ចំពោះនារីៗ ដែលមានបំណង ឬចំណាប់អារម្មណ៍ក្នុងការចាប់យកអាជីពជាអ្នកជំនាញព្យាបាល និងថែទាំស្បែកមុខតាមបែបស្តង់ដារជប៉ុន នាពេលនេះឱកាសល្អបានមកដល់ហើយ ខណៈវិទ្យាស្ថានសហគ្រិនភាពនិងនវានុវត្តន៍បានធ្វើការសហការជាមួយក្រុមហ៊ុន iLBRiLLE ប្រទេសជប៉ុនបើវគ្គបង្រៀននៅខ្មែររៀនដោយមិនបង់ថ្លៃទេ។
ជាក់ស្តែង បើតាមការចេញផ្សាយលើផេកផ្លូវការរបស់វិទ្យាស្ថានសហគ្រិនភាពនិងនវានុវត្តន៍ បានឱ្យដឹងថា សម្រាប់វគ្គសិក្សាផ្នែកថែទាំស្បែកមុខតាមបែបស្តង់ដារអន្តរជាតិនេះដែរ គឺសិក្សារយៈពេល ២ឆ្នាំ និងអនុវត្តជាក់ស្តែងជាមួយគ្រូបណ្តុះបណ្តាលជនជាតិជប៉ុនល្បីៗ។ មិនតែប៉ុណ្ណោះ សូម្បីតែកម្មវិធីសិក្សារៀបចំឡើងក៏តាមបែបស្តង់ដារជប៉ុនដោយអ្នកឯកទេសច្បាស់លាស់មកពីក្រុមហ៊ុនថែរក្សាសម្រស់ប្រទេសជប៉ុនផងដែរ។
គួរបញ្ជាក់ថា សម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់ចូលរៀនវគ្គសិក្សានេះ អាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ ០១០ ៧៤៤ ១៣២/០១១ ២៩៨ ៤៥៦/០៨៥ ៧៦៦ ៦៦៣ ឬឆាតទៅកាន់ហ្វេសប៊ុកផេកផ្លូវការរបស់ វិទ្យាស្ថានសហគ្រិនភាពនិងនវានុវត្តន៍ បានផងដែរ៕