ចាប់តាំងពីឆ្នាំ២០២២មកវិស័យធនាគារនៅសហរដ្ឋអាមេរិកបានជួបព្យុះភ្លៀងយ៉ាងខ្លាំងដោយសារតែការដំឡើងអត្រាការប្រាក់ដុល្លារ។ ហើយកាលពីអំឡុងឆ្នាំ២០២៣កន្លងទៅមានធនាគារធំៗមួយចំនួនទប់ជើងលែងជាប់រហូតត្រូវបង្ខំចិត្តបិទទ្វារ។
បើយោងតាមការចុះផ្សាយរបស់Yahoo Finance កាលពីពេលថ្មីៗនេះបានឲ្យដឹងថាក្នុងរយៈពេល៩ដំបូងនៃឆ្នាំ២០២៤នេះ សាខាធនាគារអាមេរិកចំនួន៧៥៤សាខាត្រូវបានបិទទ្វារ។ នៅក្នុងនោះដែរសុទ្ធតែធនាគារធំៗដែលសម្រេចបិទសាខារបស់ខ្លួន។ ជាក់ស្ដែងធនាគារ Bank of America បិទ១៣២សាខា ធនាគារ U.S Bank បិទ១០១សាខា ចំណែកធនាគារ Wells Fargo បិទ៩២សាខាហើយ ធនគារ Chase បិទ៩០សាខាផងដែរ។
មូលហេតុដែលធនាគារនៅសហរដ្ឋអាមេរិកបានសម្រេចបិទសាខាជាបន្តបន្ទាប់គឺដោយសារតែមនុស្សមានទំនោរងាកទៅប្រើប្រាស់ធនាគារឌីជីថលដែលធ្វើប្រតិបត្តិការលើអនឡាញតាមរយៈវេបសាយនិងAppធនាគារជាដើម។
កត្ដាដែលបានរៀបរាប់ខាងលើនេះហើយធ្វើឲ្យធនាគារជាច្រើននៅសហរដ្ឋអាមេរិកបានចាប់ផ្ដើមបិទសាខារបស់ខ្លួនហើយងាកមកវិនិយោគលើធនាគារបែបឌីជីលដែលអនុញ្ញាតឲ្យអតិថិជនអាចប្រតិបត្តិសេវាធនាគារលើអនឡាញតាមទូរស័ព្ទដៃ។ ណាមួយការបិទសាខាគឺជួយឲ្យធនាគារអាចកាត់បន្ថយការចំណាយផ្សេងៗដូចជាចំណាយប្រតិបត្តិការលើការជួលអគារនិងចំណាយផ្សេងទៀត។
គួរបញ្ជាក់ផងដែរថាបើយោងតាម Self Finance ដោយផ្អែកលើទិន្នន័យពីសាជីវកម្មធានាប្រាក់បញ្ញើដែលហៅកាត់ថាFDIC បានឲ្យដឹងថាបើទំនោរមនុស្សងាកទៅប្រើធនាគារអនឡាញនៅតែកើនឡើងនោះនៅត្រឹមឆ្នាំ២០៤១ ធនាគារប្រពៃណីនៅសហរដ្ឋអាមេរិកនិងត្រូវបាត់មុខពីពិភពគុណជាដើមឡើយ ខណៈទិន្នន័យនៅចន្លោះឆ្នាំ២០១៨ដល់ឆ្នាំ២០២២ធនាគារអាមេរិកជាធម្យមបិទសាខាចំនួន១៦៤៦សាខាក្នុងមួយឆ្នាំ៕