អ្នកជំនាញព្រមានពីហានិភ័យពិភពលោក ខណៈលោកដូណាល់ត្រាំ ប្រកាសដកអាមេរិកចេញពី WHO
Ping Chou EngJANUARY 21 2025614 views

បន្ទាប់ពីការចូលកាន់តំណែងរបស់​ប្រធានាធិបតីអាមេរិកថ្មី សេតវិមាននាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានប្រកាសថា លោក​ Donald Trump កំពុង​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​អង្គការ​សុខភាព​ពិភពលោក​ ស្របពេលដែលជិតមួយភាគប្រាំនៃថវិការបស់ WHO កាលពីឆ្នាំ២០២៣ បានមកពីសហរដ្ឋអាមេរិក។

 

Who Trump 210125 02 1737429523

 

ទីភ្នាក់ងារសារព័ត៌មាន USA Today បានចុះផ្សាយថា បទបញ្ជាប្រតិបត្តិរបស់លោក Trump ក្នុងការដកខ្លួនពីស្ថាប័នពិភពលោក WHO ធ្វើឱ្យអ្នកជំនាញផ្នែកសុខភាពបារម្ភថា សហរដ្ឋអាមេរិកនឹងឯកោ ជាមួយនឹងផលវិបាកសម្រាប់ការឆ្លើយតបលើជំងឺរាតត្បាត សុខភាពសាធារណៈ ក៏ដូចជាទំនាក់ទំនងការទូតទូទាំងពិភពលោក។

 

ប្រភពដដែលបានបញ្ជាក់ថា ជុំវិញមូលហេតុដែលដកប្រទេសចេញនេះ គឺដោយសាររដ្ឋបាលថ្មីយល់ថា ការចាត់ចែងមិនត្រឹមត្រូវ របស់អង្គការសុខភាពពិភពលោក ចំពោះជំងឺរាតត្បាត COVID-19 ដែលបានកើតចេញពីទីក្រុង Wuhan ប្រទេសចិននិងវិបត្តិសុខភាពផ្សេងៗទៀត ដែលជាការខាតបង់ហិរញ្ញវត្ថុ របស់សហរដ្ឋអាមេរិក ដែលបានធ្វើដើម្បីគាំទ្រដល់WHOនាពេលកន្លងមក។

 

យ៉ាងណាមិញបើតាម អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានលើកឡើងនៅក្នុងអ៊ីម៉ែលថា WHO នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីសហការជាមួយរដ្ឋបាល Trump ដែលចូលមក ដើម្បីបន្តពង្រឹងសន្តិសុខសុខភាពពិភពលោក។ បន្ថែមពីនោះអ្នកនាំពាក្យរបស់លោក Tedros បានសង្កត់ធ្ងន់ថា ភាពជាដៃគូរវាងអង្គការសុខភាពពិភពលោក និងសហរដ្ឋអាមេរិក បានការពារនិងជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់នៅអាមេរិក និងជុំវិញពិភពលោក។

 

6 L6 Czasjkjcincfs L4 Awhxgygu

 

សូមជម្រាបថាសហរដ្ឋអាមេរិក គឺជាអ្នកផ្តល់មូលនិធិដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ WHO ដែលមានទីស្នាក់ការនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស WHO គឺជាផ្នែកមួយនៃអង្គការសហប្រជាជាតិ មានភារកិច្ចរៀបចំ និងប្រយុទ្ធប្រឆាំងនឹងភាពអាសន្នផ្នែកសុខភាព។ ចាប់តាំងពីការបង្កើតWHO ក្រោយសង្គ្រាមលោកលើកទី២ សហរដ្ឋ​អាមេរិក​បាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់អង្គការមួយនេះ​ ចាប់​តាំង​ពីពេលចូលជាសមាជិកនៅ​​ឆ្នាំ១៩៤៨៕

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia