ខេត្ដព្រះវិហារ បច្ចុប្បន្នកំពុងចុះប្រជាក់ខ្លាំង ខណៈដែលសីតុណ្ហភាពមានប្រមាណត្រឹម ១២ អង្សាតែប៉ុណ្ណោះ។ ដោយក្នុងនោះអភិបាលខេត្ដក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន និងថែរក្សាសុខភាពផងដែរ។
ជាក់ស្ដែងតាមការបញ្ជាក់ពីឯកឧត្ដម គីម រិទ្ធី អភិបាលខេត្ដព្រះវិហារ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា «សប្តាហ៍នេះ ខេត្តព្រះវិហារកំពុងជួបប្រទះនឹងអាកាសធាតុត្រជាក់ខ្លាំង សីតុណ្ហភាពអាចធ្លាក់ចុះដល់ ១២ អង្សាសេ។ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះសុខភាព ជាពិសេសអ្នកចាស់ជរា កុមារ និងអ្នកមានជំងឺប្រចាំកាយ»។
ទន្ទឹមនឹងការចុះប្រជាក់នេះដែរ ឯកឧត្ដមអភិបាលខេត្ដក៏បានស្នើដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមើលថែសុខភាព និងមានការប្រុងប្រយ័ត្នដូចខាងក្រោម៖
- ពាក់សម្លៀកបំពាក់ក្រាស់ៗ ការពារខ្លួនពីខ្យល់ត្រជាក់ ជាពិសេសនៅពេលព្រឹកព្រលឹម និងយប់
- ផឹកទឹកក្តៅឱ្យបានច្រើន
- ប្រុងប្រយ័ត្នការប្រើប្រាស់ភ្លើង ដើម្បីការពារការឆេះ
- បើមានអាការៈឈឺ សូមប្រញាប់ទៅជួបគ្រូពេទ្យភ្លាម៕