រៃ​នេះ​បាន​ចាប់​ផ្តើម​តាំង​ពី​ទី​៣ ខែ​មករា ​ដែលបានឆាប​ឆេះ​អស់​ប្រហែល ៨០ ហិកតាប៉ុន្តែត្រូវបានពន្លត់និងគ្រប់គ្រងបាន។​ រហូតដល់ថ្ងៃទី៥ ខែមករា ភ្លើងបានឆាបឆេះជាលើកទី២ បន្ថែមលើការខូចខាតជាច្រើន និងបន្តលើផ្ទៃដីសរុបជិត៤០០ហិកតា។

 

យ៉ាងណាមិញតាមរយៈក្រសួង​ធនធាន​ធម្មជាតិ និង​បរិស្ថានរបស់ថៃបានរំពឹងថាអគ្គិភ័យ​នឹង​អាច​គ្រប់គ្រង​បាន​នៅថ្ងៃទី១១ ខែមករា ប៉ុន្តែមកទល់នឹងពេលនេះចំពោះដំណឹងចុងក្រោយ នៅមិនទាន់ បានបញ្ជាក់ថាអាចគ្រប់គ្រងបានឬនៅទេ ខណៈព័ត៌មានអំពីការរងគ្រោះរបស់មនុស្ស សត្វ ហេដ្ឋារចនាសម្ព័ន្ធ ក៏ពុំទាន់ច្បាស់ការណ៍នៅឡើយ។

 

ក្នុងនោះការបញ្ជាក់ពីលោក Kittiwat Thiempeng ប្រធានស្ថានីយ៍គ្រប់គ្រងភ្លើងឆេះព្រៃនៅ Khao Yai បានឱ្យដឹងថា​ភ្លើងបានប៉ះពាល់ទៅដល់តំបន់នៅក្នុងព្រៃបម្រុងដូចជា Khao Siad Ah ព្រៃ Khao Nok Yung និងព្រៃ Khao Ang Hin ក្នុង tambon Phaya Yen។

 

តាមប្រភពពីកាសែត Bangkok Post បានបញ្ជាក់មូលហេតុសន្ឋិដ្ឋាន ថាការឆេះនេះ ជាប់ពាក់ព័ន្ធនឹងការបរបាញ់សត្វព្រៃ៕

 

Eu9vpa C Z8 Mra Kb Az3 O K7

 

 

C1 2937316 250111140835 790

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia