កម្មវិធី Telegram ត្រូវបានបិទ​និងហាមប្រើ នៅប្រទេសអាស៊ី ក្នុងនោះថៃក៏បិទដែរ ព្រោះតែបញ្ហានេះ
Ping Chou EngMAY 11 20251.5 K views

កម្មវិធីតេឡេក្រាមគឺជាកម្មវិធីដែលដើមកំណើតនៅប្រទេសរុស្ស៊ី ដែលមានអ្នកប្រើប្រាស់ជាង៩៥០លាននាក់ ទូទាំងពិភពលោកគិតត្រឹមឆ្នាំ២០២៥នេះ។ យ៉ាងណាមិញខាងក្រោមនេះគឺជាប្រទេសអាស៊ីចំនួន៣ដែលបានបិទកម្មវិធី Telegram ព្រោះតែរងការចោទដាក់លើបញ្ហាសន្តិសុខ។

. ប្រទេសថៃ៖ កម្មវិធី Telegram ត្រូវបានហាមឃាត់នៅក្នុងប្រទេសថៃចាប់តាំងពីឆ្នាំ ២០២០ ដោយសារតែមានការប្រើប្រាស់របស់កម្មវិធីនេះ នៅក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាល ដូច្នេះTelegram មិន​អាច​ប្រើ​បាន​ទេនៅ​ក្នុង​ប្រទេស​ថៃ​ដោយ​សារ​តែ​ការ​បញ្ជាបិទ​។

. ប្រទេសចិន៖ នៅក្នុងប្រទេសចិនកម្មវិធីផ្ញើសារ Telegram ត្រូវបានរារាំងតាំងពីឆ្នាំ២០១៥  ដោយរដ្ឋាភិបាលចិនបានចោទប្រកាន់ថា​កម្មវិធីនេះបានចែកចាយនិងរក្សាទុកព័ត៌មាននិងមាតិកាមិនពិត ដែលជំរុញឱ្យ កម្មវិធីត្រូវបានត្រួតពិនិត្យនិងធ្វើការតាមច្បាប់បិទតែម្តង។

. ​ប្រទេសឥណ្ឌា៖ រដ្ឋាភិបាលរបស់ប្រទេសឥណ្ឌាបានស៊ើបអង្កេតកម្មវិធី Telegram អស់រយៈពេលជាច្រើនឆ្នាំនិងបាន ចោទប្រកាន់អំពីសកម្មភាពឧក្រិដ្ឋកម្មជាច្រើន ហើយកំពុងបន្ត ស៊ើបអង្កេតលើ Telegram ដើម្បីហាមឃាត់កម្មវិធីនេះជាផ្លូវការ។

ជាការពិតណាស់កម្មវិធី Telegram ដែលបង្កើតឡើងដោយលោក Pavel Durov  ក្នុងឆ្នាំ២០១៣  ដោយរងការចោទប្រកាន់និងប្តឹងបិទនៅបណ្តាប្រទេសជាច្រើន ទាំងអ៊ឺរ៉ុបនិងអាស៊ី តេឡេក្រាមក៏ត្រូវបានប្រទេសកំណើតបណ្តេញចេញ​ចាប់តាំងពីឆ្នាំ២០១៨ និងបន្តបង្កើតទីស្នាក់ការមូលដ្ឋាននៅប្រទេសជាច្រើនជំនួសវិញ៕

អត្ថបទដោយ៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia